ផ្លាស់ប្តូរថ្មីការងារកម្មាភិបាលតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤

ផ្លាស់ប្តូរថ្មីការងារកម្មាភិបាលតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ - ảnh 1
ផ្លាស់ប្តូរថ្មីការងារកម្មាភិបាលតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤


       VOV-ត្រូវបានរៀបចំប៉ុន្មានថ្ងៃក្រោយពីសន្និសីទ កម្មាភិបាលទូទាំង​
ប្រទេស​ស្ដីពីការលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ស្ដីពី
“បញ្ហាចាំបាច់មួយចំនួន​ក្នុងការងារកសាងបក្ស” សន្និសីទ កម្មាភិបាល ទូទាំងប្រទេសយល់ជ្រួតជ្រាបអនុវត្ត​សេចក្តី​សន្និដ្ឋានលេខ២៤របស់ ការិយាល័យនយោបាយអំពីការជំរុញការងារចាត់តាំង​និងផ្លាស់ប្តូកម្មាភិបាល ដឹកនាំគ្រប់គ្រងដល់ឆ្នាំ២០២០និងប៉ុន្មានឆ្នាំបន្ត ក៏ជា​សន្និសីទពិភាគ្សារាល់ ការងារត្រូវធ្វើភ្លាមៗអំពីការងារចាត់តាំងកម្មាភិបាលពោលគឺការងារ​កសាង
បក្សសំដៅនាំ សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ស្ដីពី “បញ្ហាចាំបាច់​មួយ​ចំនួន ក្នុងការងារកសាងបក្សនាបច្ចុប្បន្ន”ចូលជីវភាពរស់នៅ។ ក្នុងចំណោម​បញ្ហា
ត្រូវបានយកមកពិភាគ្សានៅសន្និសីទលើកនេះ អគ្គលេខាបក្សកុម្មុយនីស្ត​វៀត
ណាម Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើការអនុវត្តចាត់តាំង​កម្មាភិបាល​ពិសេសគឺកម្មាភិបាលដឹកនាំគ្រប់គ្រង។ តាមអគ្គលេខាបក្សថា​ការចាត់តាំង
កម្មាភិបាលគឺ​បង្ហាញ​តូនាទីសម័ត្ថភាពដឹកនាំម្ចាស់ការរបស់បក្ស ផ្សាភ្ជាប់នឹង
ការអនុវត្តភារកិច្ច​នយោបាយបំរើឲ្យការអនុវត្តគោលមាគ៌ារបស់បក្ស។
អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖

        “ទន្ទឹមនឹងការត្រៀមរៀបចំគោលមាគ៌ានយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមត្រូវត្រៀមយុទ្ធសាស្ត្រកម្មាភិបាល ត្រូវកសាង​គំរោងការចាត់
តាំងកម្មាភិបាល។​គោលមាគ៌ាណាគឺប្រើប្រាស់កម្មាភិបាលនោះ។ គោល
មាគ៌ាកម្មាភិបាល​ត្រូវបំរើឲ្យគោលមាគ៌ានយោបាយ ត្រូវឆ្លើយតបនឹងសំណូមពរ
អនុវត្តភារកិច្ចរបស់​គោលមាគ៌ានយោបាយ។ ម៉្យាងទៀត កម្មាភិបាលបានសំរេច កំណត់គោលមាគ៌ានយោបាយ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ។”

ផ្លាស់ប្តូរថ្មីការងារកម្មាភិបាលតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ - ảnh 2
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើការអនុវត្តចាត់តាំងកម្មាភិបាលពិសេសគឺកម្មាភិបាលដឹកនាំគ្រប់គ្រង។

        នៅសន្និសីទលើកនេះអគ្គលេខាបក្ស Nguyen Phu Trong ក៏អះអាងថា​ការងារ​​ចាត់តាំងកម្មាភិបាលជានិច្ចកាលជាផ្នែកគន្លឹះក្នុងការងារកសាងបក្ស ជាផ្នែក​
សំខាន់​ក្នុងគ្រប់សកម្មភាពរបស់បក្សកុម្មុយនីស្តវៀតណាម។ អគ្គលេខាបក្ស
Nguyen Phu Trong បានសំណូមពរគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់យល់​ជ្រួត
ជ្រាប​ទស្សនៈវណ្ណៈក្នុងការងារកម្មាភិបាលមានគោលនយោបាយសាមគ្គភាព ប្រមូលផ្ដុំទូលាយកម្មាភិបាលប្រើប្រាស់អ្នកពូកែ បើកទូលាយទំនាក់ទំនងនិង
សមាហរណកម្ម​អន្តរជាតិ។ ការងារចាត់តាំងមន្ត្រីត្រូវបានដំណើរការតាម
គោលការណ៍ប្រមូលផ្ដុំ​ប្រជាធិបតេយ្យមានការឃ្លាំមើលពិនិត្យការងារ កម្មាភិបាលនិងគ្រប់គ្រងមន្ត្រី។​ការងារវាយតំលៃកម្មាភិបាលត្រូរមានបទដ្ឋាន គ្រប់ព័ត៌មាននិងជាលទ្ធផលរបស់ការទទួលស្គាល់ពីភាគីអ្នកវាយតំលៃនិងអ្នក
ត្រូវបានវាយតំលៃផង។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “ពីខាងអត្តនោម័ត សំខាន់បំផុតគឺទឹកចិត្តនិងចរិតលក្ខណៈរបស់អ្នក​វាយ​
តំលៃ។ ទោះបីមានយន្តការការកំណត់ក្តីប៉ុន្តែអ្នកវាយតំលៃយ៉ាងម៉េចគឺវា
អញ្ចឹញ។ អ្នកវាយតំលៃនៅទីនេះគឺប្រធាននិងស្ថាប័នសេនាធិការ។ ត្រូវជាអ្នក
ល្អស្មោះត្រង់​បរានុម័តនិងមានបទពិសោធន៍ក្នុងជីវភាពរស់នៅ។ ត្រូវមាន
ទស្សនៈ​វិស័យថ្មី​ទើបអាចរកឃើញវាយតំលៃដ៏ត្រឹមត្រូវកម្មាភិបាល។”

        ទន្ទឹមនឹងបញ្ហាសំខាន់ចំនួន២គឺការងារចាត់តាំងនិងវាយតំលៃកម្មាភិបាល
នោះ សន្និសីទកម្មាភិបាលទូទាំងប្រទេសយល់ជ្រួតជ្រាបអនុវត្តសេចក្តីសន្និដ្ឋាន
លេខ២៤របស់​ការិយាល័យនយោបាយអំពីការជំរុញការងារ ចាត់តាំងនិងផ្លាស់
ប្តូកម្មាភិបាលដឹកនាំ​គ្រប់គ្រងដល់ឆ្នាំ២០២០និងប៉ុន្មានឆ្នាំបន្តក៏បានពិភាគ្សា
បណ្ដាបញ្ហា កសាង​បទដ្ឋានមុខដំណែងកម្មាភិបាលនិងបទដ្ឋានវាយតំលៃ កម្មាភិបាលតាមបទដ្ឋានមុខដំណែងតាមប្រសិទ្ធភាពការងារនិងទំនុកទុកចិត្ត
របស់កម្មាភិបាលបក្ខជនប្រជាជន កំណត់រួមមតិយក​សំលេង​ជឿទុកចិត្តជា ប្រចាំឆ្នាំចំពោះថានៈដឹកនាំក្នុងស្ថាប័នបក្សរដ្ឋរណាសិរ្សមាតុភូមិ​សមូហភាព
ជាដើម។ បណ្ដាមតិនៅសន្និសីទលើកនេះនឹងបានប្រមូលផ្ដុំ​ក្លាយ​ទៅ​ជាការ កំណត់ណែនាំក្នុងការងារចាត់តាំងផ្លាស់ប្តូកម្មាភិបាលនិងផ្សព្វផ្សាយអនុវត្ត
ភ្លាមៗសំដៅអនុវត្តដ៏ជោគជ័យសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤របស់បក្សអំពី “បញ្ហាចាំបាច់មួយចំនួនក្នុងការងារកសាងបក្សនាបច្ចុប្បន្ន”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ