|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងប្រធានាធិបតី Lee Myung Bak |
VOV-រួមជាមួយថ្នាក់ដឹកនាំ ប្រមុខរដ្ឋនិងអង្គការអន្តរជាតិចំនួន៥៧រូបចូលរួម
សន្និសីទកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរលើកទីពីរ នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung បានបញ្ជូនសារដ៏ខ្លាំងក្លារបស់វៀតណាមទៅកាន់សហគមន៍
អន្តរជាតិ នោះគឺវៀតណាមមិនត្រឹមតែខំប្រឹងប្រែងជំរុញរាល់វិធានការធានា
សុវត្ថិភាពសន្តិសុខនុយក្លេអ៊ែរជាមួយបណ្ដាប្រទេសលើពិភពលោកប៉ុណ្ណោះទេ
ថែមទាំងអះអាងនូវទស្សនៈក្នុងការដោះស្រាយបញ្ហាដែលពិភពលោកកំពុង
ប្រឈមមុខទៀតផង។ ក្នុងបណ្ដាបទថ្លែងមតិនៅសន្និសីទក៏ដូចជាក្នុងការជួប
សន្ទនានៅខាងក្រៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung សូទ្ធតែសង្កត់
ធ្ងន់ថា ការរំសាយស្ពាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរជាកត្តាសំខាន់បំផុត ដើម្បីកាត់បន្ថយគ្រោះអាសន្នចំពោះសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរ។ប្រទេសនីមួយៗសូទ្ធតែមានសិទ្ធិសមរម្យក្នុងការប្រើប្រាស់ថាមពលនិង បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព។ វៀតណាមប្តេជ្ញាចិត្ត អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរសំដៅឆ្លើយតបនឹងតម្រូវការសន្តិសុខថាមពល ជាតិនិងកំពុងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសដើម្បី
អនុវត្តគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព។
ស្ដីពីបញ្ហានេះ លោកNguyen Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមបានឲ្យដឹងថា៖
“យើងក៏បានយល់ព្រមជាគោលការណ៍រួមជាមួយកូរ៉េខាងត្បូងស្រាវជ្រាវ
គំរោងការពិសោធន៍មួយអំពីការកំណត់ប្រភពវិទ្យុសកម្មដោយផ្កាយរណប់។
ប្រសិនបើគំរោងការនេះត្រូវបានអនុវត្តនោះ យើងក៏មានការរួមវិភាគទានដ៏
ធំធេងទៅក្នុងការត្រួតពិនិត្យប្រភពវិទ្យុសកម្មនៅក្នុងដែនដីវៀតណាមក៏ដូច
ជាប្រភពវិទ្យុសកម្មពីក្រៅប្រទេសនាំមកវៀតណាម។” បន្ទាប់ពីសន្និសីទកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរលើកទី២បញ្ចប់នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជា
ផ្លូវការ នៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចលើកនេះ ជាសកម្មភាពនយោបាយ
សំខាន់ ចាប់ផ្តើមអោយ៖ “ឆ្នាំ មិត្តភាព វៀតណាម កូរ៉េខាងត្បូង 2012”
ក្នុង ឱកាស រំលឹកខួបអនុស្សាវរីយ លើកទី 20 ទិវាបង្កើតទំនាក់ទំនងការទូត
រវាង ប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung និង ប្រធានាធិបតី Lee Myung Bak បានជួបសន្ទនា ពិភាក្សា អំពី ខ្លឹមសារជាក់ស្ដែងជាច្រើន និងឯកភាពបើកទូលាយ កិច្ចសហប្រតិបត្តិការ លើ វិស័យជាច្រើន ពីវិស័យការទូត ការពារប្រទេស សន្តិសុខ ពលករ ដល់វិស័យ
វិទ្យាសាស្ត្របច្ចេកវិទ្យា ជាដើម…។ ពិសេសគឺ ភាគីទាំងពីរបានឯកភាពរួមធ្វើ
សកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វៀតណាម-កូរ៉េខាងត្បូង
អោយស័ក្កសម នឹងកំរិត ទំនាក់ទំនង ដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រ។
អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស វៀតណាម លោក Le Luong Minh អះអាងថា៖ “ភាគីទាំងពីរឯកភាពថា គប្បីអនុវត្តបណ្ដាវិធានការ ដាក់គោលដៅលើកកំពស់ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងដល់ 20 ពាន់លាន USD នាឆ្នាំ
2015 និងឡើងដល់ 30 ពាន់លាន USD ក្នុងបណ្ដាឆ្នាំជាបន្ត។” នៅកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានជំនួបសន្ទនាជាច្រើន
ជាមួយថ្នាក់ដឹកនាំរបស់បណ្ដាអង្គភាពអាជិវកម្មធំៗ របស់កូរ៉េខាងត្បូង និង
ចូលរួមវេទិកាតុមូលជាន់ខ្ពស់វៀតណាម-កូរ៉េខាងត្បូង។ នៅទីនេះនាយករដ្ឋមន្ត្រី
Nguyen Tan Dung អះអាងថា៖ វៀតណាមជានិច្ចកាល គោរព និងបង្កលក្ខណះ
ងាយ ស្រួលជាច្រើន អោយបណ្ដាអង្គភាពអាជីវកម្ម កូរ៉េខាងត្បូង មកវិនិយោគ
ធ្វើអាជិវកម្មដ៏យូរអង្វែងនៅវៀតណាម។ សាររបស់នាយករដ្ឋមន្ត្រី Nguyen Tan
Dung ទទួលបានការវាយតំលៃខ្ពស់ពីសំណាក់បណ្ដាអង្គភាពអាជិវកម្ម កូរ៉េខាង
ត្បូង។ លោក Hung Sok U រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច បញ្ញាកូរ៉េ ខាងត្បូង បាន
សង្កត់ធ្ងន់ថា៖
“ជាមួយតួនាទីជា ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ កូរ៉េខាងត្បូង អាចរួម
ចំណែកអនុវត្តគោលដៅដែលវៀតណាមកំពុងឆ្ពោះទៅ ។នោះគឺ វៀតណាម
ក្លាយទៅជា ប្រទេសឧស្សាហកម្មសារវ័នមួយតាមទឹសទំនើប។ ពីឆ្នាំនេះតទៅ
កូរ៉េខាងត្បូងនឹងសកម្មជំរុញកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា និងកិច្ច
សហប្រតិបត្តិការ ក្នុងវិស័យ ឧស្សាហកម្មឧបត្ថម្ភ និងបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សអោយវៀតណាម។” ដំណើរទស្សនកិច្ច បានប្រព្រឹត្តិទៅក្នុងរយះពេល ២ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែ បណ្ដា លទ្ធផលដែលទទួលបាន ក្នុងដំណើរទស្សកិច្ចលើកនេះ បានគូសសញ្ញាមួយ
ក្នុងរយះពេល 20 ឆ្នាំ សហប្រតិបត្តិការ រវាងវៀតណាម និងកូរ៉េខាងត្បូង
ប្រកបដោយមានប្រសិទ្ធភាព ទន្ទឹមនឹងនោះ បើកចេញឱកាសថ្មី អោយ
កំណាត់ ផ្លូវថ្មីជាបន្តទៀត៕