Tran Mai Anh-អ្នកពូនជ្រុំអនាគតរបស់បណ្តាកុមារពិការ

Vovworld-មុននេះ៧ឆ្នាំ  ជនវៀតណាមជាច្រើននាក់បានមានភាពក្តុកក្តួលចំពោះមុខ
ខ្លោចផ្សាររូបភាពទារកដែលត្រូវគេបោះបង់ចោលនៅឃុំ Tam Thanh ស្រុកព្រៃភ្នំ Nui Thanhខែត្រ Quang Nam ភាគកណ្តាលវៀតណាមនៅពេលដែលទើបរកឃើញទារក
នេះត្រូវសត្វរពាហនះស៊ីបាត់ជើង១ចំហៀងនិងសារីរាង្តកាយអង្គជាតិហើយស្រមោច
រុំពេញរាងកាយ។អ្នកផងបានដាក់ឈ្មោះ Thien Nhan  សំរាប់ទារកនេះក្នុងបំណងថាៈ
តាំងពីនោះមក​  ជីវិតរបស់ Thien Nhan  នៅជាប់នឹងជីវិតជារៀងរហូតសំរាប់បញ្ជាក់ពី
ប្រការសម្បុរសធម៌និងមនុស្សធម៌។ពត៌មាននេះបានទាក់ទាញការយកចិត្តទុកដាក់ជា
ពិសេសពី Mai Anh ជាអ្នកនិពន្ឋ១នាក់នៃទស្សនាវដ្តី Héritage របស់ក្រុមហ៊ុនអាកាសចរ
ណ៍វៀតណាម Airlines។ Mai Anhឃើញថា៖Thien Nhan  នៅរស់រានជីវិតតែសារីរាង្តកាយ
គឺនៅដដែល។Mai Anhចែករំលែកថា៖“  ខ្ញុំស្រឡាញ់ទារកនេះណាស់ ព្រោះថា​ Nhanជា
កុមារពិសេស១នាក់។វានៅ​រស់ជាមួយ​របួសរាងកាយ។ពេលស្តាប់រឿងនិទានស្តីពី Nhan
 កូន២នាក់របស់ខ្ញុំបានសួរថា៖តើពេលណាម្តាយទទួលទៅប្អូន។ក្រោយនោះខ្ញុំបានទទួល Nhanមកចិញ្ចឹម។   “

​​​​​​​​​​​​​​                       

Tran Mai Anh-អ្នកពូនជ្រុំអនាគតរបស់បណ្តាកុមារពិការ - ảnh 1
Mai Anh​ខាងឆ្វេង(រូបថត​ VOV)

សេចក្តីសំរេចនេះទទួលបានការកោតសរសើរពីជនជាច្រើននាក់ព្រោះថាMai Anhថែទាំ
កូនប្រុសចំនួន២នាក់របស់ខ្លួន។ឯ Thien Nhan  ត្រូវការការថែទាំពិសេស។Mai Anhនិង
ម្តាយរបស់គាត់បាននាំ Thien Nhan  ដល់មន្ទីពេទ្យ​នានានៅថៃ សិង្ហបុរី  អាល្លឺម៉ង  អាមេរិក​និងអ៊ីតាលី​ជាដើមក្នុងបំណងថែទាំអោយកូនចិញ្ចឹមបានល្អបំផុត។និងលោក Roberto de 
 Castroជាវេជ្ជបណ្ឌិតជនជាតិអ៊ីតាលីបានវះកាត់ជួយ Thien Nhan ។ ក្នុងដំណើរពោរពេញ
ទៅដោយការលំបាកនេះនិងនឿយណាយនោះ​  Mai Anh​ទទួលបានការជួយឧបត្ថម្ភជាច្រើន
ពីសហគមន៍។Mai Anh​រៀបរាប់ថា៖“  ចំណាយការវះកាត់និងថែទាំសំរាប់ Nhanគឺមកពីការ
ជួយឧបត្ថម្ភរបស់សហគមន៍ និងជនវៀតណាមរាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស។
រហូតមកដល់ពេលនេះបណ្តាវេជ្ជបណ្ឌិតអ៊ីតាលីនិងអាមេរិក ដែលបានជួយឧបត្ថម្ភ Thien
Nhan សំរេចទៅកាន់វៀតណាមដើម្បីដំណើរការវះកាត់មនុស្សធម៌សំរាប់កុមារផ្សេងទៀត។  “

                 

Tran Mai Anh-អ្នកពូនជ្រុំអនាគតរបស់បណ្តាកុមារពិការ - ảnh 2
(រូបថត​ VOV)

ការបូជាដ៍ធំធេងនិងស្ងៀមស្ងាត់របស់ Mai Anh​ទទូលបានការកោតសសើរពីមហាជន។Mai Thao អ្នកយកការណ៍នៃកាណាល់ទូរទស្សន៍នៃកំលាំងសន្តិសុខបានអនុវត្តខ្សែភាពយន្ត
ស្តីពីកុមារតូច Thien Nhanអង់អាចក្លាហានវណ្ណកម្មនេះដណ្តើមបានរង្វាន់Bសារពត៌មាន
ជាតិឆ្នាំ២០១២។Mai Thaoចែករំលែកថា៖“  ពេលសង្កេតឃើញបណ្តាកុមារមានស្ថានភាព
ដូចជាThien Nhan​​  Mai Anh  មានចិត្តមេត្តាធម៌បានជួយឧបត្ថម្ភកុមារទាំងនោះ។គាត់បាន
អញ្ជើញវេជ្ជបណ្ឌិតមកពិនិត្យដើម្បីធ្វើយ៉ាងម៉េចពួកកុមារនឹងទទួ​លបានការវះកាត់យ៉ាង
ឆាប់ៗដោយមិនគិតប្រាក់។ “
រឿងបុរាណស្តីពីកុមារតូចThien Nhan​​ត្រូវបាសរសេរឡើងដោយក្តីស្រឡាញ់របស់អ្នក
ម្តាយ  Mai Anh  ។សព្វថ្ងៃ Mai Anhបន្តការខំប្រឹងប្រែរបស់ខ្លួនក្នុងបំណងផ្តល់មកនូវ
ក្តីសង្ឃឹមចំពោះបណ្តាកុមារពិការដូចជាThien Nhan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ