Khuc Hai Van-បុរសពិការក្លាហានលើវិស័យពត័មាន វិទ្យា
PHUONG THUY -  
(VOV WORLD) /  
Vovworld- Khuc Hai Vanត្រូវពិការភ្នែកពីកំណើត។ទោះបីជាដូចច្នេះក្តីបង
គ្មានពេលណាឃើញណាយចិត្តឡើយ។បងចែលរំលែកថា៖ “ គ្មានពេល
ណាខ្ញុំឃើញមិនពេញចិត្តំពីខ្លួនឡើយ។មិត្តត្រូវស្រឡាញ់ ខ្លួនដោយ
ខ្លួនឯងដើម្បីខំប្រឹងប្រែងយ៉ាងច្រើនជាងទៀត“។
Khuc Hai Vanជានិច្ចកាលខំប្រឹងប្រែងក្នុងបំណងសម្របខ្លួនក្នុងជីវភាព
រស់នៅ។បងបានលៃទុកពេលវេលាជាច្រើនសំរាប់ការរៀនស្រាវជ្រាវ
ពត៏មានវិទ្យា។សេចក្តីស្រឡាញ់និងក្តីជក់ចិត្តស្វែងយល់ពត៏មានវិទ្យាបាន
កើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។បង Pham Son Haជា បុរសក្លាហានលើវិស័យ
ពត័មានវិទ្យា១នាក់ដែលបានជួយKhuc Hai Vanទទួលយកពត៏មានវិទ្យាបាន
ចែករំលែកថា៖ “ ខ្ញុំបានជួបHai Vanនាឆ្នាំ២០០២។ពេលនោះខ្ញុំកំពុងចូលរួម
ជីវភាពនៅសមាគមជនពិការភ្នែកនៃខ័ណ្ឌ Dong Da ទីក្រុងហាណូយ។ខ្ញុំ
សង្កេតឃើញថា៖ Hai Vanអាចរៀនល្អពត៏មានវិទ្យា ។ក្រោយនោះបងប្អូន
យើងខ្ញុំមានគំនិតបង្កើតគ្លិបនិងពង្រីកទៅជាមជ្ឈមណ្ឌលពត៏មានវិទ្យា “។
|
Khuc Hai Van-បុរសពិការក្លាហានលើវិស័យពត័មានវិទ្យា(រូបថត thongtanxa.vn)
|
នាឆ្នាំ២០០៥ Khuc Hai Van និង Pham Son Haបានបង្កើតមជ្ឈមណ្ឌលពត៏មាន
វិទ្យារស្មី។ក្នុងរយះពេលជិត១០ឆ្នាំកន្លងមកបងទាំង២នាក់បានណែនាំសិក្ខាកាម
ពិការជាច្រើននាក់ទទួលយកឃ្លាំងចំណេះដឹងតាមរយះបច្ចេកវិទ្យា ពត៏មាន ។
ស្តីពី Hai VanបងHaអោយដឹងថា៖“ Hai Vanជាជនសកម្ម១នាក់។សមត្ថភាពរៀន
ផ្សាយពត៏មានរបស់បងគឺល្អណាស់។បងមានទឹកចិត្តសប្បាយនិងជាអ្នកឆ្នើម១
នាក់ក្នុងចំណោមអ្នកពិការឆ្នើមខាង បច្ចេកវិទ្យា ពត៏មាន នាបច្ចុប្បន្ន “។
របត់ជីវិតរបស់ បុរសពិការក្លាហានលើវិស័យពត័មានវិទ្យានេះចាប់ផ្តើមដោយវត្តមាន
របស់ Nguyet Anh ជាអ្នកមហាបរិញ្ញា១នាកខាងសេដ្ឋកិច្ចដែលធ្វើការនៅធនាគារ
រុស្ស៊ីវៀតណាមផ្តើមចេញពីគោលបំណងរួមវិភាគទានសំរាប់សហគមន៍និងជាងនេះ
ទៅទៀតជាសេចក្តីស្នេហាឆ្លងកាត់លើការសាកល្បងនានា Hai Vanនិង NguyetAnh បានប្រកៀកស្មាក្នុងជីវិតដើម្បីចែករំលែកក្តីសប្បាយផងនិងក្តីព្រួយបារម្មណ៍ផង។NguyetAnhសំណេះសំណាលថា៖ “ ខ្ញុំត្រូវបានបងVanចែករំលែកជាច្រើនក្នុងជីវភាព
រស់នៅ។ជាពិសេស ទឹកចិត្តក្លៀក្លានិងស្មារតីសុទិដ្ឋិនិយមពីបងបានផ្ទេទៅខ្ញុំយ៉ាង
ច្រើនណាស់“។
សេចក្តីស្នេហានិងការចែករំលែករបស់ NguyetAnhបានជួយHai Vanជឿជាក់ទៅលើ
អ្វីៗដែលបងបានជ្រើសរើសសក្តិសមទៅនឹងប្រសិទ្ឋនាមជាបុរសពិការក្លាហានរបស់
ជនពិការភ្នែកវៀតណាម៕
PHUONG THUY
-VOV WORLD