ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
Huong Giang -  
(VOV) /  
|
ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ |
VOV-សារាចរណ៍របស់ការិយាល័យនយោបាយដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានចុះហត្ថលេខាផ្សព្វផ្សាយ
នាថ្ងៃទី២៨ធ្នូឆ្នាំ២០១២និងសេចក្តីសំរេចចិត្តរបស់រដ្ឋសភាដោយប្រធាន
រដ្ឋសភា Nguyen Sinh Hung ចុះហត្ថលេខាផ្សព្វផ្សាយនាថ្ងៃដ៏ដែលសុទ្ធតែបាន
អះអាងថា ការរៀបចំយកមតិប្រជាជនអំពី ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ជាវគ្គជីវភាពនយោបាយសំខាន់ដ៏ទូលំទូលាយក្នុងបក្សទាំងមូល
ប្រជាជនទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូល។ ការងារនេះគឺសំដៅ
ពង្រីកសិទ្ធិធ្វើជាម្ចាស់បញ្ញាទឹកចិត្ត របស់ប្រជាជន ព្រមទាំងលើកកំពស់
ការយល់ដឹងនិងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗស្ថាប័នអង្គការចំពោះ
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់និងរួមចំណែក
កសាងនីតិរដ្ឋសង្គមនិយមវៀតណាម។
តាមលោក Phan Trung Ly ប្រធានគណះកម្មាធិការច្បាប់រដ្ឋសភាវៀតណាម
និងជាប្រធានគណះកម្មការតាក់តែងសេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ
ឆ្នាំ ១៩៩២ ថា÷ការ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ជាលទ្ធផលនៃ
ដំណើការធ្វើពលកម្ម ចូលរួមរបស់បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ ពីមជ្ឈឹម
ដល់មូលដ្ឋាន តាមរយះបណ្ដាវគ្គបូកសរុប ការអនុវត្តរដ្ឋធម្មនុញ្ញ និងបណ្ដាការ
បោះប្រជាមតិ ជាពិសេសគឺមតិរបស់សមាជិកសភានានានៅសម័យប្រជុំកន្លង
ទៅ។ លោក Phan Trung Ly ក៏បានអះអាងថា÷ប្រជាជនដើរតួនាទីដ៏សែនសំខាន់
ក្នុងការកសាង និងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ សាស្ត្រាចាររង បណ្ឌិត Nguyen
Viet Thong សមាជីកគណះកម្មការតាក់តែង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២ថា÷ការយកមតិរបស់ប្រជាជនគ្រាប់ស្រទាប់ ជារបៀបដើម្បីអះអាងនូវ
សិទ្ធិអំណាចរបស់ប្រជាជន ក៏ដូចជា អត្តចរិតរបស់រដ្ឋធម្មនុញ្ញ÷
“ក្នុងការពិតជាក់ស្ដែង ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ ដោយលោកប្រធាន
ហូជីមិញដឹកនាំតាក់តែង បានកំណត់ថា÷ប្រជាជនមានសិទ្ធិរួមមតិពិភាគ្សាអំពី ខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ មាត្រាទី២ របស់រដ្ឋធម្មនុញ្ញ នាបច្ចុប្បន្ន បានអះអាងថា÷សិទ្ធិទាំងឡាយរបស់ រដ្ឋគឺចំណុះប្រជាជន។”
|
ប្រជាជនរួមមតិ តាមរយះការផ្តល់មតិផ្ទាល់ឬជាឯកសារផ្ញើដល់ស្ថាប័ន អង្គការនិងពិភាក្សានៅសន្និសីទ សិក្ខាសាលា តាមគេហទំព័រ http://duthaoonline.quochoi.vn និងបណ្ដាមធ្យោបាយសារព័ត៍មានមហាជន |
តាមគណះកម្មការតាក់តែង ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ថា÷ប្រជាជនរួមមតិ តាមរយះការផ្តល់មតិផ្ទាល់ឬជាឯកសារផ្ញើដល់ស្ថាប័ន អង្គការ
និងពិភាក្សានៅសន្និសីទ សិក្ខាសាលា តាមគេហទំព័រ http://duthaoonline.quochoi.vn និងបណ្ដាមធ្យោបាយសារព័ត៍មានមហាជនជាដើម។ តាមអនុប្រធាននិងជា
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu
Trong Kim ថា រណសិរ្សមាតុភូមិវៀតណាមនឹងអនុវត្តផែនការយកមតិរបស់
ប្រជាជនក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ជាមួយរបៀបដ៏សម្បូបែបដូចជារៀបចំសិក្ខាសាលាសន្ទនាជាមួយប្រធានបទខ្លឹមសារជាច្រើនចលនាប្រជាជនគ្រប់ស្រទាប់បញ្ញាវន្តមន្ត្រីសាសនាជនវៀតណាមនៅឯបរទេសរួមមតិដោយស្មោះត្រង់ចំពោះខ្លឹមសារ នៃពង្រាងធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញឆ្នាំ១៩៩២។
បានអូសបន្លាយក្នុងរយៈពេល៣ខែ (ចាប់ពីថ្ងៃទី២មករាដល់ថ្ងៃទី៣១មិនា
ឆ្នាំ២០១៣) ការរៀបចំរួមមតិរបស់ប្រជាជនអំពី ពង្រាងធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានសង្ឃឹមថាជាវគ្គជីវភាពនយោបាយ-កត្តិយុតដ៏សំខាន់
ទូលំទូលាយក្នុងប្រជាជនដើម្បីជនគ្រប់រូបចូលរួមកសាងនីតិរដ្ឋសង្គមនិយម
របស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន៕
Huong Giang
-VOV