អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន

(Vovworld)-អគ្គលេខាបក្សកម្មុយនីស្តវៀតណាមលោកNguyen Phu Trong
កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋគុយបានិងទៅ
បំពេញ  ទស្សនកិច្ចថ្នាក់រដ្ឋនៅប្រេស៊ីល។នេះគឺជាប្រទេសចំនួន២ ក្នុងចំណោម
បណ្ដាប្រទេសអាមេរិកឡាទិន មានទំនាក់ទំនងប្រពៃណី មិត្តភាពយូរអង្វែង ជា
មួយវៀតណាមដំណើរទស្សនកិច្ចលើកនេះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកម្មុយ
នីស្តវៀតណាម គឺសំដៅផ្ញើសារលិខិតថ្លៃថ្នូរបំផុតរបស់វៀតណាមអំពីចំណងមិត្ត
ភាពកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឈន៏ ជាមួយបណ្ដាប្រទេសមិត្តភ័ក្កប្រពៃណី
និងចលនាឆ្វេងនិយមអាមេរិកឡាទិន ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ 
របស់វៀតណាម។ 

អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong

       មុននេះ៥២ឆ្នាំ គុយបាជាប្រទេសដើមដំបូង នៅប៉ូលខាងលិចនៃផែនដី បង្កើត ទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ ពិនោះមក ទំនាក់ទំនងវៀតណាម
គុយបាជានិច្ចកាល បានយកចិត្តទុកដាក់ និងអភិវឌ្ឈន៏។គុយបាជាប្រទេសឈាន
ទៅមុខក្នុងចលនាប្រជាជនពិភពលោក ជួយជ្រោមជ្រែងក្នុងការតស៊ូ ប្រឆាំង ដើម្បី
ឯករាជ សេរីភាពនិង ឯកភាពប្រទេសជាតិមុននេះ  ក៏ដូចជាក្នុងការកសាងប្រទេស
ជាតិនាបច្ចុប្បន្ន របស់វៀតណាម។ ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅវៀតណាម 
Fredesmán Turró González បានអះអាងថា៖

      "ក្នុងការតស៊ូរប្រឆាំង ដើម្បីបណ្ដាសតិអារម្មណ៏ និងគោលបំណង់រួមរបស់ប្រ

ជាជាតិទាំងពីរ បានបង្កើតឡើងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរនេះ រវាងបក្ស

ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីឬប្រទេសទាំងពីរ វៀតណាមគុយបា។គុយ 

បាជានិច្ចកាលថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់វៀតណាមបានលៃ

ទុកអោយគុយបាក្នុងរយះពេល ប៉ុន្មានឆ្នាំជួបការលំបាក់និងយើងខ្ញុំអះអាងថា៖

នឹងខំប្រឹងប្រែងដើម្បីការពារនិងពង្រីកទំនង់ទំនងមិត្តភាពនេះរវាងប្រជាជាតិនៃ

ប្រទេសទាំងពីរ”។

អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន - ảnh 2
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម
Fredesmán Turró González
(រូបថតៈInternet)

        ចំពោះប្រេស៊ីលទោះបីជាទើបនឹងឆ្លងកាត់រយះពេលជាង២ទស្សវត្តក្ដី ប៉ុន្តែទំនាក់ ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រេស៊ីលកាន់តែអភិវឌ្ឈន៏ 
ពីមួយថ្ងៃទៅមួយថ្ងៃ។ ភាំគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រី
និងលទ្ធផលនៃបណ្ដាដំណើបំពេញទស្សនកិច្ចលើកនេះ បានលើកកំពស់ឡើងកំរិតថ្មី 
ក្នុងនោះ យកចិត្តទុកដាក់បំផុតគឺ ក្នុងសេចក្ដីប្រកាសរួម ក្នុងឱកាសបញ្ចប់ដំណើរបំ
ពេញទស្សនកិច្ចនៅប្រេស៊ីលរបស់ អគ្គលេខាបក្សកម្មុយនីស្តវៀតណាមលោក Nong
Duc Manh (ឆ្នាំ ២០០៧) ភាគី ទាំងពីរបានសន្យាបង្កើតទំនាក់ទំនងដៃគូរលើ គ្រប់ វិស័យ សមភាព មានផលប្រយោជដូចគ្នា។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើង ជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០១១ទទួលបាន ១ពាន់៥រយលានUSDកើន ១៥០%បើប្រៀប
ទៅនឹងឆ្នាំ ២០១០។ លោក Nguyen Thac Dinhអនុប្រធាន សមាគមមិត្តភាព  និងកិច្ច សហប្រតិបត្តិការ វៀតណាម ប្រេស៊ីល អតីតឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅប្រេ
ស៊ីល បានឲ្យដឹងថា៖

         “នាសព្វថ្ងៃ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការ

អភិវឌ្ឍន៌ យ៉ាងខ្លាំងក្លា។ ឧទាហ៌ណ៌ អំពីវិស៏យពាណីជ្ជកម្ម វៀតណាមនំាចូល ពីប្រេស៊ីលវត្ថុធាតុដើម គ្រឿងឈើនិងស្បែក ហើយ ប្រេស៊ីលនាំចូលពីវៀត

ណាម មុខទំនិញជលផល និង តម្បាញ់កាត់ដេ។ ប្រទេសទាំងពីរ មានចំណុច ប្រហាក់ប្រហែលគ្នាជាច្រើន ពិសេសប្រទេសទាំងពីរសុទ្ធតែជាប្រទេស ផលិត កាហ្វេជួរមុខពិភពលោក។ ភាគីទាំងពីរ ខំប្រឹងប្រែង សហប្រតិបត្តិការ ដើម្បី

ការពារ ផលប្រយាជន៌របស់បណ្តាប្រទេសនាំចេញកាហ្វេ”។

អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន - ảnh 3
ទិដ្ឋភាពនៃទីក្រុង Sao Paulo របស់ប្រេស៊ីល
(រូបថតៈInternet)

       ក្នុងស្ថានភាព ប្រេស៊ីល កំពុងស្ថិតក្នុងដំណាក់កាលស្វែងរករូបសណ្ឋានអភិវឌ្ឍន៌
សេដ្ឋកិច្ចសង្គម ដើម្បីជំនួសរូបសណ្ឋានសេរីថ្មី ដូច្នេះ ក្នុងដំណើរ ទស្សនកិច្ចលើកនេះ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong មកកាន់ប្រេ ស៊ីលលើក
នេះ បទពិសោធន៌អភិវឌ្ឍន៌សេដ្ឋកិច្ចទីផ្សារ កំណត់ទិសសង្គមនិយម របស់វៀតណាម ក៏ជាខ្លឹមសារសំខាន់ដែលត្រូវបាននិយាយដល់។ លោក Nguyen Thac Dinh ឲ្យដឹងថា៖

        “បច្ចុបន្បន្ន រដ្ឋាភិបាលប្រេស៊ីល គឺដឹកនាំដោយគណៈបក្សពលករ។ គេយល់ច្បាស់និងស្ងើចសរសើវៀតណាម ក្នុងរយៈកាលតស៊ូដណ្តើមឯករាជ និងឈានឡើងកសាងលិទ្ធិសង្គមនិយម។ នាសព្វថ្ងៃ គេក៏កោត សរសើវៀត

ណាម ចំពោះរាល់សមិទ្ធិផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចប្រទេសជាតិ។ ដូច្នេះ ប្រេស៊ីល

ឃើញថា មានឱកាសសហប្រតិបត្តិការជាច្រើនជាមួយវៀតណាម”។

អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន - ảnh 4
វិថី Zapata នៅទីក្រុង La Habana របស់គុយបា
(រូបថតៈInternet)


        ដំណើរទស្សនកិច្ចគុយបា និងប្រេស៊ីលរបស់អគ្គលេខា Nguyen Phu Trong
ពិតប្រាកដ នឹងរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី ជម្រុញទំនាក់
ទំនងមិត្តភាព សហប្រតិបត្តិការជាមួយ គុយបា និងប្រេស៊ីល ឲ្យ កាន់តែស៊ីជំរៅ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាស ដើម្បី វៀតណាមសំដែងនូវការគាំទ្រ សាមគ្គីភាពរបស់ខ្លួន ជាមួយបណ្តា កម្លាំងឆ្វេងនិយម និងផ្លាស់ប្តូរទស្សនៈអំពីមាគ៌ាឈានឡើង សង្គមនិយមរួមចំណែកកសាងបុព្វហេតុបដិ
វត្ត របស់ប្រទេសនីមួយៗប្រកប ដោយជោគជ័យ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ