ទឹកចិត្តសម្បុធម៌១ដើម្បីនារីក្រីក្រនៅតំបន់មាត់សមុទ្រ។
HONG BAC-THU HANG -  
(Vovworld) /  
Vovworld-កើត ឡើងនៅតំបន់មាត់សមុទ្រNghe An (ជាខែត្រ១នៅភាគកណ្តាល
វៀតណាម)ហើយក្រោយពីបញ្ចប់សិក្សាមហាវិទ្យាល័យវប្បធម៌ហាណូយ លោកស្រី
Hong បានចូលធ្វើការនៅមជ្ឈមណ្ឌលអភិរក្សសត្វសមុទ្រនិងអភិវឌ្ឍន៍សហគមន៍
(MCD)។ លោកស្រីជានិច្ចកាលមានបំណងថា៖ត្រូវធ្វើអ្វី១ដើម្បីរួមចំណែកការពារ
បរិស្ថានសមុទ្រនិងដោះស្រាយការងារធ្វើសំរាប់នារីក្រីក្រនៅទីនេះ។នាឆ្នាំ២០១១
ក្រោយពីចូលរួមក្រុមនារីជំនាញផលិតរនាំងសំបកខ្យងនៅNha Trangលោកស្រីបាន
សម្រេចបង្កើតក្រុមហ៊ុនចម្កាត់អំណោយនៃសមុទ្រ។នឹករលឹកប៉ុន្មានថ្ងៃដំបូងពោរពេញ
ទៅដោយការលំបាក លោកស្រីHongរៀបរាប់ថា៖“ ខ្ញុំ កើត និងធំដឹងក្តីនៅតំបន់មាត់
សមុទ្រក្រីក្រ១។ម៉្លោះហើយ ខ្ញុំយល់ ច្បាស់លក្ខណះរស់នៅរបស់ប្រជាជននៅមាត់
សមុទ្រ។ខ្ញុំឃើញថា៖នារីនៅទីនេះមានជីវិត១ពោរពេញទៅដោយការលំបាក។ដោយ
ហេតុនេះខ្ញុំបានបង្កើត ក្រុមហ៊ុនចម្កាត់អំណោយនៃសមុទ្រក្នុងបំណងថា៖នឹងនាំមកនូវ
ការងារធ្វើនិងស្វ័យភាពហិរញ្ញវត្ថុនិងស្មារតីសំរាប់នារីនៅតំបន់មាត់សមុទ្រ។“
|
Tang Thi Duyen Hong និងវត្ថុអនស្សាវរីយ៍ |
ក្នុងរយះពេល៣ឆ្នាំធ្វើសកម្មភាពកន្លងទៅ ក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាលវិជ្ជា
ជីវះសំរាប់នារីក្រីក្រចំនួន៣៥០នាក់នៅមណ្ឌលអភិរក្សសត្វសមុទ្រចំនួន៧ក្នុងទូទាំង
ប្រទេស។ក្រៅពីការអនុវត្តបណ្តុះបណ្តាលវិជ្ជាជីវះនៅខេត្ត Quang Ninh-Nam Dinh-
Khanh Hoa-Ninh Thuan-Tien Giang ជាដើម លោកស្រីHongកំពុងលាតត្រដាងអនុវត្ត
គំរោងការណនានានៅខែត្រ Thua Thien –Hue និស្រុកLy Son ខែត្រQuangNgaiទៀត
ផង។លោកស្រីនៅលើកទឹកចិត្តបងប្អូននារីចូលរួមគំរោងការណ៍បង្កើតមូលនិធិនារី
ជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកកំពស់សត្ថភាពនិងបើកទូលាយសកម្មភាពតទៅ
ទៀត។លោកស្រីHongចែករំលែកថា៖“ យើងខ្ញុំធ្វើគំរូផលិតផលផ្សេងៗគ្នានិងបង្កើន
ប្រាក់ចំណូលអាជីវកម្ម។តាមរយះនោះបើកទូលាយផលិតកម្មសកម្មភាពបណ្តុះ
បណ្តាលវិជ្ជាជីវះនិងការងារធ្វើថ្មីសំរាប់នារីជាច្រើនជាងទៀត។ព្រមជាមួយនោះយើង
ខ្ញុំលើកទឹកចិត្តបងប្អូនៗផ្សាយមុខរបរអោយគ្នាទៀតផង។ “
នៅសួនឧទ្យានជាតិ Xuan Thuy ស្រុក Giao Thuy ខែត្រNam Dinh នារីក្រីក្រជាច្រើន
បានក្លាយទៅជាអ្នកឃោសនាសកម្មនៃសហករណ៍ទេសចរណ៍បរិស្ថានសហគមន៍
Giao Xuan ។ដោយប្រសិទ្ឋភាពក្នុងសកម្មភាពរបស់ខ្លួន នាឆ្នាំ២០១២ក្រុមហ៊ុនចម្កាត់
អំណោយនៃសមុទ្រក្លាយទៅជាអង្គភាពអាជីវកម្មដំបូងរបស់វៀតណាមទទួលបានរង្វាន់
Sankalpជាពានរង្វាន់អំពីផែនការអាជីវកម្មថ្មីរួមមានដំណោះស្រាយសង្គមសកលនៅតំបន់
អាស៊ីអគ្នេយ៍។ចំពោះលោកស្រីTang Thi Duyen Hong ពានរង្វាន់ដែលសំខាន់បំផុតគឺជា
ជួយឧបត្ថម្ភបណ្តានារីក្រីក្រមានបន្ថែមការងារធ្វើនិងប្រើប្រាស់ប្រភពធនធានសមុទ្រ
របស់ស្រុកកំណើតដ៍ចិរភាព៕
HONG BAC-THU HANG
-Vovworld