រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច

រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច - ảnh 1
រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច


        VOV-ជាមួយការដែលគ្រប់ក្រសួងផ្នែកដំបន់លាតត្រដាងអនុវត្តបណ្ដា​
សេចក្តី​សំរេចចិត្តរបស់រដ្ឋសភារដ្ឋាភិបាល បណ្ដាសារាចរណ៍របស់​នាយករដ្ឋមន្ត្រី​អំពីស្ថិរភាពតំលៃជំរុញផលិតកម្ម ស្ថានភាពសេដ្ឋកិច្ចសង្គមខែមករាឆ្នាំ២០១៣​គ្រោងនឹងកើន០,១៧%បើប្រៀបនឹងខែធ្នូឆ្នាំ២០១២។​ តំលៃប្រាក់នាំចេញ​ហួស​កំរិតរបស់វៀតណាមប្រមាណ២រយលានដុល្លាអាមេរិកក្នុងពេលដែលតំលៃប្រាក់
នាំចេញ​ទទួលបាន១ម៉ឺន១រយលានដុល្លារអាមេរិកកើន៤៣,២%។​ក៏ក្នុងខែនេះ
សន្ទស្សន៍​តំលៃប្រើប្រាស់កើន១,២៥%បើប្រៀបនឹងខែមុន។ នេះជាកំរិតកើន
ឡើងមធ្យម​បើ​ប្រៀបនឹងរយៈពេលដូចគ្នានៃបណ្ដាឆ្នាំមុន។ ​ រដ្ឋមន្ត្រីនិងជា
ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam បានឲ្យ​ដឹងថា៖

        “ឆ្នាំនេះផែនការត្រូវបានរដ្ឋសភាអនុម័តគឺទទួលបានកំណើនខ្ពស់ជាងនិង​អតិផរណាធ្លាក់ចុះប្រៀបនឹងឆ្នាំ២០១២។​ ឆ្នាំ២០១២យើងទទួលបានជោគជ័យ​
ក្នុងការ​រក្សាអតិផរណាក្រោម៧%។ យើងត្រូវប្រុងប្រយ័ត្ននិងត្រូវបង្កើនការគ្រប់
គ្រង​សហការ​ជិតស្និទ្ធរវាងបណ្ដាស្ថាប័នដើម្បីទទួលបានគោលដៅកំណើន
GDP ក្នុង​ឆ្នាំ៥,៥%និងអតិផរណាត្រូវទាបជាង៧%។”

រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច - ảnh 2
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam

      កត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ដែលរួមចំណែកជះឥទ្ធិពលដល់
ស្ថិរភាព​របស់ខឿនសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្នគឺទីផ្សារអចលនវត្ថុមាន
សញ្ញាងើបឡើង។ ដោយឈរលើមូលដ្ឋាន​នោះ រដ្ឋាភិបាលបានប្រគល់ឲ្យ ក្រសួងសំណង់ពិនិត្យទីផ្សារអចលនៈវត្ថុ។ លើ​មូលដ្ឋាននោះក្នុងខែមករាឆ្នាំ
២០១៣ រដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចចិត្ត​លេខ​០២​ដោយសំណូមពរ ធនាគារជាតិលៃទុកប្រាក់ប្រមាណពី២០លានលានដុង​ដល់៤០លានលាន ដុងជាមួយកាលកំណត់ជាអតិបរមា១០ឆ្នាំដើម្បីជួយឧបត្ថម្ភបណ្ដាធនាគារ
ពាណិជ្ជកម្មរដ្ឋឲ្យខ្ចីទិញផ្ទះនៅ។ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យ​រដ្ឋាភិបាល
លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

        “ក្នុងដំណើរការកសាងបណ្ដាដំណោះស្រាយឧបត្ថម្ភទីផ្សារអចលនៈវត្ថុ រដ្ឋាភិបាលបានពិភាគ្សានិងគិតគូដល់ចំណុចពិសេសដោយឡែកចំនួន២របស់
ទីផ្សារអចលនៈវត្ថុវៀតណាមបើប្រៀបនឹងប្រទេសផ្សេងៗ។ ទីមួយគឺ វៀត
ណាមជាប្រទេសកំពុង​អភិវឌ្ឍន៍ ដូច្នេះទីផ្សារអចលនៈវត្ថុផ្សាភ្ជាប់ជាមួយ
ផ្នែកជាច្រើនដូចជាសំណង់និង​ផលិតកម្មអាជីវកម្មសម្ភារៈសំណង់។ ទី២ ជនវៀតណាមមានបំណងចង់មានផ្ទះ​នៅដោយឡែក​របស់ខ្លួន។ បណ្ដា ចំណុចនោះត្រូវបានរដ្ឋាភិបាលពិនិត្យមើលនិងបណ្ដា​​ដំណោះស្រាយ នា ពេលខាងមុខអំពីហិរញ្ញវត្ថុដីធ្លីសំណង់គឺសំដៅជនជួបការលំបាកមានលក្ខណៈ
ទិញផ្ទះនៅទន្ទឹមនឹងនោះ​អភិវឌ្ឍន៍បណ្ដាសំណង់សង្គមដូចជាសាលារៀន
មន្ទីរពេទ្យ។”

រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច - ảnh 3
ធនាគារជាតិលៃទុកប្រាក់ប្រមាណពី២០លានលានដុងដល់៤០លានលានដុងជាមួយកាលកំណត់
ជាអតិបរមា១០ឆ្នាំដើម្បីជួយឧបត្ថម្ភបណ្ដាធនាគារពាណិជ្ជកម្មរដ្ឋឲ្យខ្ចីទិញផ្ទះនៅ។

សំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មដំណាងក្រសួង​ឧស្សាហ-ពាណិជ្ជកម្មបានឲ្យដឹងថា បានបន្ថយពន្ធនាំចូលចំពោះធ្យូងថ្មរឺបញ្ហាមួយ​ចំនួនទាក់ទិនដល់ពន្ធរបស់មុខទំនិញមួយចំនួន។ ក្នុងខែមករា ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានផ្សព្វផ្សាយរាល់ដំណោះស្រាយដើម្បីដោះស្រាយទំនិញសេស​សល់ក្នុងឃ្លាំងជួយឲ្យអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្មនិងអភិវឌ្ឍន៍។

        ស្ថានភាពសេដ្ឋកិច្ច-សង្គមខែមករាឆ្នាំ២០១៣ទទួលបានរាល់លទ្ធផល​សកម្ម។ ជាមួយលទ្ធផលនេះរួមជាមួយការគ្រប់គ្រងរបស់រដ្ឋាភិបាល ការចូលរួម​របស់ក្រសួងទាក់ទិននានានឹងជួយឲ្យម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាងរួមចំណែកសំរេចគោលដៅដែលសេចក្តីសំរេចចិត្តរដ្ឋសភាបានដាក់ចេញគឺកំណើន GDP ៥,៥%និង​អតិផរណាទាបជាង៧%៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ