វៀតណាមផ្តល់អាទិភាពដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យា។
LE PHUONG -  
(VOVWORLD) /  
Vovworld-ក្នុងឆ្នាំ២០១៣កន្លងទៅនៅវៀតណាមមានសំណង់វិទ្យាសាស្រ្តជិត
៣០០០ក្នុងនោះមានការធ្វើម្ចាស់លើផ្កាយរណបឃ្លាំមើលផែនដីដំបូង
VNREDSAT-១និងការផលិតមីក្រូផ្កាយរណបPico Dragon ជាដើម។នាបច្ចុប្បន្ន
នេះបណ្ឌិតសភាវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាមកំពុងសាងសង់មជ្ឈមណ្ឌល
ផ្កាយរណបជាតិ។គោលដៅនៃគំរោងបការណ៍នេះគឺដល់ឆ្នាំ២០២០វៀតណាម
នឹងបាញ់បង្ហោះផ្កាយរណបដែលបានផលិតនៅក្នុងប្រទេសវៀតណាម។
ការពង្រីកនិងអនុវត្តនូវវិទ្យាសាស្រ្តបច្ចេកវិទ្យាជាគោលនយោបាយជាតិ
ចម្បង
|
នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung ប្រកាសទិវាវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាមទី១៨ឧសភា(រូបថត អិនធឺណែត) |
ក្នុងពិធីប្រកាសទិវាវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាម(ទី១៨ឧសភា)នាពេលថ្មីៗ
នេះ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានលើកច្បាស់ថា៖ក្នុង
សម័យកាលសាកលភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា
ប្រទេសជាតិណាមានប្រភពកំលាំងធនធានមនុស្សនិងសមត្ថភាពវិទ្យាសាស្រ្ត
បច្ចេកវិទ្យាកាន់តែខ្ពស់គឺប្រទេសជាតិនោះនឹងមានឱកាសជាច្រើដើម្បី អភិវឌ្ឍន៍
យ៉ាងលឿននិងចីរភាព។ហេតុនេះហើយភារកិច្ចពង្រីក វិទ្យាសាស្រ្តបច្ចេកវិទ្យា
ជាភារកិច្ចសំខាន់១។លោកNguyen Tan Dungបានគូសបញ្ជាក់ថា៖“ សេចក្តីសម្រេ
ចចិត្តមជ្ឈឹមបក្សលើកទី៦នីតិកាលទី១១ស្តីពីការអភិវឌ្ឍន៍វិទ្យាសាស្រ្តបច្ចេកវិទ្យា
បានចាត់ទុកថា៖ ការពង្រីកនិងអនុវត្តនូវវិទ្យាសាស្រ្តបច្ចេកវិទ្យាជាគោលនយោ
បាយជាតិចម្បង។វាក៍ជាកំលាំងចលករសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារ
មាតុប្រទេសបង្កើនលទ្ឋភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចដើម្បីធ្វើឲ្យវៀតណាម
ក្លាយទៅជាប្រទេសឧស្សាហកម្មនាពេលខាងមុខ។“
រដ្ឋាភិបាលវៀតណាមបាននាំចេញអនុក្រិតស្តីពីការវិនិយោគសក្តានុពលនិងជំរុញ
សកម្មភាពវិទ្យាសាស្រ្តបច្ចេកវិទ្យានៅក្នុងមហាវិទ្យាល័យនានា។អនុក្រិតនឹងឈាន
ចូលជាធរមានចាប់ពីថ្ងៃទី១៥ធ្នូឆ្នាំ២០១៤ខាងមុខនេះតទៅ។
|
រូបថត អិនធឺណែត |
វៀតណាមប្រមូលផ្តល់អាទិភាពវិនិយោគដល់ការងារស្រាវជ្រាវវិទ្យាសាស្រ្ត
បច្ចេកវិទ្យា
រួមជាមួយគោលនយោបាយផ្តល់អាទិភាពអភិវឌ្ឍន៍ដល់ការងារស្រាវជ្រាវវិទ្យា
សាស្រ្តបច្ចេកវិទ្យារបស់រដ្ឋាភិបាលក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យាបានបំផុសចលនា
ផ្លាស់ប្តូរសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកវិទ្យា។មូលនិធិឧបត្ថម្ភសកម្មភាពនេះ
ត្រូវបានបង្កើតឡើងដោយមានប្រភពទុនជាង២០០០ពាន់លានដុងវៀតណាម។
ស្តីពីបញ្ហានេះរដ្ឋមន្រ្តីកក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យាលោក Nguyen Quan អោយ
ដឹងថា៖“ ទី១គឺយើងខ្ញុំអំពាវនាវប្រភពទុនODAពីបរទេសសំដៅសាងសង់ហេដ្ឋារចនា
សម្ព័ន្ឋនៃបណ្តាវិទ្យាស្ថានស្រាវជ្រាវ។ទី២គឺយើងខ្ញុំអនុវត្តនូវយន្តការគ្រប់គ្រងជឿន
លឿន។ទី៣គឺយើងខ្ញុំនិងអំពាវនាវអង្គភាពអាជីវកម្មនានាបញ្ជាទំនិញ។ “
|
លោក Nguyen Quanរដ្ឋមន្រ្តីកក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា(រូបថត អិនធឺណែត) |
ពង្រីកសក្តានុភាពនៃប្រភពធនធានមនុស្សបំរើការងារវិទ្យាសាស្រ្តបច្ចេកវិទ្យា
ការងារបណ្តុះបណ្តាល ប្រភពធនធានមនុស្សមានគុណភាពបំរើ និងអភិវឌ្ឍន៍ការងារវិទ្យាសាស្រ្តបច្ចេកវិទ្យាជាភារកិច្ចសំខាន់១ក្នុងបណ្តាគោលនយោបាយអាទិភាព
របស់រដ្ឋាភិបាលវៀតណាម។គំរោងការណ៍ទាក់ទាញអ្នកវិទ្យាសាស្រ្តវៀតណាមនៅ
ឯបរទេសវិលត្រឡប់មកធ្វើការនៅស្រុកកំណើតបាននិងកំពុងអនុវត្ត។ គំរោងការ
ណ៍ស្តីពីកាងបង្កើនផ្លាស់ប្តូរថ្មីការស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកវិទ្យាដោយមានទុន
វិនិយោគសរុបជាង១១០លានដុល្លារអាមេរិកជាគំរួ១។ក្រៅពីនោះរដ្ឋាភិបាលវៀត
ណាមនៅលើកទឹកចិត្តបុគ្គលនានាជំរុញខ្លាំងវិទ្យាសាស្រ្តបច្ចេកវិទ្យាថែមទៀត។
លោក Nguyen Quan អោយដឹងថា៖“បក្សនិងរដ្ឋវៀតណាមលើកទឹកចិត្តជនគ្រប់រូប
បង្កើតផលិតដែលនាំមកនូវផលប្រយោជន៍របស់ខ្លួនឯងនិងសង្គមជានិច្ច។ក្នុងច្រើន
ឆ្នាំកន្លងមកការផ្តើមគំនិតជាច្រើនបានទទួល ការជួយឧបត្ថម្ភពី ក្រសួងវិទ្យាសាស្រ្ត
បច្ចេកវិទ្យា។ “
ក្រៅពីគោលនយោបាយផ្តល់អាទិភាពដល់ការ អភិវឌ្ឍន៍វិទ្យាសាស្រ្តបច្ចេកវិទ្យា
ក្រួងវិទ្យាសាស្រ្តបច្ចេកវិទ្យាត្រូវបានចាត់ទុកថា៖នឹងធ្វើឲ្យវៀតណាមក្លាយទៅជា
ប្រទេសឧស្សាហម្មជាសារវ័ន្តនាឆ្នាំ២០២០៕
LE PHUONG
-VOVWORLD