បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីដោយឥតឈប់ឈរ។
Hong Van -  
(VOV) /  
|
បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីដោយឥតឈប់ឈរ។ |
VOV-ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី
លោក Dmitry Medvedev បានប្រព្រឹត្តទៅមិនយូរបន្ទាប់ពីរដំណើរទស្សនកិច្ច
ជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ Truong Tan Sang (នាខែកក្កដាឆ្នាំ
២០១២) ក៏ជាឱកាសដើម្បីភាគីទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការរួមអំពី
ការបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត។ ដោយហេតុនោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់អ្នកប្រមុខរដ្ឋាភិបាល
រុស្ស៊ីលើកនេះត្រូវបានចាត់ទុកដូចជាការបង្ហាញដើមដំបូងនៃការអនុវត្តឯកសារ
សំខាន់នេះ។ ឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានវៀតណាមមុនដំណើរទស្សន
កិច្ចនេះលោក Dmitry Medvedev បានអះអាងថា៖
“ខ្ញុំមានមនោសញ្ចេតនាដ៏ល្អប្រសើរនិងជិតស្និទ្ធជាមួយប្រជាជនវៀតណាម។លើការពិតជាក់ស្ដែងនេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកទី៣របស់ខ្ញុំនិងចំពោះខ្ញុំការចាប់អារម្មណ៍ដ៏ល្អប្រសើនោះកាន់តែបានកើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ។ ដំណើរទស្សនកិច្ចនីមួយៗមានអត្ថន័យដោយឡែកនិងចំពោះខ្ញុំដំណើរទស្សនកិច្ចនៅវៀតណាមដូចជាមកដល់នឹងមិត្តចាស់មួយដោយពាំនាំមកនូវ
ស្មារតីយ៉ាងសកម្ម។”
|
នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev |
នាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev រួមជាមួយថ្នាក់ដឹកនាំវៀតណាមប្រមូលផ្តុំ ពិភាក្សារអំពីបញ្ហាសេដ្ឋកិច្ច សំដៅបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ មិត្តភាពជា ប្រពៃណីរវាងប្រទេសទាំង ២។ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១២ តំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគី ទទួលបានជិត ១ ពាន់ ៨ រយលាន ដុល្លាអាមេរិក នឹងអាចកើន
ឡើង ៣ ពាន់លានដុល្លាអាមេរិក នាចុង ឆ្នាំ ២០១២។ ភាគីទាំង ២ បានដាក់ចេញ
គោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មឡើង ៧ ពាន់លាន ដុល្លារអាមេរិក នាឆ្នាំ
២០១៥។ ក្រៅពីនោះ វៀតណាមនិងបណ្ដាប្រទេសជា សមាជិកសម្ព័ន្ធគយនិង
រដ្ឋាករ រួមមាន រុស្ស៊ី - បេឡារូស - កាហ្សាក់ស្តង់បានសម្រេចរបាយការណ៍អំពីការ
ជះឥទ្ធិពលនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរី នាដើមឆ្នាំ ២០១៣។ ដូច្នេះ ភារកិច្ច
របស់ប្រទេសទាំង ២ នាពេលខាងមុខ គឺ បង្កើន យ៉ាងខ្លាំងនូវប្រសិទ្ធភាពក្នុង
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីដើម្បីសក្តិសមនឹងទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រមិត្តភាពដ៏ល្អប្រសើវៀតណាម-រុស្ស៊ី។
ក្រៅពីនោះ ប្រទេសទាំង ២ យកចិត្តទុកដាក់ដល់ការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលនិងប្រេងឧស្ម័ន តាមរយៈសកម្មភាពសហប្រតិបត្តិការដោយ មានប្រសិទ្ធភាពរវាងក្រុមហ៊ុនសាជីវកម្មវៀតណាម-រុស្ស៊ី នាពេលខាងមុខ។ បណ្ដា
សក្ដានុភាព យថាទស្សន៍ដ៏ល្អប្រសើនោះក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-រុស្ស៊ីនឹងមានបន្ថែមឱកាសអភិវឌ្ឍន៍ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើក
នេះរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី។ បង្ហាញនូវការជឿជាក់ទៅលើលទ្ធផលនៃ
ដំណើរទស្សនកិច្ចនេះ លោក Buianov ប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាមបាន
ឲ្យដឹងថា៖
“ជាមួយដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Medvedev យើងខ្ញុំជឿជាក់ថាអ្វីៗដែលភាគីទាំងពីរបានអនុម័តក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកប្រធានរដ្ឋវៀតណាម Truong Tan Sang នឹងបានអនុវត្ត។កិច្ចព្រមព្រៀង
សហប្រតិបត្តិការរវាងសមាគមមិត្តភាពទាំងពីរវៀតណាម-រុស្ស៊ីនិងរុស្ស៊ីវៀតណាម
ដែលបានចុះហត្ថលេខាជាលើកដំបូងក្នុងឱកាសលោក Medvedev មកបំពេញ
ទស្សនកិច្ចនៅវៀតណាមក្នុងថានៈជាប្រធានាធិបតី កំពុងរួមចំណែកជំរុញទំនាក់
ទំនងលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។”
ទោះបីបានប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីក្តីប៉ុន្តែដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Dmitry Medvedev បន្តកត់សម្គាល់នូវ
របត់សំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក៏ដូចជាពង្រឹងពង្រីកថែមទៀតនូវ
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី៕
Hong Van
-VOV