តន្ត្រីករ Pho Duc Phuong - ចំណែកមួយនៃក្រុមតន្ត្រីករទន្លេក្រហមទាំង៤
(VOVWORLD) - តន្ត្រីករ Pho Duc Phuong ឥស្សរជនធំមួយនៃតន្ត្រីសម័យទំនើបវៀត ណាម បានលាចាកលោកនៅថ្ងៃទី១៩ កញ្ញា កន្លងទៅនៅទីក្រុងហាណូយ ក្នុងជន្មាយុ ៧៦ ឆ្នាំ។ លោកជាអ្នកនិពន្ធនៃបទ ចម្រៀងដ៏ល្បីល្បាញជាច្រើន ដែលត្រូវបានសាធារណៈជនជាច្រើនជំនាន់និយមចូលចិត្តដូចជា៖ ហូរទៅ ទន្លេអើយ បឹងនៅលើភ្នំ លើកំពូល Phu Van ឬរឿងព្រេងនៃបឹង Nui Coc ជាដើម។ ក្នុងអាជីពតន្ត្រីរបស់ខ្លួន លោកធ្លាប់បានកាន់តំណែងជានាយក មជ្ឈមណ្ឌលការពារសិទ្ធិអ្នកនិពន្ធតន្ត្រីវៀតណាមនិងអនុប្រធានសមាគមន៍តន្ត្រីហាណូយ។
ក្រុមតន្ត្រីករទន្លេក្រហមទាំង៤ (ពីខាងឆ្វេងទៅខាងស្ដាំ)៖ តន្ត្រីករ Duong Thu តន្ត្រីករ Tran Tien តន្ត្រីករ Nguyen Cuong និងតន្ត្រីករ Pho Duc Phuong។ |
រួមជាមួយតន្ត្រីករ៣រូបផ្សេងទៀតគឺ Tran Tien Nguyen Cuong និង Duong Thu តន្ត្រីករ Pho Duc Phuong ជាឥស្សរជនមួយរូបក្នុងចំណោម ឥស្សរជនមានឈ្មោះបោះសម្លេងទាំង៤រូបនៃតន្ត្រីសម័យទំនើបវៀតណាម ដែលត្រូវបានគេ ប្រសិទ្ធនាមថា ក្រុមតន្ត្រីករទន្លេក្រហមទាំង៤។ នោះគឺចរិតលក្ខណៈតន្ត្រីផ្សេង គ្នាចំនួន៤ គឺរចនាប័ទរស់នៅផ្សេងគ្នាចំនួន៤ផងដែរ ប៉ុន្តែមានការតភ្ជាប់គ្នា យ៉ាងជិតស្និទ្ធដោយការនឹករលឹកអាឡោះអាល័យដល់ ដំណាក់កាលសង្គ្រាមនិង ដំណាក់កាលផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ។ ស្នាដៃរបស់ពួកគេបង្កប់បាននូវតម្លៃ ខាងប្រវត្តិសាស្ត្រ សិល្បៈ និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅផង ហើយ ពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះមាតុប្រទេសនិងមនុស្សជាតិទៀតផង។
តន្ត្រីករ Pho Duc Phuong កើតនៅឆ្នាំ១៩៤៤។ នៅឆ្នាំ១៩៦៦ លោក បានប្រឡងជាប់សាលាតន្ត្រីវៀតណាម (សព្វថ្ងៃគឺវិទ្យាស្ថានតន្ត្រីជាតិវៀត ណាម)។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ១៩៧២រួច លោកទទួលបានការ អញ្ជើញចូលរួមពីក្រុមល្ខោននិងក្រុមតន្ត្រីដ៏ល្បីល្បាញជាច្រើន។ ពេលនៅរស់ តន្ត្រីករ Pho Duc Phuong ធ្លាប់បានចែករំលែកពីគោលការណ៍ របស់ខ្លួនក្នុងអំឡុងពេលដែលផ្សាភ្ជាប់នឹងសិល្បៈយ៉ាងដូច្នេះថា៖
“មានមនុស្សជាច្រើនបាននិយាយថា ខ្ញុំជាអ្នកមោះមុត ប៉ុន្តែពេលខ្លះៗ ខ្ញុំក៏ភ្លើតភ្លើនផងដែរ។ ចំពោះតន្ត្រីរបស់ខ្ញុំវិញ ខ្ញុំគិតថាជាសិល្បៈករម្នាក់ ពេលនិពន្ធ ត្រូវជឿជាក់លើខ្លួនឯង។ ហេតុដូច្នេះ ខ្ញុំតែងតែជឿជាក់លើ ខ្លួនឯង ហើយពោរពេញទៅដោយការជក់ចិត្តចំពោះតន្ត្រី។ ខ្ញុំត្រូវបង្ខំចិត្តឲ្យមានការទទួលខុសត្រូវចំពោះស្នាដៃរបស់ខ្លួន”។
រាល់ស្នាដៃរបស់តន្ត្រីករ Pho Duc Phuong ទទួលបានការនិយមចូល ចិត្តរបស់សាធារណៈជននៅគ្រប់ជំនាន់ គ្រប់វ័យអាយុ និងគ្រប់ស្រទាប់ ដោយសារវាមិនត្រឹមតែមានចង្វាក់ភ្លេងនិងទំនុកច្រៀងពិរោះរណ្ដំប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យផ្សាភ្ជាប់នឹងការប្រែប្រួលក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនវៀតណាមទៀងផង។ រាល់ស្នាដៃរបស់តន្ត្រីករ Pho Duc Phuong បានរួមចំណែកបង្កើតឡើងកេរ្តិ៍ ឈ្មោះបោះសំឡេងរបស់បណ្ដាសិល្បៈករ និងតារាចម្រៀងល្បីល្បាញនៅវៀតណាមដូច ជា៖ Thanh Lam My Linh Trong Tan និង Tung Duong។ តារាចម្រៀង Thanh Lam បានចែករំលែកថា៖
“ខ្ញុំតែងតែកោតសរសើរគោរពតន្ត្រីករ Pho Duc Phuong ដោយសារ លោកមានសេចក្ដីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះតន្ត្រី ហើយខ្ញុំក៏រៀនបាន ភាពហ្មត់ចត់និងល្អិតល្អន់របស់លោកក្នុងតន្ត្រីផងដែរ។ ខ្ញុំគិតថា តន្ត្រីករ Pho Duc Phuong បានបញ្ចេញអស់ពីបទពិសោធន៍និងចំណាប់ អារម្មណ៍ក្នុងឆាកជីវិតរបស់ខ្លួនដើម្បីច្នៃប្រឌិតឡើងវណ្ណកម្មតន្ត្រីពោរពេញ ទៅដោយរចនាប័ទវៀតណាម”។
តន្ត្រីករ Pho Duc Phuong នៅក្នុង liveshow "លើកំពូលភ្នំ Phu Van" នាឆ្នាំ២០១៦។ (រូបថត៖ Zing.vn) |
ទោះបីជាបានលះបង់អស់មួយជីវិតសម្រាប់តន្ត្រីក៏ដោយ ប៉ុន្តែរហូត ដល់ឆ្នាំ២០១៦ ទើបតន្ត្រីករ Pho Duc Phuong ធ្វើ liveshow ជាលើកដំបូង ហើយដល់ខែកក្កដាកន្លងទៅ ក្រុមគ្រួសារ មិត្តភក្តិនិងអ្នកគាំទ្របានរួមគ្នា រៀបចំ liveshow ទីពីរជូនលោកដើម្បីឆ្លុះបញ្ចាំងឡើងវិញនូវកំណាត់ផ្លូវតន្ត្រីអស់រយៈ ពេលជាង៥០ឆ្នាំកន្លងមករបស់តន្ត្រីកររូបនេះ។ តន្ត្រីករ Nguyen Quang Long អ្នកដែលមានអនុស្សាវរីយ៍រាប់មិនអស់ជាមួយតន្ត្រីករ Pho Duc Phuong បានចែករំលែកថា៖
“តន្ត្រីករ Pho Duc Phuong ជាអ្នកនិពន្ធនៃបទចម្រៀងចាប់តាំងពីខែឆ្នាំ កុមារភាពរបស់ខ្ញុំរហូតដល់បច្ចុប្បន្ននេះ។ មរណភាពរបស់លោកដូចជា បាត់បង់សាច់ញាតិជាទីស្រឡាញ់ម្នាក់អញ្ចឹងដែរ។ ខ្ញុំគិតថា មហាជន ស្រឡាញ់តន្ត្រីជាច្រើនទៀតក៏មានអារម្មណ៍ដូចខ្ញុំដែរ”។
រួមដំណើរជាមួយឆាកជីវិតតន្ត្រីករ Pho Duc Phuong ជាបទចម្រៀង ស្នេហារដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។ សេចក្ដីស្នេហា ស្រុកកំណើតប្រដូចជាសរសៃឈាម ដែលហូរជារៀងរហូតក្នុងលោក ដល់ គ្រាចុងក្រោយ។ តន្ត្រីករ Pho Duc Phuong បានរស់នៅហើយលះបង់អស់ មួយជីវិតដើម្បីខឿនតន្ត្រីវៀតណាម៕