ធ្វើមានពីរូបសណ្ឋានសេដ្ឋកិច្ចចម្រុះ
NGUYEN HIEN -  
(VOV) /  
Vovworld-ក្រោយពីបញ្ចប់សញ្ញាប័តមធ្យមសិក្សាផ្នែកអគ្គិសនី Tran Trung Dung
បានប្រកបរបរជាច្រើនដើម្បីចិញ្ចឹមជីវិតប៉ុន្តែប្រាក់ចំណូលគឺតិចតូចណាស់។
នាឆ្នាំ២០០៦គាត់សម្រេចវិលត្រឡប់មកស្រុកកំណើតវិញដើម្បីស្រាវជ្រាវ
លក្ខណះដីធ្លីអាកាសធាតុក្នុងបំណងបង្កើតរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យ
សមស្រប។នាគ្រាដំបូងគាត់ចិញ្ចឹមពស់វែកក្របី។គាត់ចែករំលែកថា៖” ការចិញ្ចឹម
ពស់វែកក្របីគឺគ្រោះថ្នាក់បើប្រសិនជាគេធ្វើម្ចាស់ការបានបច្ចេកទេសចិញ្ចឹមនោះ
របរនេះអាចក្លាយទៅជារបរនាំមកនូវអត្ថប្រយោជន៍។ការចិញ្ចឹមពស់វែកផ្តល់មក
នូវប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់។ខ្ញុំបានសម្រេចចិញ្ចឹមសត្វលូននេះ។ “
ក្រោយរយះពេល៨ឆ្នាំបងTran Trung Dungចិញ្ចឹមពស់វែកក្របីចំនួន១០០ក្បាល។
ប្រាក់ចំណូលទទួលបានពីការចិញ្ចឹមសត្វនេះមានជិត១០០លានដុងក្នុង១ឆ្នាំ។កាល
ពីឆ្នាំ២០០៦គាត់នៅសម្រេចចិញ្ចឹមត្រីដាំដើមអំពៅលើផ្ទៃដី២ហិកតានិងដើម
អាកាស្យាលើផ្ទៃដី៣ហិកតាទៀតផង។រូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីនេះបាន
នាំមកនូវប្រាក់ចំណូល៣០០លានដុងវៀតណាមក្នុង១ឆ្នាំ។នាបច្ចុប្បន្ននេះកសិដ្ឋាន
របស់គាត់បានបង្កើតការងារធ្វើសំរាប់ពលករចំនួន១០នាក់ជាមួយប្រាក់ចំណូលគិត
ជាមធ្យមតាមមនុស្សម្នាក់គឺ៣លានដុងក្នុង១ខែ។នាពេលថ្មីៗនេះបងTran Trung Dung
បានខ្ចីប្រាក់ចំនួន១៥៣លានដុងពីមូលនិធិដើម្បីដោះស្រាយការងារធ្វើគ្រប់គ្រង
ដោយសម្ព័ន្ឋយុវជន។ចំនួនប្រាក់នេះត្រូវបានប្រើប្រាស់ក្នុងការចិញ្ចឹមពស់វែកក្របី
ត្រីនិងបងវ្កើតការងារធ្វើសំរាប់ពលករនៅក្នុងតំបន់។បងAu Van Ta លេខាសម្ព័ន្ឋ
យុវជន ឃុំ Dong Thoបានកោតសសើរលើឆន្ទះរបស់បងTran Trung Dungក្នុងការតស៊ូ
កាត់បន្ថយភាពក្រីក្រនិងបង្កើតការងារធ្វើសំរាប់យុវជននៅក្នុងភូមិ។បងរៀបរាប់ថា
៖” បើប្រសិនជាយុវជនភាគច្រើនចង់មានថានះល្អឆក្នុងសង្គមក្រោយពីបញ្ចប់
សញ្ញាប័តនោះបងTranTrungDungចង់បង្កើតរូបសណ្ឋាន១ដែលនាំមកនូវអត្ថប្រយោជន៍
សំរាប់ស្រុណតរបស់ខ្លួន។នេះគឺជទង្វើដ៍ខ្ពង់ខ្ពស់ល្អស្អាត ដើម្បីបណ្តាយុវជនរៀនសូត្រ
ធ្វើតាម។ការផ្តើមគំនិតនេះបានអនុញ្ញាតិឲ្យគាត់ធ្វើមានសំរាប់គ្រួសារផងនិង
សហគមន៍ផង។ “
|
រូបថត អិនធឺណែត |
ដោយការផ្តើមគំនិតនានារបស់បងTranTrung Dungក្នុងការតស៊ូកាត់បន្ថយភាពក្រីក្រ
គាត់បានមានកិត្តិយសចូលរួមមហាសន្និបាតលើកទី៧នៃសម្ព័ន្ឋសមាគមយុវជន
វៀតណាម។មហាសន្និបាតនេះក៍ជាឱកាសសំរាប់គាត់ជួបប្រាស្រ័យចែករំលែកបទ
ពិសោធន៍ជាមួយបណ្តាយុវជនឆ្នើមផ្សេងៗនៃប្រទេសជាតិដែលបានរួមវិភាគទាន
សេចក្តីក្លៀវក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបុព្វហេតុកសាងប្រទេសជាតិទៀតផង៕
NGUYEN HIEN
-VOV