Lu Van Hinh-កុលបុត្រឆ្នើមនៃជនជាតិ Thai។

                  

           
Lu Van Hinh-កុលបុត្រឆ្នើមនៃជនជាតិ Thai។ - ảnh 1
អនុសេនីយ៍ឯកបំរុង Lu Van Hinh(Vovworld)

Vovworld- អនុសេនីយ៍ឯកបំរុង Lu Van Hinh  ជាជនជាតិ Thai សនៅខែត្រ Dien Bien  ភាគពាយ័ព្យវៀតណាម។ពេលចូលរួមបំបែកខ្សែរ​បណ្តាញ ដឹកជញ្ជូនគ្រឿងញៀន
នៅភូមិ Na Hinh ឃុំ Muong Nha  ស្រុក  Dien Bienបងបានពលីជីវិតពេលមានអាយុ
៣៥ឆ្នាំតែប៉ុណ្ណោះ។អនុសេនីយ៍ឯកបំរង Lu Van Hinhជាកូនប្រុសតែមួយគត់ក្នុងគ្រួសារ
មានកូនចំនួន៤នាក់។លោក Lu Van Mau ឪពុករបស់យុទ្ឋជនពលី Lu Van Hinh  ជានិច្ច
កាលរៀបរាប់ជាមួយជនគ្រប់រូបថា៖ពីកុមាភាព​ Lu Van Hinh បានមានបំណងចង់ក្លាយ
ទៅជាយុទ្ឋជន១នាក់របស់កងទ័ពការពារព្រំដែនរួចទៅហើយ។ពលីកម្មរបស់គាត់ជាការ
បាត់បង់១របស់គ្រួសារ។ប៉ុន្តែលោកមានក្តីមោទនភាពដោយសារមានកូន១នាក់ដែល
បានពលីជីវិតដើម្បីភាពសុខសាន្តត្រាណរបស់មាតុប្រទេស។

                   

Lu Van Hinh-កុលបុត្រឆ្នើមនៃជនជាតិ Thai។ - ảnh 2
រូបថតVovworld

Lu Van Hinhបានកសាងគ្រួសារជាមួយបងស្រី Lo Thi Tinh នាឆ្នាំ២០០២។ពួកគេមាន
កូនប្រុសអាយុ១០ឆ្នាំ១នាក់និងកូនស្រីអាយុ៦ឆ្នាំ១នាក់។បងស្រីTinhនឹករលឹកថា៖“ 
ពេលវិលត្រឡប់មកផ្ទះម្តងៗ បងជាប់រវល់ជាមួយកិច្ចការសួនផ្កាជានិច្ច ។  ជួនកាល
បងនាំយកផ្កាពីDien Bienមកដាំ។បងនៅទិញកូនឈើនិងជីគីមីនៅទីនេះមកដាំនិង
កែប្រែ សួនច្បារ។បងស្វែងរកប្រភេទផ្កានានាដែលកូនស្រីចូលចិត្តទៀតផង។   “

ក្នុងអំឡុងបំពេញការងាររបស់ខ្លួន   Lu Van Hinhទទួលប្រសិទ្ឋនាមនិងប័ណ្ណសរសើជា
ច្រើនដែលប្រគល់ជូនដោយគណះកម្មាធិការប្រជាជនខេត្ត Dien Bienនិងមេបញ្ជាការ
ដ្ឋានកងទ័ពការពារព្រំដែន ។ជាពិសេសនាឆ្នាំ២០១១បងទទួលបានប័ណ្ណសរសើរពី
ផ្នែកសន្តិសុខខែត្រ Phoong Sa Ly  របស់ឡាវដោយសារមានស្នាដៃឆ្នើមក្នុងការងារ
សហការប្រយុទ្ឋប្រឆាំងនឹងបទល្មើសគ្រឿងញៀន។វរសេនីយ៍ឯក Nguyen Thanh
Diu ស្នងការរុងនយោបាយរបស់មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien
Bienអោយដឹងថា៖“ បង​Hinh ជាអ្នកសើបការណ៍១នាក់ក្នុងចំណោមអ្នកសើបការណ៍
ដែលមាន បទពិសោទច្រើនក្នុងការចូលរូម​បំផ្លាញរឿងក្តី  ។បងជាកម្មាភិបាលជាជន
ជាតិភាគតិច១នាក់នៅក្នុងដំបន់។ដើម្បីពង្រីតួនាទីនោះយើងខ្ញុំបានចាត់សមមិត្ត Hinh
មកធ្វើការនៅការិយាល័យទទួលបន្ទុកការងារបង្ការប្រយុទ្ឋប្រឆាំងនឹងបទល្មើស
គ្រឿងញៀន។   “

​​​​​​​​​​​​​​​​​​                     

Lu Van Hinh-កុលបុត្រឆ្នើមនៃជនជាតិ Thai។ - ảnh 3
រូបថតVovworld

ក្រៅពីភារកិច្ច ជាប្រចាំថ្ងៃរបស់យុទ្ឋជន១នាក់ Lu Van Hinh នៅសកម្មចូលរួម
សកម្មភាពកីឡា និងសកម្មភាពផលិតកម្មរបស់អង្គភាពទៀតផង។Nguyen Tran Tien​យុទ្ឋមិត្ត១នាក់របស់យុទ្ឋជនពលី Lu Van Hinh  ចែករំលែកថា៖“កាលនៅរស់ នៅ
ឡើយ បងរស់ដ៍សប្បាយរីករាយជាមួយបងប្អូន។ចំពោះយុទ្ឋជនថ្មី  បង Hinh  ចែករំ
លែកបទពិសោទនិងណែនាំរបៀបប្រមូលក្តាប់ព័ត៌មានរបស់ជួញដូរគ្រឿងញៀននៅ
ភូមិសាស្រ្ត។  “

ទោះបីជាកិច្ចការលំបាក់ដល់ប៉ុណ្ណឹងក្តីប៉ុន្តែ អនុសេនីយ៍ឯកបំរង Lu Van Hinh និង
បណ្តាយុទ្ឋមិត្តរបស់បងនៅត្រៀមជាស្រេចពលីជីវិតដើម្បីភាពសុខសាន្តត្រាណរបស់
ប្រជាជននិងមាតុប្រទេស។នោះជាពលីកម្ម១ដ៍ខ្ពង់ខ្ពស់។បងបានលាចាកលោកទៅ
ហើយ ប៉ុន្តែយុទ្ឋជ័យនិងអនុស្សាវរីយរបស់បងនៅចាក់ជ្រៅក្នុងបេះដូងរបស់ញាតិ
សន្ឋាននិងមិតភក្តិទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ