នាថ្ងៃទី២៨មករាកន្លងទៅ អគ្គលេខាធិការសម្ព័នាអារ៉ាប់( AL) Nabil Al-Arabi
បានប្រកាសបញ្ឈប់សកម្មភាពទាំងឡាយនៃក្រុមអ្នកសង្កេតការប្រចាំនៅស៊ីរី
ដោយសារអំពើហឹង្សាកើនឡើងយ៉ាងខ្លាំងក្លា។សាធារណមតិបានចោទសំណួរ
ថាតើមានបញ្ហាអ្វីៗលាក់បាំងនៅខាងក្រោយសេចក្តីសំរេចរបស់អង្គការនេះនា
ថ្ងៃទី២៨មករាកន្លងទៅ។
កិច្ចប្រជុំរបស់បណ្តាមន្រ្តីរសម្ព័នាអារ៉ាប់។
តាមការព្រមព្រៀងរវាងស៊ីរីជាមួយ ALសំដៅបញ្ឈប់ជំលោះនៅស៊ីរី កាលពីថ្ងៃទី២៦ ធ្នូ ២០១១ ALបានចាត់ ក្រុមអ្នកសង្កេតការណ៍ដោយមានសមាជិកចំនួន
១៦៣នាក់ទៅកាន់ស៊ីរី។ប៉ុន្តែនាសសប្តាហ៍កន្លងទៅក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស (GCC)បានដកបណ្តាអ្នកសង្កេតការណ៍របសលខ្លួនវិល
ត្រឡប់មកប្រទេសវិញដោយឯកតោភាគី។និងដល់ថ្ងៃទី២៨មករា AL បានសំរេច
បញ្ឈប់សកម្មភាពទាំអឡាយនៃក្រុមអ្នកសង្កេតការណ៍ដោយហេតុផលការពារ
សុវត្ថិភាពសំរាប់បណ្តាអ្នកសង្កេតការណ៍ដោយសារអំពើហឹង្សាកើនឡើងយ៉ាងខ្លាំងកក្លា។មានប្រតិកម្មចំពោះសេចក្តីសំរេចរបស់ AL រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បានប្រកាសថា: យើងខ្ងុំងឿងឆ្ងល់អំពី សេចក្តីសំរេចនេះរបស់ AL។លោកបានប្រឆាំងជំទាស់ការធ្វើអត្ថាធិប្បាយរបស់បស្ចឹមប្រទេស
ដែលថាបេសកកម្មរបស់ ALនៅស៊ីរីគឹមឃះ។លោកក៍ចាត់ទុកដែរថា ការបំផ្លាញ
ឪកាសស្ថិរភាពសភាពការណ៍គឺជាប្រការពុំអាចសណ្តោះប្រណីយបានឡើយ។
ការថ្លែងមតិតបស់ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានអធិប្បាយ១ចំណែកនៃហេតុផល
ផ្អាកបេសកកម្មឃ្លាំមើលរបស់ ALនៅស៊ីរី។នោះជាការបំបែកបំបែកបាក់ក្នុងផ្ទៃក្នុងរបស់ALនិងបេសកកម្មឃ្លាំមើលនេះមិនស្ថិតក្នុងសេណារីអូផ្តួលរលំរដ្ឋអំណាច Damascus របស់លោកខាងលិចទេ។ក្នុងបញ្ហាស៊ីរី ការចូលរួមរបស់AL
បានបង្កប្រតិកម្មខុសពីគ្នាមិនត្រឹមតែ ក្នុងផ្ទៃក្នុងរបស់ALប៉ុណ្ណោះទេថែមទាំង
រវាងលោកខាងលិចជាមួយរុស្ស៊ីនិងចិនទៀតផង។នោះគឺក្រោយពីALចេញ
សេចក្តីសំរសចផ្អាកបេសកកម្មភាពរបស់ស៊ីរីនាថ្ងៃទី១២វិច្ឆិកា២០១១និងអនុវត្ត
បណ្តារាល់វិធានការដាក់ទណ្ឌកម្មចំពោះរបប Bashar al Assad នោះបាន
មានប្រទេសមួយចំនួនដូចជា Lebanon Jordania ឬអ៊ីរ៉ង់បានសំណូពរឈរ
ដើរនៅខាងក្រៅនៃរឿងនេះដើម្បីការពារផលប្រយោជនយោបាយនិង
សេដ្ឋកិច្ចចំពោះ Damascus។រវាងរុស្ស៊ី ចិននិងលោកខាងលិចមិនរកបាន
សំលេងរួមនៅជំវិញបេសកកម្មឃ្លាំមើលរបស់ALទេ។
សាធារណះមតិចាត់ទុកថាកាយវិការបញ្ឈប់សកម្មភាឃ្លាំមើលរបស់ALមុនកិច្ច
ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទិ៣១មករាស្តីពីសភាពការណ៍ស៊ីរីគឺសំដៅបង្កកំលាំងគាបសង្កត់ទៅលើសហគមន៍អន្តជាតិបង្កលក្ខណះសំរាប់លោកខាងលិចធ្វើអន្តរាគមចូលក្នុងស៊ីរី៕