និស្សិតនារីពូកែនិងបំណងពង្រីកភាសាអាលឺ្លម៉ង់នៅវៀតណាម

VOVWORLD_កញ្ញាDao Hai Ha ជានិស្សិតពូកែដែលមានស្នាដៃសិក្សាភាសា
​អាលឺ្លម៉ង់ដ៏ឆ្នើមបំផុតនៅមហាវិទ្យាល័យភាសាបរទេសក្រុងហាណូយ។ 
និស្សិតពូកែរូបនេះបានទទួលអាហារូបករណ៍ជាច្រើនលើកពីសាធារណរដ្ឋ
សហព័ន្ធអាលឺ្លម៉ង់។ ផែនការរបស់នាងគឺរៀនបន្តទៀតដើម្បីក្លាយទៅជាគ្រូ
បង្រៀនភាសាអាលឺ្លម៉ង់នៅវៀតណាម។

        កញ្ញាDao Hai Ha កើតនៅក្រុងហាណូយ។  បន្ទាប់ពីរៀនភាសាអាលឺ្លម៉ង់
 អស់រយៈពេល៣ឆ្នាំនៅសាលាវិទ្យាល័យជំនាញភាសាបរទេសមកនាងបាន
​​សំ​រេច​ ប្រលងចូលដេប៉ាឌឺម៉ង់ភាសានិងវប្បធម៌លោកខាងលិចជំនាញភាសា
 អាលឺ្លម៉ង់​ចំណុះមហាវិទ្យាល័យភាសាបរទេសក្រុងហាណូយដោយបាន​ពីន្ទុ
ខ្ពស់​ជាងគេ។​ ដោយសារលទ្ធផលដ៏ល្អនេះ Dao Hai Ha ត្រូវបានសាលាឲ្យ
ឡើង រៀននៅថ្នាក់​ឆ្នាំទី២។ ពេលនោះនាងគិតថាបើចង់ក្លាយ​ទៅ​ជាគ្រូប
ង្រៀនមាន​តែ​ជំនាញ ភាសា​ប៉ុណ្ណោះគឺមិនទាន់គ្រប់នៅឡើយ។​ហេតុនេះ
ហើយគាត់​បាន​សំរេច​ចុះ​ឈ្មោះ​ចូលរួមកម្មវិធីទំនាក់ទំនងវប្បធម៌ដោយ
សិក្សាផងធ្វើការផងនៅ​ប្រទេស​អាលឺ្លម៉ង់ក្នុងរយៈពេលមួយឆ្នាំ។​ លោកស្រី
Le Thi Bich ជាម្ដាយរបស់​និស្សិត​នារីពូកែនេះបានរៀបរាប់ថា
" ពេលលឺកូនស្រីខ្ញុំនិយាយថាគាត់ចង់ទៅអាលឺ្លម៉ង់នោះគឺគ្រួសារទាំង
មូលគ្មានអ្នកណាយល់ព្រមឡើយ។ គាត់ខិតខំបញ្ចុះបញ្ចូលក្រុមគ្រួសាររហូត
ហើយចុងក្រោយយើងខ្ញុំក៏យល់ ព្រមឲ្យគាត់ទៅដែរតែតាមពិតខ្វល់ចិត្តខ្លាំង
ណាស់។​ សំណាង​ណាស់ពេលនៅអាលឺ្លម៉ង់ ស្រីHa​បានម្ចាស់ការក្នុងគ្រប់
សកម្មភាព​ហើយ​ជារៀងរាល់​ថ្ងៃ​ក៏ទូរស័ព្ទមកផ្ទះលើកទឹក​ចិត្តឱពុកម្ដាយ។​ 
អស់់រយៈពេល​មួយឆ្នាំគាត់​ត្រឡប់​មក​វិញ​ដោយមានការរីកធំធាត់ខ្លាំងជាង
មុន"។

        ដើម្បីជ្រួតជ្រាបឲ្យបាននូវចំណេះវិជ្ជាជាច្រើនក្នុងរយៈពេលមួយឆ្នាំរៀន
ផងធ្វើការផងនៅអាលឺ្លម៉ង់កញ្ញាDao Hai Ha បានចូលរួមវគ្គសិក្សាភាសា​
សំរាប់ជន​អន្តោប្រវេសន៍ព្រមទាំងធ្វើទស្សនកិច្ចសិក្សានៅក្នុងប្រទេស
អាលឺ្លម៉ង់និងប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុបទៀត។ ដោយសារចេះដឹងអំពី
ប្រទេសនិងមនុស្សអាលឺ្លម៉ង់បានជា Dao Hai Ha អាចនិយាយភាសា
អាលឺ្លម៉ង់យ៉ាងច្បាស់។​ វិលត្រឡប់​មកវៀត​ណាម ក្រៅពីការសិក្សានៅសាលា
នាងក៏ចូលរួមសកម្មភាពសង្គមស្ម័គ្រចិត្តនៅសារមន្ទីរជាតិវិជ្ជា ជាប្រធានក្លិប
ភាសាអាលឺ្លម៉ង់នៃមហាវិទ្យាល័យភាសាបរទេស ជាអ្នកបកប្រែឲ្យអង្គការ
សម្បុរសធម៌ Hope for Tomorrow និងជាមគ្គុទេស​ទេសចរណ៍។​ សកម្មភាព
ទាំងនេះជួយនាងមានឱកាសរៀនបន្ថែមភាសា​អាលឺ្លម៉ង់ផង​ព្រមទាំងស្គាល់
បន្ថែមមិត្តភកិ្ដរាប់ទាំងបទពិសោធន៍ក្នុងអាជីព​ទៀត​ផង។​ វាយដំលៃអំពី
សិស្សរបស់ខ្លួន លោកស្រី Ta Thi Hong Hanh​ជាអនុប្រធាន​ដេប៉ាឌឺម៉ង់ភាសា
និងវប្បធម៌លោកខាងលិចមហាវិទ្យាល័យភាសាបរទេសក្រុងហាណូយបាន
ឲ្យដឹងថា

  ' នាងខ្ញុំប្រកបរបរបង្រៀនអស់រយៈពេល១៥ឆ្នាំទៅហើយ តែចំនួន
និស្សិតដែលនាងខ្ញុំចាប់អារម្មណ៍ខ្លាំងគឺមានតែពីរបីនាក់ប៉ុណ្ណោះហើយប្អូន
 Ha ជានិស្សិតម្នាក់ក្នុងចំណាមនោះ។ នាជាប្រធានសមាគមនិស្សិត ប្រធាន
ក្លិបភាសាអាលឺ្លម៉ង់ដោយបានជួយនិស្សិតដទៃៗសិស្សាភាសាបរទេសប្រកប
ដោយប្រសិទិ្ធភាពខ្ពស់។ នាងខ្ញុំសប្បាយចិត្តណាស់ដោយសារ Ha បាន
អនុវត្តន៍ចំណេះវិទ្យាដែលគាត់រៀនពីគ្រូទៅក្នុងជីវភាពរស់នៅជាក់ស្ដែង'។

        ការឧស្សាហ៍ព្យាយាមសិក្សាដោយឥតឈប់ឈរបានប្រែសុបិន្តរបស់នារី
ហាណូយរូបនេះក្លាយទៅជាការពិត។ នាឆ្នាំ២០១៥ និស្សិត Dao Hai Ha បាន​
ប្រសិទ្ធិនាម​ជានិស្សិតពូកែបំផុតមហាវិទ្យាល័យភាសាបរទេសក្រុងហាណូយ​
ចំណុះ​មហាវិទ្យាល័យជាតិក្រុងហាណូយ។ នាឆ្នាំ២០១៤ជាយុវជនគំនៃរូម​
ហាវិទ្យាល័យជាតិ។ ក្រៅពីនេះនាងត្រូវបានទទួលអាហារូបករណ៍ស្រាវជ្រាវ
នៅវិទ្យាស្ថាន Herder ចំណុះមហាវិទ្យាល័យ Leipzig អាលឺ្លម៉ង់ ​​ឆ្នាំសិក្សា
២០១៣­­-២០១៤ ​អាហារូបករណ៍របស់ក្រសួងសិល្បៈ Hessen អាលឺ្លម៉ង់ឆ្នាំ
២០១៤និង​អាហារូបករណ៍​​ទំនាក់ទំនងជំរុំវិស្សមកាលភាសាអាលឺ្លម៉ង់សំរាប់
និស្សិតនិងគ្រូវ័យ​ក្មេង​អាស៊ី​អាគ្នេយ៍​​នៅប្រទេសថៃនាឆ្នាំ២០១៥។ ទាំងអស់
នេះជា​ស្នាដៃ​គួរឲ្យ​មោទនៈ​​របស់​កញ្ញា Dao Hai Ha ក្នុងរយៈពេលសិក្សា
នៅមហាវិទ្យាល័យ។​ ​នាងបានសំណេះ​សំណាលថា

" នាពេលប្រឡងជាប់មហាវិទ្យាល័យគឺនាងខ្ញុំបានមានបំណងចង់ក្លាយ
ទៅជាគ្រូបង្រៀនហើយ។ គោលដៅនេះទាមទាឲ្យនាងខ្ញុំត្រូវតែធ្វើការសិក្សា
ដោយឥតឈប់ឈរដើម្បីមានមូលដ្ឋានចំណេះវិទ្យារឹងមាំ។ ដោយហេតុនេះ
ក្រៅពីការសិក្សានាងខ្ញុំក៏ចូលរួមសកម្មភាពសង្គមផងដែរ។​សកម្មភាពទាក់
ទិនដល់ភាសា​អាលឺ្លម៉ង់ទាំងនោះជួយនាងខ្ញុំលើកកំពស់សមត្ថភាពភាសារ
បស់ខ្លួនព្រមទាំងធំ​ដឹងក្ដីថែមទៀត។ នាងខ្ញុំគិតថាដើម្បីក្លាយទៅជាគ្រូប
ង្រៀនគឺក្រៅពីចំណេះវិទ្យាជំនាញក៏ត្រូវការមានបន្ថែមនូវចំណេះដឹងជាក់
ស្ដែងទៀតផង"។

        ក្នុងនាមជានិស្សិតពូកែមួយរូប ជើងមេឃបើកចំហជាមួយឱកាសជា
ច្រើន​កំពុងរង់ចាំ Dao Hai Ha។ ឥឡូវនេះនាងមានផែនការបន្តសិក្សា
គរុកោសលវិទ្យា​និង​ប្រឡងថ្នាក់អនុបណ្ឌិតភាសាបរទេសដើម្បីប្រែសុបិន្ដ
បង្រៀននិង​សាយភាយ​ភាសាអាលឺ្លម៉ង់ក្លាយទៅជាការពិត៕

       

 

       

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ