ដិតដាមស្រមោលខ្មោចភេរវកម្ម។

ដិតដាមស្រមោលខ្មោចភេរវកម្ម។ - ảnh 1
រឿងវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ (vov.vn)


        VOV-នៅប្រទេសអាមេរិក ក្នុងដំណាក់កាលនេះ អាមេរិកកំពុងបង្កើន​បណ្ដា
​វិធានការ​សន្តិសុខ។ ប្រធានាធិបតីអាមេរិកលោក Barack Obama បានបញ្ជា​អនុវត្ត​គ្រប់វិធានការដើម្បីការពារប្រជាជន។ ស្ថានទូតអាមេរិកប្រចាំនៅប៉ាគីស្ថានក៏​បាន​ស្នើរបុគ្គលិកមិនឲ្យចូលបណ្ដាភោជនីយដ្ឋានរឺកន្លែងសាធារណៈនៅរដ្ឋធានី
ប៉ាគីស្ថានក្នុង​ដំណាក់កាលនេះ។ នាថ្ងៃទី២ឧសភានៅប៉ាគីស្ថានក៏បានប្រព្រឹត្ត
ទៅបណ្ដាសកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍លើកទី២នៃទិវា Bin Laden ត្រូវកំលាំង ពិសេសអាមេរិកកំទេច។ មិនអាចបដិសេធថា​ការដែលកំលាំងពិសេសអាមេរិក
កំទេចមេភេរវករ Osama Bin Laden មុននេះ២ឆ្នាំជាជោគជ័យដ៏ធំមួយរបស់
វ៉ាស៊ីនតោន។ ទី១វាបំបាត់ការ​ដិតជាប់អារម្មណ៍ជាមួយឈ្មោះ Bin Laden ចំពោះ
អាមេរិក ក្នុងពេលដែលឈ្មោះនេះជាមេគំនិត​រៀបចំ​បណ្ដាករណីវាយប្រហារ តម្រង់ទៅលើប្រទេសអាមេរិកនាថ្ងៃទី១១កញ្ញាមុន​នេះ១២ឆ្នាំ។ ទី២គឺ ការដែល
Bin Laden ត្រូវកំទេចបានធ្វើឲ្យកំលាំងរបស់បណ្ដា​អង្គការភេរវកម្មលើពិភពលោក ទាំងមូលត្រូវខ្សោយចុះ។

ដិតដាមស្រមោលខ្មោចភេរវកម្ម។ - ảnh 2
ប្រធានាធិបតីអាមេរិកលោក Barack Obama បានបញ្ជាអនុវត្តគ្រប់វិធានការដើម្បីការពារប្រជាជន។ (vov.vn)

        នៅចាំថា ២ឆ្នាំមុននេះ ក្នុងពេលដែលមេភេរវករ Osama Bin Laden ត្រូវ​កំទេច ប្រជាជនអាមេរិកនិងពិភពលោកបានមានអារម្មណ៍ធូស្រាលក្នុងចិត្ត។ សេចក្តី
ប្រកាសរបស់​មជ្ឈដ្ឋាន​មន្ត្រីរដ្ឋអំណាចអាមេរិកឲ្យដឹងថា​ការស្លាប់របស់មេ ភេរវករនេះបានធ្វើឲ្យអង្គការ Al Qaeda ខ្សោយចុះនិងវាមិនអាចជាអង្គការភេរវកម្ម អាចដំណើរការវាយប្រហារដូច​ជាករណីថ្ងៃទី១១កញ្ញាឆ្នាំ២០០១ទៀតឡើយនិង ប្រជាជនអាមេរិកជាច្រើនបានជឿ​ជាក់ថា គិតតាំងពីពេលនោះមកប្រទេសអាមេរិក
នឹងបានរស់ក្នុងភាពសុខសាន្ត​ត្រាណ​ទាំងស្រុង។ ប៉ុន្តែស្ថានភាពជាក់ស្ដែងមិន
ដូច្នេះឡើយ។ គិតតាំងពីពេល​ស្លាប់ Bin Laden នោះមក បណ្ដាការវាយប្រហារ
ស្មុគស្មាញក្នុងទ្រង់ទ្រាយ​ធំ​លែងកើតឡើងប៉ុន្តែបណ្ដាការវាយប្រហារទ្រង់ទ្រាយ
តូចៗជាគ្រោះថ្នាក់កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីមិនបានបញ្ជាផ្ទាល់
ពី Al Qaeda ក្តី ប៉ុន្តែបណ្ដាការវាយ​ប្រហារ​នេះនៅជាការសាកល្បងដ៏ធំធេងចំពោះ
កំលាំងប្រឆាំងភេរវកម្ម។ ភ័ស្តុតាង​គឺក្នុងអំឡុង២ឆ្នាំកន្លងមក ប្រទេសអាមេរិកត្រូវ
ប្រឈមមុខនឹងបណ្ដា​ឧបាយកលវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើបណ្ដា
មន្ត្រីក៏ដូចជាស្ថាប័នក្បាលម៉ាស៊ីននៃប្រទេសនេះ។​ និងនាពេលថ្មីៗនេះគឺករណីវាយ
ប្រហារដោយគ្រាប់​បែកនៅកន្លែងរត់ប្រណាំង marathon អន្តរជាតិនៅ Boston នាថ្ងៃ
ទី១៥មេសា។

         ការផ្ទុះគ្រប់បែកនេះបានធ្វើឲ្យការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខនៅអាមេរិក
កាន់តែខ្លាំងឡើង។ជាពិសេសព្រឹត្តិការណ៍នេះប្រព្រិត្តទៅនៅពេលវេលាដ៍​រសើប។ នោះគឺនៅសល់តែជិត២សប្តាហ៍ទៀតប្រទេសអាមេរិកនឹងគំរប់ខួបលើកទី២នៃ ទិវា
Bin Laden ត្រូវគំទេច។ជាច្បាស់ណាស់ថា៖ការវាយប្រហានេះបានបង្កឲ្យ​មាន​ការ
ទាក់ទាញមិនត្រឹមតែចំពោះប្រទេសអាមេរិកប៉ុណ្ណោះទេថែមទាំងចំពោះ
សកលលោកទាំងមូលទៀតផង។ជាងនេះទៅទៀតទោះបីជាកំលាំង​ Al Qaeda​ត្រូវស្យាយក្តីប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅបណ្តាចលនាភេរវកម្មផ្សេងៗបាន
ពង្រីកសកម្មភាពនៅអាហ្វហ្កានីស្ថានប៉ាគិស្ថាននិងប្រទេសនានានៅទ្វិបអាហ្រ្វិក។
ពត៏មានស្តីពីការវាយប្រហារភេរវកម្មដែលប្រព្រិត្តទៅនៅទីនេះទីនោះជារៀងរាល់
ថ្ងៃបានសរឲ្យឃើញថា៖ការស្លាប់របស់ Bin Laden​ ពុំទាន់ធ្វើឲ្យការព្រួយបារម្មណ៍
ធូស្រាលបានឡើយ។

ដិតដាមស្រមោលខ្មោចភេរវកម្ម។ - ảnh 3
ករណីវាយប្រហារដោយគ្រាប់បែកនៅកន្លែងរត់ប្រណាំង marathon អន្តរជាតិនៅ Boston នាថ្ងៃទី១៥មេសា។ (vov.vn)

        ក្រោយរយៈពេល២ឆ្នាំនៃការស្លាប់របស់ Bin Laden នោះ មិនអាច​បដិសេធ​រាល់​សមិទ្ធិផលក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋអំណាច Obama ក្នុងសង្គ្រាមប្រឆាំងលិទ្ធិ​
ភេរវកម្មឡើយ ប៉ុន្តែត្រូវទទួលស្គាល់ស្ថានភាពជាក់ស្ដែងគឺទោះបីមេភេរវករ Bin
Laden ត្រូវ​សម្លាប់ក្តី ប៉ុន្តែកំលាំង Al Qaeda នៅជាការព្រួយបារម្មណ៍ដ៏ធំធេងដែរ។
រាល់​អស្ថិរភាពនយោបាយនៅបណ្ដាប្រទេសមជ្ឈឹមបូព៌ាទ្វិបអាហ្វ្រីកនិងការជ្រៀត
ជ្រែករបស់ប្រទេសធំៗក្នុងការផ្លាស់ប្តូររបបនៅបណ្ដាប្រទេសនេះនឹងជាលក្ខណៈ
ដើម្បីបណ្ដាអង្គការភេរវកម្មបើកទូលាយសកម្មភាព។ ​សង្គ្រាមប្រឆាំងភេរវកម្មនឹង
នៅតែជាសង្គ្រាមដ៏យូអង្វែងជាពិតប្រាកដ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ