សេដ្ឋកិច្ចទ្វិបអ៊ឺរ៉ុប ទៅមុខនៅតែជាគំនូរពណ៍ខ្មៅងងឹត។
ANH HUYEN -  
(VOV) /  
|
សេដ្ឋកិច្ចទ្វិបអ៊ឺរ៉ុប ទៅមុខនៅតែជាគំនូរពណ៍ខ្មៅងងឹត។ (tamnhin.net) |
VOV-របាយការណ៍និទាឃរដូវដែលគណៈកម្មាធិការអ៊ឺរ៉ុប EC បានប្រកាសនាដើមខែនេះបានផាត់បន្ថែមពណ៍ខ្មៅងងឹតលើគំនូសេដ្ឋកិច្ចមេរបស់ដំបន់ចាយ
ប្រាក់អ៊ឺរ៉ូ (Eurozone)។ រាល់សញ្ញាអសកម្មដែលបានផ្សាយទៅជាសញ្ញាព្រមានធ្វើ
ឲ្យមជ្ឈដ្ឋានអ្នកវិភាគមិនអាចលើកលែងគ្រោះអាសន្នពិភពលោកធ្លាក់ក្នុងមហា
ឧនភាពថ្មី។ ភ័ស្តុតាងមួយច្បាស់បំផុតរបស់គ្រោះអាសន្ននេះគឺអត្រាបាត់អាជីព
របស់ទ្វិបអ៊ឺរ៉ុបឡើងដល់កំរិតខ្ពស់បំផុត 12,1%។ នៅប្រទេសចំនួន២ដែលត្រូវបានចាត់ទុកជាខ្លាំងបំផុតនៅទ្វិបអ៊ឺរុបគឺបារាំងនិងអាល្លឺម៉ង់នោះ ប្រាក់ចំណូលអាជីវកម្មលក់រថយន្តជាផ្នែកឧស្សាហកម្មមុខព្រួញបានថយចុះជិត២០%ក្នុង
ត្រីមាសទី១រីឯនៅហូឡង់ បំណុលប្រើប្រាស់បានកើនឡើងប្រមាណ២៥០%
នៃចំណូល។
បណ្ដាតួលេខខាងលើកំពុងបង្ហាញឲ្យឃើញប្រការមួយថាឧនភាពសេដ្ឋកិច្ច
លើគ្រប់វិស័យកំពុងរីករាលដាលនៅលើទ្វិបអ៊ឺរ៉ុបទាំងមូល និងព្យាករណ៍ថាមាន
លទ្ធភាពរីករាលដាលលើពិភពលោកទាំងមូលទៀតផង។ សំណួរធំៗជាច្រើនអំពីស្ថានភាពសេដ្ឋកិច្ច EU កំពុងចោទឡើងនាបច្ចុប្បន្នគឺ តើរមានគោល
នយោបាយសាពើរពន្ធល្អបំផុតដែររឺទេ? ប្រសិទ្ធភាពរបស់គោលនយោបាយ
ជំរុញរូបីយវត្ថុដល់ទីណានិងឥទ្ធពលរីករាលដាលក្នុងគោលនយោបាយរបស់
ប្រទេសមួយចំពោះប្រទេសផ្សេងៗគឺយ៉ាងម៉េច? បានមានមតិជាច្រើនរិះគន់
ស្ថានភាពឧណភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅ EU គឺដោយសារ
គោលនយោបាយត្បិតត្បៀតបានធ្វើឲ្យខឿនសេដ្ឋកិច្ចមិនអាចអភិវឌ្ឍន៍ទៅមុខ។ ប្រធានគណៈកម្មាធិការអ៊ឺរុប EC Jose Manuel Barroso នាពេលថ្មីៗនេះបានឡើង
សម្លេងថា ការគាំទ្ររបស់ប្រជាជនចំពោះវិធានការត្បិតត្បៀតបានដល់កំរិតះ
ហើយ ពិសេសគឺក្នុងពេលដែលរលកបាតុកម្មរបស់ប្រជាជនចំពោះវិធានការ
ត្បិតត្បៀតបានរីករាលដាល់លើទ្វិបអ៊ឺរ៉ុបទាំងមូល។ ដូច្នេះ EC បានសំរេចចិត្ត
បន្ធូស្រាលវិធានការត្បិតត្បៀតចំពោះប្រទេសមួយចំនួន តាមរយៈការអនុញ្ញាត
ឲ្យពន្យាពេលកាត់បន្ថយការខាតបង់ថវិការរដ្ឋ។ ប៉ុន្តែផ្ទុយទៅវិញ អគ្គនាយិការ
មូលនិធិរូបបីយវត្ថុអន្តរជាតិ(IMF) Christine Lagarde បានអះអាងថា គ្មានការ
ជ្រើសរើសណាមួយជំនួសឲ្យបណ្ដាគោលនយោបាយរិតត្បិតដែលកំពុងអនុវត្ត
នៅទូទាំងទ្វិបអ៊ឺរុបបានឡើយ។ នៅសន្និសីទកំពូល EU ដែលប្រព្រឹត្តទៅនាថ្ងៃ
ទី២២ឧសភានៅទីក្រុង Brussel បែលហ្សីក បញ្ហាគោលនយោបាយថាមពល
និងប្រឆាំងនឹងការគេចពន្ធ ជាមួយក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំ EU ថានឹងបង្កការ
លោតផ្លោះ ជាបុព្វបទដើម្បីត្រៀមឲ្យការបោះជំហានជាបន្តសំដៅនាំចេញសេចក្តី
សំរេចចិត្តធំៗដោះស្រាយភាពទាល់ច្រកនាបច្ចុប្បន្ន ក៏មិនរកឃើញសម្លេងរួម
ឡើយ។ក្នុងពេលដែលអាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស៍ បារាំងឯកភាពជាមួយទស្សន
របស់អ្នកប្រមុខក្រុមប្រឹក្សាទ្វិបអ៊ឺរុប Vam Rompuy ដែលចាត់ទុកថា ដើម្បីធានា
បណ្ដាគោលនយោបាយរបស់ EU រួមវិភាគទានយ៉ាងពេញលេញសំរាប់លទ្ធភាព
ប្រគួតប្រជែង ការងារធ្វើ និងកំណើនរបស់បណ្ដាសមាជិកក្នុងប្លុកនោះ ត្រូវកសាង
យន្តការផ្លាស់ប្តូរព័ត៌មានធនាគារពីឥឡូវដល់ចុងឆ្នាំដើម្បីជៀសវាងស្ថានភាព
គេចពន្ធដែលបណ្ដាលអន្តរាយចំពោះ EU នោះ ស្រាប់តែអូស្ត្រីនិង Luxembourg ជាប្រទេសចំនួន២ប្តេជ្ញាចិត្តប្រឆាំងជំទាស់ការផ្ដើមគំនិតនេះ។ អៀកឡង់ជា
ប្រទេសកំពុងកាន់ដំណែងប្រធានប្តូរវែណ EU បានបង្ហាញនូវការប្រុងប្រយ័ត្ន
និងចាត់ទុកថា EU ត្រូវចរចារជាមួយប្រទេសទី៣សំដៅជៀសវាងការបង្ខួចការ
ប្រគួតប្រជែង។
ច្បាស់ណាស់ថាដោយសារការមិនស្រុះចិត្តគំនិតក្នុងទស្សនវិស័យរវាង
បណ្ដាសមាជិក EU បានធ្វើឲ្យធនក្ស័យផែនការនាគ្រាដំបូងរបស់ប្លុកនេះគឺ
បង្កើតការស្រុះចិត្តគំនិតដើម្បីដោះស្រាយបញ្ហារួម។ នៅចំពោះមុខអនាគត
របស់សេដ្ឋកិច្ចទ្វិបអ៊ឺរុបនៅតែងងឹតដូចជាការព្យាករណ៍ទុកជាមុន។ សេដ្ឋកិច្ច
EU មិនទាន់មានសញ្ញាស្ដាឡើងវិញដើម្បីមានកំណើនឡើយ ដោយសាររាល់
របងទាក់ទិនដល់សិទ្ធិផលប្រយោជន៍របស់ប្រទេសនីមួយៗ៕
ANH HUYEN
-VOV