VOVWORLD_ក្នុងការប្រលង Olimpic គណិតវិទ្យាអន្តរជាតិឆ្នាំ២០១៥នៅ
ប្រទេសថៃនោះVu Xuan Trung ជាឈ្មោះដែលត្រូវបានលោកគ្រូអ្នកគ្រូនិង
មិត្តភ័ក្ររំលឹកដល់ច្រើនជាងគេដោយសារសិស្សរូបនេះជាប្អូនពៅក្នុងក្រុម
ជំរើសវៀតណាមដែលបានពិន្ទុខ្ពស់បំផុត។ Vu Xuan Trung បានចូលរួម
ចំណែកជាមួយសិស្សផ្សេងៗដណ្តើមបានមេដាយមាសហើយនាំក្រុមវៀត
ណាមជាប់លំដាប់ថ្នាក់ទី៥លើ១០៤ក្រុមចូលរួមការប្រលង។ នេះក៏ជា
លទ្ធផលល្អបំផុតក្នុងរយៈពេលកន្លងទៅនេះរបស់ក្រុមជំរើសគណិតវិទ្យា
ជាតិវៀតណាមផងដែរ។
មកដល់ព្រលានយន្តហោះតាំងពីពេលព្រឹកព្រលឹមលោក Vu Xuan
Hao មកពីឃុំ Dong Cac ស្រុក Dong Hung ខេត្ត Thai Binh ភាគខាងជើងវៀត
ណាមមានទឹកមុខញញឹមនៅពេលនិយាយអំពីកូនប្រុសពៅរបស់ខ្លួនដែល
ទើបនឹងបានទទួលមេដាយមាស Olimpic គណិតវិទ្យាអន្តរជាតិគឺ ប្អូន Vu
Xuan Trung នោះ។លោកថា Trung មានទេពកោសល្យរៀនគណិតវិទ្យាតាំង
ពីកុមារភាពដោយបានជ្រើសរើសចូលក្រុមជំរើសសិស្សពូកែគណិតវិទ្យានៅ
ថ្នាក់បឋមសិក្សា។ នៅថ្នាក់ទី៥ Trung ដណ្តើមបានរង្វាន់លេខ១ក្នុងការ
ប្រលងគណិតវិទ្យាវ័យក្មេងទូទាំងប្រទេសរៀបចំនៅហ្វេ។ ដល់ថ្នាក់ទី៩
សិស្សរូបនេះបន្តឈ្នៈក្នុងការប្រលងសិស្សពូកែគណិតវិទ្យាថ្នាក់ខេត្ត។
លោក Vu Xuan Hao បានសំណោះសំណាលថា
‘’ពេលទទួលដំណឹងកូនប្រលងបានរង្វាន់គឺគ្រួសារទាំងមូលត្រេកអរ
ខ្លាំងណាស់។ គ្រួសាររបស់ខ្ញុំមានកូនប្រុសស្រី៥នាក់ហើយ Trung ជាកូន
ពៅ។ កូនខ្ញុំមួយនេះមានទេពកោសល្យរៀនគណិតវិទ្យាតាំងពីកុមារភាព
ជាមួយនឹងចរិតឆ្លាតណាស់’’។
ដើម្បីមានបន្ថែមប្រាក់ចញ្ចឹមនិងចំណាយលើការរៀនសូត្ររបស់ Trung
លោក Hao បានទៅគ្រប់កន្លែងក្នុងខេត្ត Thai Binh ធ្វើរបរជួសជុលសោរ។
រីឯប្រពន្ធលោកក៏ទិញលក់ឥវ៉ាន់តិចតួចនៅផ្សារដែរ។ ដោយសារដឹងថា
មាតាបិតាខ្លួនរកស៊ីលំបាកពេក Trung កាន់តែប្តេជ្ញាឧស្សាហ៍រៀនសូត្រ។
ជារៀងរាល់ថ្ងៃគាត់ធាក់កង់ទៅសាលារៀនព្រមទាំងជួយឪពុកម្តាយដាំបាយ
សំអាតផ្ទះទៀត
ផង។
ចែករំលែកអំពីសិស្សរបស់ខ្លួនអ្នកគ្រូ Dao Thi le Dung បង្រៀនថ្នាក់ទី
១១ជំនាញឯកទេសគណិតវិទ្យាសាលាអនុវិទ្យាល័យជំរើស Thai Binh បាន
ឲ្យដឹងថានៅពេលប្រលងចូលថ្នាក់ទី១០ជំនាញគណិតវិទ្យាប្អូនTrungបាន
៩,៧៥ពិន្ទុហើយជាសិស្សពូកែជាងគេក្នុងថ្នាក់រៀន។ Trung មានការនឹងនរ
នៅគ្រប់ស្ថានភាពទាំងនៅពេលជោគជ័យទាំងនៅពេលបរាជ័យ។
“នៅក្នុងថ្នាក់រៀន Trung និយាយតិចតែពេលបានអ្នកគ្រូសួរគឺគាត់
ដោះស្រាយបញ្ហាយ៉ាងឆាប់ដែលលឿនជាងសិស្សផ្សេងៗ។ គាត់មាន
សមត្ថភាពរៀនសូត្រឯករាជ្យយ៉ាងល្អដោយឆាប់យល់និងដោះស្រាយកិច្ច
ការគ្រូដាក់ឲ្យធ្វើនៅផ្ទះយ៉ាងរហ័ស។ កូនសិស្សរូបនេះជាច្រើនលើកមក
ហើយតែងតែមានលំនាំដោះស្រាយគណិតវិទ្យាថ្មីៗនិងល្អជាងវីធីដោះ
ស្រាយរបស់គ្រូនិងមិត្តភ័ក្រទៀតផង”។
Vu Xuan Trung ពុំមានលទ្ធភាពទៅរៀនបន្ថែមទេ។ ចំណេះវិទ្យាដែល
ប្អូនមានបានគឺមកពីការរឿននៅសាលារៀនខ្លួនឯងនិងបំប៉នរយៈពេលខ្លី
ក្នុងក្រុមជំរើសរបស់សាលា។Trungឲ្យដឹងថាគាត់រៀនតាមកាលវិភាគនៅ
សាលាហើយលៃទុករយៈពេល២-៣ម៉ោងសំរាប់រៀនគណិតវិទ្យានៅផ្ទះ។
‘’ខ្ញុំចាប់ផ្តើមជក់ចិត្តរៀនគណិតវិទ្យាតាំងពីថ្នាក់បឋមសិក្សាមកដោយ
ចូលចិត្តស្រាវជ្រាវរឿងទាក់ទិនដល់គណិតវិទ្យា។ ខ្ញុំចាប់អារម្មណ៍យ៉ាង
ខ្លាំងដល់ការពន្យល់របស់គ្រូនិងរិះគិតយ៉ាងហ្មត់ចត់មុនពេលដោះស្រាយ
គណិតវិទ្យា។ រីឯពេលប្រលងខ្ញុំតែងតែសម្រួលចិត្តធម្មតាដោយគិតថា
លទ្ធផលយ៉ាងណាគឺវាស្រេចទៅតាមសមត្ថភាពរបស់ខ្លួន’’។
ទទួលបានមេដាយមាសនៅការប្រលង Olimpic គណិតវិទ្យាអន្តរ
ជាតិជាលើកទីមួយតែVu Xuan Trungឲ្យដឹងថានេះគ្រាន់តែជាជោគជ័យ
ជំហានដំបូងលើផ្លូវស្រាវជ្រាវគណិតវិទ្យារបស់ខ្លួនតែប៉ណ្ណោះ។ គាត់
គ្រោងនឹងរៀនបន្ថែមភាសាអង់គ្លេសដើម្បីស្វែងរកអាហារូបករណ៍បន្ត
ទៅសិក្សានៅបរទេសទៀតផង៕