បុព្វជិត Nguyen Van Ky ចូលរួមកសាងជនបទថ្មី
VAN THIENG-THU HANG -  
(VOV) /  
Vovworld-ប្រជាជន Tho Xuong កោតសរសើរភាពសាមញ្ញទឹកចិត្តខ្នះខ្នែងនិងស្មារតី
ទទួលខុសត្រូវរបស់បុព្វជិត Nguyen Van Kyជាមួយការងារសង្គម។លោករួមដំណើរ
ជាមួយកសិករនៅវាលស្រែ ណែនាំក្រុមកីឡាឬចូលរួមសកម្មភាពសម្បុរសធម៌ជាដើម។
បុព្វជិត Nguyen Van Kyនៅលៃទុកពេលវេលាជួបប្រាស្រ័យស្វែងយល់បំណងប្រាថ្នា
របស់អ្នកមុខអ្នកការគ្រឹស្តសាសនិកនិងផ្សារភ្ជាប់សកម្មភាពសាសនាជាមួយសកម្មភាព
សង្គម។លោកLe Duc De ប្រធានគណះកម្មាធិការប្រជាជនឃុំ Tho Xuongអោយដឹងថា៖
“ យើងខ្ញុំជួបប្រាស្រ័យគ្នាជានិច្ចដើម្បីផ្លាស់ប្តូររាល់បញ្ហាក្នុងឃុំ។នៅពេលដែលឃុំរៀបចំ
សកម្មភាព ម្តងៗយើងខ្ញុំពិភាគ្សាជាមួយ បុព្វជិត ក្នុងបំណងទទួលបានការរួមមតិ ។យើងខ្ញុំអញ្ជើញបុព្វជិតចូលរួមពិធីបើកបវេសកាលឆ្នាំសិក្សាថ្មីក៍ដូចជាពិធីសម្ពោធភូមិ
វប្បធម៌ជាដើម។ យើងខ្ញុំនៅសហការជាមួយគ្នាក្នុងសកម្មភាពសាសនាកាតូលិចទៀត
ផង។បុព្វជិត Kyមានសង្ឍដីការជាមួយ យើងខ្ញុំថា៖លោកគ្មានពេលណាធ្វើអ្វីដែលដើរ
ផ្ទុយទៅនឹងការផ្តួចផ្តើមគំនិងតរបស់រដ្ឋនិត្រូវការការជួយឧបត្ថម្ភពីរដ្ឋអំណាច។“
បុព្វជិត Nguyen Van Kyសកម្មចូលរួមក្នុងរាល់សកម្មភាពបង្កបង្កើនផលកាត់បន្ថយភាព
ក្រីក្រកកីឡានិងសកម្មភាព មនុស្សធម៌ជាដើម។ក្នុងពេលពន្យល់សាសនាបុព្វជិត
Nguyen Van Kyបាននាំចេញពាក្យទន្មានអំពីការងារបង្កបង្កើនផលនិងការកសាងជនបទ
ថ្មីឬការងារអប់រំកូនចៅ។ចំពោះបុព្វជិតរូបនេះកិច្ចការរបស់ភូមិក៍ជាកិច្ចការរបស់វិហារ
កាតូលិចផងដែរ។ដោយហេតុនេះគាត់បានបរិច្ចាកដី ដើម្បីសាងសង់ប្រឡាយទឹក១ដែល
ឆ្លងកាត់លើផ្ទៃដីនៃវិហារកាតូលិច។ទន្ទឹមនឹងនោះបុព្វជិត Kyនៅចលនាគ្រឹស្តសាសនឹក
រួមវិភាគទានជាប្រាក់និងថ្ងៃធ្វើពលកម្មទៀតផង។ ប្រឡាយទឹកប្រវែងជាង១គីឡូម៉ែត្រ
ក្នុងទុនសរុប១,៨ពាន់លានដុងវៀតណាមត្រូវបានសម្រេចរួចរាល់ក្រោយរយះជាង១ខែ
ធ្វើការសាងសង់។លោកស្រី Luu Thi Hau គ្រឹស្តសាសនឹក១នាក់រៀបរាប់ថា៖ “ គុយរេ
បានបញ្ជារាល់ការងារសាងសង់និងចលនាជនគ្រប់ចូលរួម។គុយរេមានវត្តមាននៅ
ការដ្ឋានសាងសង់តាំងពីពេលព្រឹកព្រលឹមនិងសំណូមពរ គ្រឹស្តសាសនឹកទាំងឡាយ
ចួលរួម។នៅរដូវវស្សាគាត់នៅត្រួសត្រាយចរន្តទឹកទៀតផង។“
|
ប្រឡាយទឹកត្រូវបានសាងសង់នៅប៉ារ្វាស់ Huu Le នៅឃុំ Tho Xuong
(រូបថតVOV) |
បុព្វជិត Nguyen Van Kyរំពឹងគិតថា៖សកម្មភាពដើម្បីផលប្រយោជន៍សហគមន៍ជាវិធី១
សំរាប់គ្រឹស្តសាសនឹកម្នាក់ៗបំពេញករណីយកិច្ចស៊ីវិលរបស់ខ្លួន។តាមគាត់ថា៖គ្រឹស្ត
សាសនឹកត្រូវចេះផ្សារភ្ជាប់រវាងសកិច្ចការរបស់វិហារកាតូលិចជាមួយកិច្ចកាសសង្គម
ដើម្បីលើកស្ទុយជីវភាពរស់នៅ។បុព្វជិតមានសង្ឍដីការថា៖“ ប្រសិនបើមិនមែនជា
ពលរដ្ឋល្អ១គេក៍មិនអាចរស់ល្អខាងផ្លូវធម៌បានឡើយ។ ប្រការនេះគឺសែនសំខាន់
ណាស់ចំពោះមនុស្សនិយាយរួមនិងគ្រឹស្តសាសនឹកនិយាយដោយឡែក។គប្បីធ្វើ
អ្វីៗដែលនាំមកនូវអត្ថផលប្រយោជន៍សំរាប់ប្រជាជន។ខ្ញុំ រក្សាទំនាក់ទំនងដ៍ល្អ
ជាមួយលោកប្រធានគណះកម្មាធិការប្រជាជនឃុំ។យើងខ្ញុំជួយឧបត្ថម្ភគ្នាទៅវិញទៅ
មក។ “
អាស្រ័យដោយមានការគួបផ្សំដ៍ស្អិតមួតនេះTho Xuongជាឃុំ១ដែលមានជន៥០%កាន់
សាសនាកាតូលិចកំពុងក្លាយទៅជាគំរូក្នុងដំណើរការកសាងជនបទថ្មី៕
VAN THIENG-THU HANG
-VOV