Tran Van Hoan យុវជនធ្វើអ្នកមាននៅតំបន់ព្រៃភ្នំ
(VOVWORLD) - ដោយមានសមាជិកជាង ៩០% ជាយុវជននៃក្រុមជនជាតិដើមភាគតិច “ក្លឹបយុវជនចាប់ផ្តើមអាជីវកម្ម” នៅស្រុក Binh Lieu ខេត្ត Quang Ninh បានជួយយុវជនជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។ ពីក្លឹបនេះលោក Tran Van Hoan មិនត្រឹមតែជាយុវជនជនជាតិភាគតិចដែលបានចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យប៉ុណ្ណោះទេ យុវជនរូបនេះថែមទាំងបានបំផុសគំនិតសម្រាប់យុវជនជាច្រើនរូបទៀត ក្លាយទៅជាអ្នកមានសម្រាប់ខ្លួនឯង គ្រួសារ និងស្រុកកំណើតរបស់ខ្លួនទៀតផង។
លោក Tran Van Hoan (ខាងឆ្វេង) បានដាក់បញ្ចូនម៉ាស៊ីនបច្ចេកវិជ្ជាខ្ពស់ចូលក្នុងផលិតកម្មតាំងពីឆ្នាំ ២០១៧មក ដោយបង្កើតការងារនិងចំណូលសំរាប់កម្មករនិយោជិតក្នុងស្រុកចំនួន ៣០នាក់ដែលទទួលបានប្រាក់ខែជាង ៥ លានដុង ក្នុងមួយខែ (VOV)
|
មានទីតាំងស្ថិតនៅចំកណ្ដាលភ្នំ Cao Ba Lanh និងកណ្តាលវាលស្រែសារគូរបារាំងដ៏ធំល្វឹងល្វើយនោះ រោងចក្រផលិតមីសួមានទំហំ ៥០០ ម៉ែត្រការ៉េ ដែលជាកម្មសិទ្ធិរបស់លោក Tran Van Hoan គឺជាអាស័យដ្ឋានផលិតមីសួរដែលមានកិត្យានុភាពបំផុត។ ដោយមានការប្តេជ្ញាចិត្តក្នុងការនាំផលិតផលមីសួរតាមទិសដៅកសាងពាណិជ្ជសញ្ញាផលិតផល OCOP (ជាកម្មវិធីភូមិមួយផលិតផលមួយ) របស់ខេត្ត Quang Ninh លោក Tran Van Hoang បានដាក់ម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មតាំងពីឆ្នាំ ២០១៧ មកដោយបង្កើតការងារនិងចំណូលសម្រាប់បុគ្គលិកក្នុងស្រុកចំនួន ៣០ នាក់ដែលទទួលបានប្រាក់ខែជាមធ្យមជាង ៥ លានដុងក្នុងមួយខែ។ ទទួលបានជោគជ័យជាជំហានដំបូងក្នុងការធ្វើអាជីវកម្ម លោក Tran Van Hoang បានចូលរួមក្នុង “ក្លឹបយុវជនចាប់ផ្តើមអាជីវកម្មថ្មី” ដោយមានគោលបំណងរៀនសូត្រនិងចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដើម្បីលើកទឹកចិត្តឲ្យយុវជនក្នុងតំបន់រៀននិងធ្វើតាមផងដែរ។
លោក Tran Van Hoan បានចែករំលែកថា៖ “បង្កើតរោងចក្រមកហើយ មានទ្រង់ ទ្រាយធំហើយ ខ្ញុំក៏ចង់ចូលរួមជាសមាជិក “ក្លឹបយុវជនចាប់ផ្តើមអាជីវកម្ម”។ ដូច្នេះបញ្ហាដែលខ្ញុំមិនអាចដោះស្រាយបានអាចលើកមកពិភាក្សាជាមួយ ក្លឹបយុវជនចាប់ផ្តើមអាជីវកម្មរបស់ស្រុកនិងរបស់ខេត្ត ដើម្បីពិគ្រោះមតិយោបល់គ្នា។ ខ្ញុំក៏បានទៅទស្សនានូវរូបសណ្ឋាននៃសមាជិកក្លឹបដោយណែនាំនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយប្រសិទ្ធភាពបំផុត”។
ប្រសិនដូចកាលពីមុននេះ ប្រជាជន Binh Lieu ភាគច្រើនប្រកបមុខរបរដោយអាស្រ័យលើ វិស័យកសិកម្មនិងព្រៃឈើតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុបន្បន្ននេះ យុវជននៅស្រុកកំពុងបើកចេញនូវទិសដៅថ្មី នោះជាការធ្វើសេវាកម្មទេសចរណ៍នៅលើតំបន់ដីដែលបានប្រសិទ្ធនាមថា “Sa Pa របស់ខេត្ត Quang Ninh”។ ដូចលោក Tran Van Hoan ដែលបានឃើញថា ភ្ញៀវទេសចរបានមកកាន់ Binh Lieu កាន់តែច្រើនឡើងៗនោះ លោក Hoang Van San ជាយុវជនមួយរូបបានទៅសិក្សាពីរូបសណ្ឋាននៅកន្លែងជាច្រើនទៀត និងសម្រេចចិត្តធ្វើអ្នកមាននៅស្រុកកំណើតរបស់ខ្លួន។ ហើយប្រជាជននៅឃុំ Dong Van ត្រូវបានលោកណែនាំឱ្យធ្វើជាមគ្គុទ្ទេស និងធ្វើសកម្មភាពមួយចំនួនដូចជា ច្រៀងចម្រៀង then ចាបី Tinh និងរីករាយជាមួយអាហារពិសេសរបស់ជនជាតិ Tay Binh Lieu។ ទាំងអស់នេះក៏បានបង្កើតការងារធ្វើសម្រាប់យុវជនក្នុងតំបន់ផងដែរ។ លោក Hoang Van San បានសំណេះសំណាលថា៖ “ខ្ញុំធ្វើសេវាកម្ម homestay បានជាង ១ ឆ្នាំហើយ។ ដំបូងឡើយ homestay គឺគ្រាន់តែសម្រាប់ភ្ញៀវទេសចរមានកន្លែងស្នាក់នៅតែប៉ុណ្ណោះ។ បន្ទាប់មក យោងទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ ដូច្នេះ យើងខ្ញុំបានបើកបន្ថែមនូវសេវាកម្មមួយចំនួនទៀតដូចជា មគ្គុទ្ទេសជាអ្នកតំបន់ សេវាជួលម៉ូតូ បម្រើម្ហូបអាហារនៅឯ homestay ជាមួយអាហារពិសេស របស់ Binh Lieu ផងដែរ។ គណៈប្រតិភូជាច្រើនបានវិលត្រឡប់មកវិញ ហើយភ្ញៀវក៏បានណែនាំនូវសេវា homestay សម្រាប់មិត្តភក្តិរបស់ពួកគេផងដែរ”។
ថ្វីត្បិតតែទើបបានបង្កើតឡើងអស់រយៈពេលជិតមួយឆ្នាំក៏ដោយ ប៉ុន្តែ “ក្លឹបយុវជនចាប់ផ្តើមអាជីវកម្មនៅស្រុក Binh Lieu” មានសមាជិក ៣០ នាក់ ជាមួយនឹងសហករ ណ៍ចំនួន ៤ ដែលគ្រប់គ្រងដោយក្រុមយុវជន នោះគឺរូបសណ្ឋានសហករណ៍ផលិតបន្លែអនាម័យ; សេវាកម្ម homestay; ចិញ្ចឹមជ្រូក មាន់និងផលិតមីសួរពីមើមសាគូបារាំងជាដើម។ ជារៀងរាល់ ៣ ខែម្តង ក្លឹបបានរៀបចំកិច្ចប្រជុំមួយ ដើម្បីផ្លាស់ប្តូរនិងដោះស្រាយរាល់បញ្ហាប្រឈម សម្រាប់យុវជន ដូចជាបទពិសោធផលិតកម្ម ការចាប់ផ្តើមអាជីវកម្ម ជាដើម។ លោក Hoang Viet Dung លេខារងនៃសម្ព័ន្ធយុវជនស្រុក និងជាអនុប្រធាននៃក្លឹបយុវជនចាប់ផ្ដើមអាជីវកម្មស្រុក Binh Lieu បានឱ្យដឹងថា៖ “សមាជិកក្នុងក្លឹប ភាគច្រើនគឺជាជនជាតិភាគតិច ដែលបានស្គាល់ដល់បច្ចេកវិទ្យាជាលើកដំបូង។ ប៉ុន្តែជារៀងរាល់ខែ រាល់សប្តាហ៍ឬនៅពេលដែលមានពេលទំនេរសមាជិកនៃប្រធានក្លឹបតែងតែទៅកាន់គ្រួសារសមាជិកម្នាក់ៗដើម្បីធ្វើការណែនាំ។ នៅឆ្នាំ ២០១៩ ក្លឹបចាប់ផ្ដើមអាជីវកម្ម Binh Lieu នឹងតម្រង់ទិសដៅយ៉ាងហោចណាស់សមាជិក ១០ រូប អាចបង្កើតរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ ដោយខិតខំបង្កើនការផ្លាស់ប្តូរនិងសកម្មភាពរៀនសូត្រពីក្លឹបក្នុងស្រុកក៏ដូចជាតាមរយៈក្លឹបដទៃផងដែរ”។
ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ យុវជនតំបន់ព្រៃភ្នំ Binh Lieu មានការយល់ដឹងកាន់តែខ្លាំងឡើងអំពីការរៀនសូត្រ ដោយក្លាហាន វិនិយោគលើរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចពហុវិស័យ។ ដោយមានការគាំទ្រនិងការចែករំលែកពីសមាជិកនៃក្លឹបចាប់ផ្តើមអាជីវកម្ម ដូចជាលោក Tran Van Hoan ជាមួយនឹងស្មារតីជំនះពុះពារលើការលំបាកនោះ យុវជន Binh Lieu កំពុងខ្នះខ្នែងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ស្រុកកំណើតនិងប្រទេសជាតិ៕