Dang Chau Anh និងការងារអភិវឌ្ឍន៍សិល្បៈច្រៀងជាពួកនៅវៀតណាម

(VOVWORLD) -បណ្ដាក្រុមសិល្បករសិល្បការិនីច្រៀងជាពួកក្រោមការណែនាំរបស់គ្រូបង្រៀនតូរ្យតន្រ្តី អ្នកស្រី Dang Chau Anh នោះទើបនឹងទទួលបានពានរង្វាន់មាសជាបន្តបន្ទាប់នៅក្នុងមហោ ស្រពច្រៀងជាពួកអន្តរជាតិ Hoi An 2017 (ភាគកណ្ដាលវៀត ណាម )នៅមហោស្រពច្រៀងជាពួកអន្តរជាតិ Johannes Brahms 2017 (អាលឺម៉ង់)។ នេះជាការគូសសញ្ញាថ្មីក្នុងដំណើរការពង្រីកសិល្បៈច្រៀងជាពួកនៅវៀតណាមរបស់អ្នកស្រី Dang Chau Anh ។ 

បណ្ដាក្រុមសិល្បករសិល្បការិនីច្រៀងជាពួកក្រោមការណែនាំរបស់គ្រូបង្រៀនតូរ្យតន្រ្តី អ្នកស្រី Dang Chau Anh នោះទើបនឹងទទួលបានពានរង្វាន់មាសជាបន្តបន្ទាប់នៅក្នុងមហោស្រពច្រៀងជាពួកអន្តរជាតិ Hoi An 2017 (ភាគកណ្ដាលវៀតណាម)នៅមហោស្រពច្រៀងជាពួកអន្តរជាតិ Johannes Brahms 2017 (អាលឺម៉ង់)។ នេះជាការគូសសញ្ញាថ្មីក្នុងដំណើរការពង្រីកសិល្បៈច្រៀងជាពួកនៅវៀតណាមរបស់អ្នកស្រី Dang Chau Anh ។ 

        ស្ដីពីមូលហេតុនាំឲ្យខ្លួនជ្រើសកុមារជាមុខសញ្ញាដើម្បីបង្រៀនការច្រៀងជាពួកនោះអ្នកស្រី Dang Chau Anh គ្រូបង្រៀននៅបណ្ឌិតសភាតូរ្យតន្រ្តីវៀតណាមបានឲ្យដឹងថា ការច្រៀងជាពួកគឺជាសិល្បៈមួយប្រភេទសំរាប់ពិភពកុមារទាំងមូលដោយមិនមែនសំរាប់តែកុមារមានទេពកោសល្យប៉ុណ្ណោះឡើយ។ ម៉្លេះហើយអ្នកស្រីបានសំរេចបើកមជ្ឈមណ្ឌលសិល្បៈSolart ហើយក្រុមច្រៀងជាពួក Solart ក៏ត្រូវបានបង្កើតឡើងចាប់ពីនោះដែរ។ ក្នុងតួនាទីជានាយិកាទទួលបន្ទុកសិល្បៈរបស់មជ្ឈមណ្ឌលសិល្បៈ Solart អ្នកស្រី Dang Chau Anh បានរៀបចំឈុតសំដែងមួយចំនួនសំរាប់ក្រុមច្រៀងជាពួក Solart យកទៅសំដែងនិងទទួលបានពានរង្វាន់មាសនៅ ពូលប្រលងបទចំរៀងប្រជាប្រិយនៅបណ្ដាមហោស្រពអន្តរជាតិនានាចាប់តាំងពីឆ្នាំ ២០១១ មកនេះ។

Dang Chau Anh និងការងារអភិវឌ្ឍន៍សិល្បៈច្រៀងជាពួកនៅវៀតណាម - ảnh 1អ្នកស្រី Dang Chau Anh  

    ដោយមានស្នាដៃជាច្រើននិងដើរតួនាទីស្នូលក្នុងគំរោងការកសាងនិងអភិវឌ្ឍន៍ដេប៉ាតឺម៉ង់គរុកោសល្យតូរ្យតន្រ្តីសំរាប់បណ្ឌិតសភាតូរ្យតន្រ្តីវៀតណាមនោះអ្នកស្រី Dang Chau Anh  បានក្លាយទៅជាសមាជិកាសម្ព័ន្ធសមាគមអប់រំតូរ្យតន្រ្តីអន្តរជាតិ ISME  សមាជិកាតែមួយ គត់របស់វៀតណាមក្នុងគណៈមេប្រយោគមហោស្រពច្រៀងជាពួកអន្តរជាតិនៃសម្ព័ន្ធភាពវប្បធម៌អន្តរជាតិ Interkultur។ តួនាទីនេះបានជួយឲ្យអ្នកស្រីមនាភាពងាយស្រួលក្នុងការទំ នាក់ទំនងជាមួយមិត្តភក្ដិអន្តរជាតិដើម្បី Interkultur បើកមហោស្រពច្រៀងជាពួកអន្តរជាតិបានចំនួន៥លើកមកហើយនៅក្រុងបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀត ណាម។ អ្នកស្រី Dang Chau Anh បានឲ្យដឹងថា

      “នាពេលខាងមុខនេះវង់ភ្លេងច្រៀងជាពួកមួយក្រុមពីប្រទេសប៉ូឡូញនឹងអញ្ជើញមកជួបប្រាស្រ័យជាមួយវង់ភ្លេងច្រៀងជាពួករបស់បណ្ឌិតសភាតូរ្យតន្រ្តីវៀតណាម។ បន្ទាប់មកបណ្ដាញច្រៀងជាពួក Keyi concert របស់អាមេរិកក៏នឹងបញ្ជូនវង់ភ្លេងច្រៀងជាពួកសហគមន៍ ២ ក្រុមមកសំដែងនៅវៀតណាមនាខែកុម្ភៈនិងខែមិថុនាឆ្នាំ២០១៨។ យើងខ្ញុំតែងតែទាក់ទងជាមួយវង់ភ្លេងច្រៀងជាពួកលើពិភពលោកដើម្បីសិល្បករសិល្បការិនីវៀតណាមយើងបានរៀនសូត្រ បទពិសោធន៍ច្រៀងជាពួក”។

        ស្ដីពីការងារបង្រៀនសិល្បៈច្រៀងជាពួកឲ្យគ្រូនិងសិស្សនៅវៀតណាមអ្នកស្រី Dang Chau Anh បានឲ្យដឹងទៀតថា

    “ខ្ញុំនឹងបណ្ដុះបណ្ដាលគ្រូបង្រៀនដើម្បីពង្រីកការច្រៀងជាពួកនៅប្រព័ន្ធអប់រំដែលមានសិស្សានុសិស្សចំនួនរាប់ហ្មឺននាក់។ ខ្ញុំនឹងទៅ  កាន់សាលារៀននានាដើម្បីជួយបង្កើតក្រុមច្រៀងជាពួកសំរាប់សាលានីមួយៗ។ ក្រៅពីការងារនៅមជ្ឈមណ្ឌលសិល្បៈ Solart ខ្ញុំនៅជួយឧបត្ថម្ភមិត្តរួមអាជីពនៅតាមមជ្ឈមណ្ឌលសិល្បៈ ដទៃៗទៀត។ នោះជាការងារដែលត្រូវតែធ្វើឲ្យខាងតែបាន”។

        ចំពោះអ្នកស្រី Dang Chau Anh ការងារផ្សព្វផ្សាយរូបភាពមនុស្សនិងទឹកដីវៀតណាមតាមរយៈសិល្បច្រៀងជាពួកនេះគឺជាផ្លូវដ៌វែងឆ្ងាយ។ ហើយអ្នកស្រីនឹងធ្វើអ្វីៗទាំងអស់ដើម្បីលើកតម្កើងវប្បធម៌នៃជាតិ ខ្លួនលើឆាកសិល្បៈអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ