ការមន្ទីលសង្ស័យអំពីប្រសិទ្ឋភាពនៃកញ្ចប់ ជំនួយចំនួន១២៥ពាន់លានដុល្លារ អាមេរិកសំរាប់ប្រទេសអេស្ប៉ាញ។
HONG VAN -  
(VOVWORLD) /  
VOVWORLD-អេស្ប៉ាញត្រូវបានស្គាល់ដល់ដូចជាប្រទេស១មានខឿន
សេដ្ឋកិច្ចធំទី៤ក្នុងEurozone។ប៉ុន្តែរាល់សញ្ញាអាក្រក់ខាងសេដ្ឋកិច្ចនៃ
ប្រទេសនេះត្រូវបានព្រមានជាបន្តបន្ទាប់កាលពីច្រើនខែកន្លងទៅ។
តាមនោះ GDPរបស់អេស្ប៉ាញបានថយចុះ0,៣%ក្នុងត្រីមាសទី១ឆ្នាំ
២០១២។ទន្ទឹមនឹងនោះអត្រាបាត់អាជីពកើនខ្ពស់ឡើងដល់៥,៦លាន
នាក់ក្នុងចំណោមប្រជាជន៤៦លាននាក់។តួរលេខនេះអាចបន្តកើនឡើង
ក្នុងប៉ុន្មានខែខាងមុខ។ក្នុងកាលះទេសះនេះ រដ្ឋាភិបាលអេស្ប៉ាញព្យាករណ៍
ថា ក្នុងឆ្នាំ២០១២ខឿនសេដ្ឋកិច្ចនៃប្រទេសនេះបន្ដថយចុះប្រមាណ១,៧%។
នោះមិនទាន់គិតដល់ ការខាតបង់ថវិការឡើងដល់៨,៩%នាឆ្នាំ២០១១ និង
បំណុលបរទេសស្មើនឹង៩០%នៃ GDPទៀតផង។
|
Image: Internet |
ជាច្បាស់ណាស់ថា ខឿនសេដ្ឋកិច្ចធំទី៤ក្នុងEurozoneបានធ្លាក់ទៅក្នុងវិបត្តិដ៍
ធ្ចន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃប្រសិនបើមិនបានជួយអោយទាន់ពេលវេលានោះការ
ធនក្ស័យនៃបណ្តាធនាគារអេស្ប៉ាញគឺមិនអាចចៀសផុតបានឡើយ។ក្នុងកាលះទេសះនោះការដែលអេស្ប៉ាញសុំខ្ចីប្រាក់ពីតំបន់អឺរ៉ូនិងទទួលបាន
ការយល់ព្រមនេះបានធ្វើអោយប្រទេសជាច្រើនឃើញធូស្រាលចិត្ត។រដ្ឋមន្រ្តី
ហិរញ្ញវត្ថុអាល្លឹម៉ង Wolfang Schaeuble បានចាត់ទុកថា ការព្រមព្រៀងឲ្យ
អេស្ប៉ាញខ្ចីប្រាក់បានបង្ហាញពីសាមគ្គីភាពរបស់អឺរ៉ូប។ឯរដ្ឋមន្រ្តីហិរញ្ញវត្ថុ
ជប៉ុនJun Azumi បានវាយតំលៃថាការជួយធនាគារអេស្ប៉ាញរៀបចំរចណា
សម្ព័ន្ឋផ្នែកធនាគារឡើងវិញជាការរួមវិភាគទានធំ១ដើម្បីទទួលបានស្ថិរភាព
សេដ្ឋកិច្ច។ប៉ុន្តែប្រការនេះគ្មានន័យថាសេចក្តីសំរេចនេះជាដំណោះស្រាយដ៏
ល្អបំផុតឡើយ។សេចក្តីសំរេចពុំទាន់ទទួលបានប្រតិកម្មយ៉ាងសកម្មពីទីផ្សារ
ពិភពលោក។បណ្តាវិនិយោគិននាថ្ងៃទី១១មិថុនាបានលក់ អចលនទ្រព្យធ្វើ
ឲ្យសន្ទស្សន៍មូលប័ត្រស្នូលនៅទីផ្សារអាមេរិកថយចុះយ៉ាងខ្លាំង។និងតំលៃ
ប្រេងឆៅលើសកលលោកបានថយចុះកំរិតទាបបំផុតក្នុងរយះ៨ខែកន្លងទៅ។
|
ខ្ទង់ប្រាក់ជំនួយចំនួន១២៥ពាន់លានដុល្លារអាមេរិកសំរាប់ប្រទេសអេស្ប៉ាញ
គ្រាន់តែសំដៅបំពេញបរិមាណទុនចាំបាច់អោយបណ្តាធនាគារ អេស្ប៉ាញ
ប៉ុណ្ណោះ។ឯ ឥទ្ឋិពលរបស់វាទៅលើការដោះស្រាយវិបត្តិបំណុលនៅអឺរ៉ូបនៅ
តែស្រមើ់ស្រមៃដដែល។ដោយហេតុនេះការរកបានវិធីទូទៅដើម្បីដោះស្រាយ
បំណុលសាធារណះនៅអឺរ៉ុបគឺចាំបាច់ជាងពេលណាៗទាំងអស់៕
HONG VAN
-VOVWORLD