ដំណើរទស្សនកិច្ចលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។
ANH HUYEN -  
(VOV) /  
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាថ្ងៃទី២៧មិថុនាបានចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ឥណ្ឌូនេស៊ី (vov.vn) |
VOV-វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ
១៩៥៥ និងក្នុងរយៈពេល១០ឆ្នាំក្រោយនោះ ទំនាក់ទំនងនយោបាយរវាង
ប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លេចធ្លោបំផុតគឺទំនាក់ទំនងជិត
ស្និទ្ធរវាងលោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Shukarno។
ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យឆ្ពោះ
ទៅដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកបានជំរុញ
ខ្លាំងក្លាដោយឥតឈប់ឈរ។ ប្រទេសទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ
ការជួបសន្ទនាជាន់ខ្ពស់។ តាមការវាយតំលៃរបស់សន្និសីទការទូតឥណ្ឌូនេស៊ី
(ខែកុម្ភៈឆ្នាំ២០១២) ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដៃគូលើគ្រប់វិស័យ
និងដៃគូយុទ្ធសាស្ត្រ ចំនួន១៤ដែលឥណ្ឌូនេស៊ីត្រូវការអាទិភាពអភិវឌ្ឍន៍ទំនាក់
ទំនង។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុកថា៖
“ជាមួយរាល់កំរិតនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីនាបច្ចុប្បន្ន យើង
មានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់
ថ្មី កំរិតដៃគូយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ន យើងបានកសាងទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រជាមួយប្រទេសមួយចំនួន ឥណ្ឌូនេស៊ីជាមួយតួនាទីស្ថានភាពរបស់
ខ្លួនក្នុងដំបន់និងលើឆាកអន្តរជាតិនោះការកសាងដៃគូយុទ្ធសាស្ត្រមួយជាផល
ប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ទន្ទឹមនឹងនោះដើម្បីសន្តិភាព
សហប្រតិបត្តិការអភិវឌ្ឍន៍ស្ថិរភាពនៅដំបន់។”
បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាជាប្រចាំ។ ប្រទេសទាំង
ពីរដែលបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដំណាក់កាល២០១២-២០១៥។ គណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសដែលទើបនឹងបានបង្កើតឡើងបានប្រជុំជាលើកដំបុងនៅទីក្រុងហាណូយ(ខែកក្កដាឆ្នាំ២០១២)
និងគណៈកម្មាធិការចំរុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិង
បច្ចេកទេសបានប្រជុំលើកទី៦នៅឥណ្ឌូនេស៊ី(ខែកញ្ញាឆ្នាំ២០១២)។ កិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរបន្តអភិឌ្ឍន៍
ស្ថិរភាព។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីមានកំណើនខ្ពស់ពិសេសគឺក្នុងប៉ុន្មាន
ឆ្នាំកន្លងមក។ ក្នុងឆ្នាំ២០១២ទទួលបានជាង៤ពាន់៦រយលានដុល្លាអាមេរិកនិង
ភាគីទាំងពីរខំប្រឹងប្រែងទទួលបាន៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៥។ ជា
រៀងរាល់ឆ្នាំឥណ្ឌូនេស៊ីបានផ្គត់ផ្គងឲ្យវៀតណាមអាហារូបករណ៍រយៈពេលខ្លី
មធ្យមនិងវែងរាប់រយ។ លោក Bambang Tarsanto អគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំ
នៅទីក្រុងហូជីមិញបានឲ្យដឹងថា៖
“បរិមាណនិស្សិតវៀតណាមទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានកើនឡើងបើប្រៀបនឹងបណ្ដាឆ្នាំមុន ពិសេសគឺនៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនោះនៅមានសកម្មភាពបង្ហាញស្មារតីជួយឧបត្ថម្ភគ្នាសាមគ្គីភាពទៅ
វិញទៅមករវាងប្រទេសទាំងពីររបស់ប្រជាជនឥណ្ឌូនេស៊ីលៃទុកឲ្យវៀតណាម
តាមរយៈសកម្មភាពសម្បុរសធម៍បរិច្ឆាកឈាមជាដើម។”
ក្នុងក្របខ័ណ្ឌបហុភាគី វៀតណាមនិងឥណ្ឌូនេស៊ីជានិច្ចកាលជាដៃគូទំនុកទុកចិត្តក្នុងការរួមគ្នាដោះស្រាយបញ្ហារួមក្នុងដំបន់ ពិសេសគឺបញ្ហាលើសមុទ្រ
ខាងកើត។ភាគីទាំងពីរក៏រួមគ្នាខំប្រឹងប្រែងសំដៅកសាងអាស៊ានមិនត្រឹមតែ
ក្លាយទៅជាយន្តការនយោបាយសេដ្ឋកិច្ចសំខាន់ក្នុងដំបន់អាស៊ី-អាគ្នេយ៍ប៉ុណ្ណោះ
ទេ ថែមទាំងមានតួនាទីនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាលើពិភពលោកទៀត
ផង។
ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់ឥណ្ឌូនេស៊ីសំដៅអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌូនេស៊ីដៃគូប្រពៃណីនិងសំខាន់របស់វៀតណាមក្នុង
អាស៊ាននិងដំបន់។ ដំណើរទស្សនកិច្ចក៏លើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រជាផ្លូវការ ផ្លាស់ប្តូរទិសដៅនាំកិច្ចសហប្រតិបត្តិការនៃប្រទេស
ទាំងពីរស៊ីជម្រៅផ្លាស់ប្តូរទស្សនៈអំពីបណ្ដាបញ្ហាដំបន់និងអន្តរជាតិដែលយកចិត្ត
ទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនិងកិច្ចសហប្រតិបត្តិការក្នុង
អាស៊ានទៀតផង៕
ANH HUYEN
-VOV