Nguyen Phuong Anh-យុវនារីពិការគំរូនៃពិភពលោក។
LE PHUONG -  
(VOV WORLD) /  
Vovworld-តាមរយះសំនៀងពិរោះរបស់ខ្លួន Phuong Anh បានបង្កើតចំណាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះគណះមេប្រយោគនៃកម្មវិធីស្វែងរកទេពកោសល្យ
វៀតណាមឆ្នាំ២០១២(Vietnam’s got talent 2012)។តាំងពីនោះមក Phuong Anh
ត្រូវបានស្គាល់ដល់ជាមួយឈ្មោះ Phuong Anh got talent។Phuong Anh ចែករំលែក
ថា៖“ ការចូលរួមកម្មវិធី Vietnam’s got talent 2012បានផ្តល់មកនូវប្រការជាច្រើនឲ្យ
ខ្ញុំ។ប៉ុន្តែប្រការសំខាន់បំផុតគឺគោលដៅចូលរួម។គោលដៅរបស់ខ្ញុំគឺអះអាងនូវខ្លួន
ឯងព្រមទាំងបង្ហាញពីការនិយមចូលចិត្តរបស់ខ្លួននិងទទួលបានការវាយតំលៃខ្ពស់ពី
មហាជន។ប្រការដ៍មានអត្ថន័យ១ទៀតគឺមហាជនបានលៃទុកមនោសញ្ចេតនា
ក្លៀវក្លាសំរាប់ខ្ញុំ។ ពីនោះខ្ញុំ ឃើញថា៖ប្រការនេះផ្តល់មកអត្ថន័យថ្មីសំរាប់ជិវិតខ្ញុំ។ “
|
Nguyen Phuong Anh-យុវនារីពិការគំរូនៃពិភពលោក(រូបថត VOV) |
ពេលកំសាន្តបណ្តាបទចម្រៀងច្រៀងដោយ Phuong Anh គ្មាននរណារំពឹងគិតថា៖នេះជាសំនៀងរបស់នាងពិការ១នាក់។ក្រោយរយះជាង៣០លើកបាក់ឆ្អឹង Phuong Anh មិនអាចលេងកំសាន្តដូចបណ្តាមិត្តបាន។តូតន្ត្រី ចម្រៀងបានផ្តល់មកសុទិដ្ឋិនិយម
អោយ Phuong Anh ។Phuong Anh បានចែករំលែកថា៖“ ១ឆ្នាំកន្លងមកខ្ញុំមានកិត្តិយស់
ចូលរួមបណ្តាកម្មវិធីមនុស្សធម៌សំរាប់មិត្តវ័យក្មេងនិងជនពិការ។ខ្ញុំរៀនបានប្រការជា
ច្រើនពីមិត្តថ្មីដែលមានស្ថានការណ៍ដូចខ្ញុំ។ “
Phuong Anh ចែករំលែកទៀតថា៖នៅសាលារៀន ប្អូនទទួលបានការជួយឧបត្ថម្ភជា
ច្រើនពីបណ្តាមិត្តលោកគ្រូនិងអ្នកគ្រូ។PhamThu Hienមិត្តរួមថ្នាក់អោយដឹងថា៖
“Phuong Anh រៀនភាសាអង់គ្លេសពូកែជាគ្រាន់បើ។គាត់ជានិច្ចកាលជួយខ្ញុំរៀនមុខ
វិជ្ជានេះ។ មិនតែប៉ុណ្ណោះPhuong Anh នៅជាអ្នកចម្រៀងរបស់ថ្នាក់ទៀតផង។ជនជា
ច្រើននាក់ស្រឡាញ់ Phuong Anh ណាស់។ “
ចំពោះយើងទាំងអស់គ្នា នាងក្រមុំ Phuong Anh ជាគំរូ១នៃទឹកចិត្តអង់អាចក្លាហានដែល
ចេះឆ្លងកាត់លើការលំបាកក្នុងជីវភាពរស់នៅ។សំណើចពោរពេញទៅដោយសុទិដ្ឋិនិយម
និងសំនៀងពិរោះរបស់Phuong Anh ពិតជាផ្តល់សុទិដ្ឋិនិយមចំពោះជនពិការទាំងឡាយ៕
LE PHUONG
-VOV WORLD