គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម

        VOV-ក្នុង​របាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពខាងសារព័ត៍មាន 
លើ​ទូទាំង​ពិភពលោក របស់គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិ 
( Committee to Protect Jounanists – CPJ) បានចាត់ទុកថា÷ មាន Bloggers និង​
ប្រជាពលរដ្ឋ Internet វៀតណាមមួយចំនួនត្រូវឃុំឃាំង ដោយការបញ្ជេញ​មតិរបស់គេ។ ឯកសារនេះក៏បានសរសេរទៀតថា÷ ក្នុងពេលជំនុំជម្រះរបស់
តុលាកា នាថ្ងៃទី ៩ មករា ឆ្នាំ ២០១៣ កន្លងទៅ យុវជនចំនួន១៤នាក់ ត្រូវប្រកាស
សាលក្រមដាក់គុករយៈពេល១០០ឆ្នាំ។ ជាមួយបណ្ដាព័ត៍មានដូច្នេះ គណះ
កម្មាធិការការពារអ្នកកាសែតអន្តរជាតិ បានអះអាងថា÷​អ្នកកាសែតភាគច្រើន
នៅវៀតណាមត្រូវជាប់គុកពីបទប្រឆាំងរដ្ឋ។

គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម - ảnh 1
គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាមយ៉ាងគំរោះគំរើល។

        មិនបាច់នាំចេញភ័ស្តុតាង ក៏បញ្ជាក់ឲ្យឃើញថា÷ គណះកម្មាធិការការពារ
អ្នកកាសែតអន្តរជាតិ ខ្វះព័ត៍មានជាក់ស្ដែងអំពីស្ថានភាពសារព័ត៍មាននៅវៀត
ណាម ក្នុងពេលដែលគេវាយតំលៃរួមថា បណ្ដាអ្នកកាសែត ធ្វើសកម្មភាពសារ
ព័ត៍មានជាមុខរបរក្នុងសង្គម ជាមួយបណ្ដា  Blogger ឆ្លៀតយក Internet ដើម្បី
អនុវត្តបណ្ដា​សកម្មភាព​រំលោភលើច្បាប់។ តាម​ច្បាប់របស់វៀ​តណាមគឺបណ្តា
អ្នកកាសែតត្រូវ​បានក្រសួងព័ត៏មាននិងផ្សព្វផ្សាយផ្តល់ប័ណ្ណធ្វើសកម្មភាពនិង
ធ្វើសកម្មភាពក្នុង សមាគមអ្នកកាសែតវៀតណាមនិងត្រូវបានអង្គការនេះធានា
សិទ្ឋិផលប្រយោធន៍ទៀតផង។ បណ្តាអ្នកកាសែតសច្ចះធម៏ត្រូវបានបណ្តុះ
បណ្តាលវិជ្ជាជីវះជាសារវ័ន្ត មានមោទនភាពពេលដែលធ្វើសកម្មភាពរបស់ខ្លួន
ដើម្បីការអភិវឌ្ឍន៍នៃសារ ព័ត៏មានវៀតណាម។រីឯបណ្តាBlogger​គ្រាន់តែជា
ពលរដ្ឋដែលជានិច្ចកាលសរសេរ ទិលានុលេខនិងអត្ថបទលើទំព័រ Web​ប៉ុណ្ណោះ។
ដូច្នេះតាមរយះរ​បាយការណ៍​របស់ខ្លួនគណះកម្មាធិការកាពារអ្នកកាសែតបានមាន
ចេតនាបន្លំទស្សនាទានដើម្បី​បំប្លែង​ស្ថានភាពសារព័ត៏មានជាក់ស្តែងនៅវៀត
ណាម។ ក្នុង​ការពិតជាក់ស្តែងគឺ​នៅវៀតណាមគ្មានអ្នកកាសែតណាត្រូវ​ចាប់ឃុំ
ឃាំងពីបទប្រឆាំងរដ្ឋសោះឡើយ​និងគ្រាន់តែមានបណ្តា Blogger​ ត្រូវចាប់ឃុំឃាំង
ពីបទរំលោភលើច្បាប់វៀត​ណាមប៉ុណ្ណោះ។ដូច្នេះវៀតណាមជាប្រទេសមួយមាន
រដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់​គុករឺឃុំឃាំងអ្នកណាម្នាក់ដែលគ្មានទោស
និងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវ​របស់គេដូចជាគណៈកម្មាធិការ
ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុង​របាយការណ៍នោះឡើយ។ ប្រហែល
ជាគណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិជា​ថ្មីម្ដងទៀតនាំចេញព័ត៌មាន
ខុសឆ្គងដោយចេតនាដើម្បីមូលបង្កាច់អំពីសេរីភាព​សារព័ត៌មាននៅវៀតណាមឬ?

គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម - ảnh 2
វៀតណាមជាប្រទេសមួយមានរដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់គុករឺឃុំឃាំងអ្នកណាម្នាក់
ដែលគ្មានទោសនិងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវរបស់គេដូចជាគណៈកម្មាធិការ
ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុងរបាយការណ៍នោះឡើយ។

      សមាគមអ្នកកាសែតវៀតណាមជាអង្គការវិជ្ជាជីវៈដែលគ្រប់គ្រងសមាជិកជាង
១៩​ពាន់នាក់ ក្នុងនោះមានអ្នកកាសែតជិត១៧ពាន់ត្រូវបានផ្ដល់ប័ណ្ណអ្នកកាសែត
ដែល​កំពុងធ្វើការនៅស្ថាប័នសារព័ត៌មានរាប់រយពីមជ្ឈឹមដល់ដំបន់ ជានិច្ចកាល​ទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរីឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។ បណ្ដាអ្នកកាសែតមុនបង្អស់ត្រូវជាពលរដ្ឋមួយនាក់និងត្រូវទទួលខុសត្រូវចំពោះមុខ
ច្បាប់អំពីរាល់ព័ត៌មានក្នុងវណ្ណកម្មសារព័ត៌មានរបស់ខ្លួន។ ​ប្រសិនបើអ្នកកាសែត​ណារំលោភលើច្បាប់ ក្នុងនោះមានច្បាប់សារព័ត៌មាន សុទ្ធតែត្រូវបានជំនំជំរៈតាម​
ច្បាប់។ ចំពោះបណ្ដាករណី ដែលអ្នកកាសែតដាក់ឈ្មោះដោយខ្លួនឯង ជា÷”​ អ្នក​កាសែតសេរី” ឆ្លៀតយកសិទ្ធិសេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៍មាន 
ដើម្បី​ផ្សព្វផ្សាយបណ្ដាឯកសារខុសច្បាប់ រំលោភទៅលើសន្តិសុខជាតិ រំលោភទៅ
លើផលប្រយោជន៍រដ្ឋសមូហភាពនិងប្រជាពលរដ្ឋសុទ្ធតែដោះស្រាយតាមច្បាប់។ 
ប្រការនេះបង្ហាញនូវសមភាព និងយុត្តិធម៌របស់ច្បាប់ សំដៅការពារសិទ្ធិសេរីភាព
ខាងនិយាយស្ដីសេរីភាពខាងសារព័ត៍មានជាផ្លូវការនៅវៀតណាម។

គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម - ảnh 3
សមាគមអ្នកកាសែតវៀតណាមជានិច្ចកាលទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរី
ឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។

        គណះកម្មាធិការការពារអ្នកយកព័ត៍មានអន្តរជាតិ ជាពិតប្រាកដថាបានដឹង​អំពីប្រការនេះប៉ុន្តែគេមិនបានអើពើរដល់ស្ថានភាពជាក់ស្ដែងនៅវៀតណាមនិង
បំប្លែងការពិតថា វៀតណាមខ្វះសិទ្ធិសេរីភាពសារព័ត៍មាន។ ជាមួយបណ្ដា
សកម្មភាពខ្វះបរានុម័តនេះ គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានសរ
អោយ​ឃើញថា÷ គេធ្វើសកម្មភាពមិនមែនដើម្បីបណ្ដាអ្នកកាសែតវៀតណាម
និយាយ​ដោយឡែក និងបណ្ដាអ្នកកាសែតលើពិភពលោកនិយាយរួមទេ ដូចជា
ឈ្មោះ​ដែលគេកំពុងប្រើឡើយ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ