Sung A Diឈានទៅមុខក្នុងការកសាង ជីវភាពរស់នៅវប្បធម៌ថ្មី។
GIANG SEO PUA -  
(VOV) /  
|
ជនរួមជាតិMongនៅខែត្រ Lao Cai (រូបថត អិនធឺណែត) |
Vov world-ក្រោយពីចូលនិវត្តន៍នាឆ្នាំ២០១០លោកSung A Diត្រូវបានជ្រើសតាំង
ធ្វើជាកម្មាភិបាល Tien Phongជាភូមិ១មានជនរួមជាតិMongរស់នៅជាច្រើនកុះករ។មុនការជ្រើសតាំងនេះសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងភូមិគឺអស្ថេរភាពដោយ
សារជំនឿអយុត្តិធម៌និងការប្រើប្រាស់គ្រឿងញៀន។ដើម្បីកែលំអបរិយាកាស
សង្គមនេះលោកSung A Diបានចុះសួរសុខទុក្ខគ្រួសារនិមួយៗដើម្បីបញ្ចុះបញ្ចូល
ជនរួមជាតិអនុវត្តការផ្តួចផ្តើមគំនិតរបស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋ
និងចៀសវាងកំលាំងប្រតិកិរិយាដែលបំបែកផែនសាមគ្គីភាពជាតិ។គាតនៅសហ
ការជាមួយថ្នាក់ដឹកនាំភូមិកសាងបទបញ្ជាផ្ទៃក្នុងភូមិឲ្យសមស្របទៅនឹងលក្ខណះ
ជាក់ស្តែងរបស់ជនរួមជាតិទៀតផង។លោកSung A Diអោយដឹងថា៖“ជនរួមជាតិ
មានជំនឿជាក់ទៅលើយើងខ្ញុំ។យើងខ្ញុំបានជួយពួកគេកែលំអទំនៀមទំលាប់
ការកំណត់ផ្សេងៗសំដៅកាត់បន្ថយភាពស្មុគស្មាញក្នុងពិធីអាពាហ៍ពិពាហ៍និង
បុណ្យសព។ “
|
រូបថត អិនធឺណែត |
លោកSung A Diក៍ជាជន១រូបដែលឈានទៅមុខក្នុងការផ្ទេរប្តូររចនាសម្ព័ន្ឋដំណាំ
ដាំដុះនិងសត្វចិញ្ចឹមផងដែរ។គាត់បាននាំពូជស្រូវពោតថ្មីក្នុងការបង្កបង្កើនផល
ដាំដំណាំរួមផ្សំគួបផ្សំជាមួយការចិញ្ចឹមសត្វជាដើម។ម៉្លោះហើយគ្រួសារលោកមាន
ប្រភប្រាក់ចំណូលដ៍ស្ថេរភាពនិងអាចជួយឧបត្ថម្ភគ្រួសារផ្សេងៗនៅក្នុងភូមិបាន។
លោកចែករំលែកថា៖“ ខ្ញុំបន្តបំផុសជនរួមជាតិបង្កើនការដាំដុះដំណាំផ្សេងនិង
ចញ្ចឹមសត្វនិងចាក់ថ្នាំវ៉ាសាំងសំដៅបង្ការអាសន្នរោគ។ពីនោះជនរួមជាតិមានជំនឿ
ជាក់ទៅលើគោលនយោបាយហរបស់បក្សនិងរដ្ឋ។ “
នាបច្ចុប្បន្ននេះនៅ ភូមិTien Phongគ្មានអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុទេនិង
ទំនៀមទំលាប់អន់ថយត្រូវបានលុបចោលហើយ។ជីវភាពរស់នៅខាងសម្ភារះនិង
ស្មរតីរបស់ប្រជាជនត្រូវបានកែលំអរជាច្បាស់លាស់។លោកSung A Lu អ្នកភូមិ១
នាក់សំណេះសំនាលថា៖“ ជនរួមជាតិ Mongស្តាប់តាមប្រសាសន៍របស់លោកSung A Diនិងស្រុះចិត្តគំនិតសាមគ្គីគ្នាដើម្បីកសាងជីវភាពរស់នៅថ្មីនៅទីប្រជុំជនព្រមទាំង
អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៀតផង។ គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ។កុមារ
ទាំងឡាយបានទៅសាលារៀន។បណ្តាគ្រួសារប្រតិបត្តិតាមការផ្តួចផ្តើមគំនិតគោល
នយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ “
នៅ ភូមិTien Phongមានគ្រួសារជាង១២០គ្រួរក្នុងនោះគ្រួសារជាង៨០ជាគ្រួសារ
ជនជាតិMong។ប៉ន្តែរហូតមកដល់ពេលនេះគ្រួសារក្រីក្រសល់តែ១៥គ្រួប៉ុណ្ណោះ។តួលេខនេះបានសរឲ្យឃើញការខំប្រឹងប្រែងរបស់លោកSung A Diក្នុងការជួយ
ជនរួមជាតិMongរួចផុតពីភាពក្រីក្រនិងកសាងភូមិសាស្រ្តសម្បូធូធារពី១ថ្ងៃទៅ១ថ្ងៃ៕
GIANG SEO PUA
-VOV