តន្រ្តីករDoan Nho ជាមួយស្នាដៃបំរើកងទ័ពនិងប្រជាជន
NGOC NGA – BUI HANG -  
(VOVWORLD) /  
VOVWORLD_ក្នុងចំណោមអ្នកនិពន្ធដែលទើបនឹងត្រូវបានទទួលរង្វាន់
ហូជីមិញនោះមានតន្រ្តីករDoan Nhoផងដែរ។លោកជាអ្នកនិពន្ធនៃចំរៀងជា
ច្រើនបទដែលត្រូវបានទស្សនិកជននិយមចូលចិត្តយ៉ាងខ្លាំង។ក្នុងនោះមាន
បទ “ឈានឡើងក្រោមទង់ជ័យ” “នារីទន្លេ La” “និង”បងប្អូន៥នាក់លើរថ
ក្រោះមួយគ្រឿង”។បទចំរៀងទាំងឡាយរបស់តន្រ្តីករDoan Nhoគឺពោរពេញទៅ
ដោយចង្វាក់ប្រជាប្រិយ។
នេះជាបទចំរៀងក្រោមចំណងជើងថា“ឈានឡើងក្រោមទង់ជ័យ”
និពន្ធដោយតន្រ្តីករDoan Nho។បទចំរៀងនេះបានលើកទឹកចិត្តកងទ័ពជា
ច្រើនជំនាន់ឈានទៅកាន់សមរភូមិមុខប្រយុទ្ធដើម្បីឯករាជ្យសេរីភាពរបស់
មាតុភូមិ។អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ បទចំរៀងនេះនៅតែបានបន្ទរ
ឡើងក្នុងពិធីគោរពទង់ជាតិជារៀងរាល់ពេលព្រឹកនៅទីលានបាឌិញក្រុងហា
ណូយ។លោក Dinh Van An ជាអតីតយុទ្ធជននៅខេត្តNghe An ភូមិភាគ
កណ្ដាលវៀតណាមបានឲ្យដឹងថា
“នេះជាបទចំរៀងពិរោះមួយដែលកងទ័ពតែងតែច្រៀងមុនពេលចេញ
ដំណើរទៅសមរភូមិ។ លោកជាDoan Nhoជាតន្រ្តីករឆ្នើមមួយរូបដែលបាន
បំរើកងទ័ព តែងចំរៀងជាច្រើនបទជូនកងទ័ពហើយត្រូវបានយុទ្ធជនគោរព
រាប់អានយ៉ាងខ្លាំង”។
តន្រ្តីករDoan Nhoកើតនៅស្រុក Tu Liem ក្រុងហាណូយ។ក្នុងវ័យ១៧ឆ្នាំ
លោកចូលបំរើកងទ័ព។នាគ្រានោះលោកជាអ្នកទទួលបន្ទុកចំរៀងក្នុងកង
អនុសេនាតូចហើយបានជួបជាមួយតន្រ្តីករល្បីឈ្មោះ២នាក់របស់វៀតណាម
គឺលោកNguyen Xuan Khoat និងលោកDo Nhuan។តន្រ្តីករ២នាក់នេះបាន
ប្រៀនប្រដៅលោកឲ្យយកចិត្តទុកដាក់សិក្សាស្រាវជ្រាវពីចំរៀងប្រជាប្រិយ
ដើម្បីតែងបទចំរៀងប្រកបដោយលក្ខណៈសិល្បៈជាតិសំរាប់ប្រជាជនអាច
ចាប់អារម្មណ៍បាននិងច្រៀងបាន។តាំងពីនោះមកតន្រ្តីករDoan Nhoបាន
តែងបទចំរៀងស្ដីពីការប្រយុទ្ធដ៏អង់អាចក្លាហានរបស់កងទ័ពក្នុងចង្វាក់
ភ្លេងប្រជាប្រិយ។តន្រ្តីករDoan Nhoបានសំណោះសំណាលថា
“ដោយមានការប្រៀនប្រដៅរបស់លោកអ៊ុំDo Nhuan ខ្ញុំបានយកចង្វាក់
ប្រជាប្រិយពីចំរៀងCheoនិងចំរៀងប្រជាប្រិយពីគ្រប់តំបន់ដើម្បីតែងបទ
ចំរៀងនានា។ក្នុងនោះបទចំរឿង”កន្សែងPieu”ជាចង្វាក់របស់ជនរួមជាតិ
ជនជាតិKho Muដែលខ្ញុំស្រាវជ្រាវបាននៅសមរភូមិDien Bien Phu”។
|
តន្រ្តីករDoan Nho |
លោកអ្នកនាងទើបនឹងបានកំសាន្តបទចំរៀង”កន្សែងPieu”របស់
តន្រ្តីករDoan Nhoតាមរយៈសំនៀងរបស់សិល្បករ Tung Duong។អាចនិយាយ
បានថាស្នាដៃភាគច្រើនរបស់តន្រ្តីករDoan Nhoសុទ្ធតែផ្សាភ្ជាប់ជាមួយបុព្វ
ហេតុបំរើកងទ័ពរបស់លោក។ចាប់តាំងពីឆ្នាំ១៩៥១មកលោកបាននិពន្ធ
ចំរៀងរាប់រយបទមានជាអាទិ៍”ជីកធ្យូង” ”ម្ដាយធម៌” ”រីករាយទិវារំដោះ”
“នារីទន្លេ La” “និង”បងប្អូន៥នាក់លើរថក្រោះមួយគ្រឿង” ជាដើម។
នាបច្ចុប្បន្ន ទោះបីមានអាយុជាង៨០ឆ្នាំហើយក្ដីតែតន្រ្តីករDoan Nho
នៅជក់ចិត្តនឹងការសិក្សាស្រាវជ្រាវតូរ្យតន្ត្រីប្រជាប្រិយដើម្បីបន្តតែងបទ
ចំរៀងពិរោះៗជូនប្រិយមិត្តក្នុងទូទាំងប្រទេសជាទីស្ដាប់កំសាន្ត៕
NGOC NGA – BUI HANG
-VOVWORLD