ផ្គត់ផ្គង់ម្ហូបអាហារអនាម័យសំរាប់អតិថិជន
Le Thom - Thu Hang -  
(VOVWORLD) /  
VOVWORLD_ក្នុងគោលបំណងផ្គត់ផ្គង់ម្ហូបអាហារអនាម័យសំរាប់គ្រួសារ
នីមួយៗនិងបង្កើតឡើងសង្វាក់តភា្ជប់ប្រជាកសិករលក់កសិផលក្នុងសហគមន៍
នោះអ្នកស្រី Tran Thu Hang បានបង្កើតក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណ
កសិផលម្ហូបអាហារវៀតណាមនៅខណ្ឌHoang Mai ក្រុងហាណូយ។នាបច្ចុប្បន្ន
ក្រុមហ៊ុនរបស់អ្នកស្រីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាជំហានដំបូង
ដោយមានការរួមវិភាគទានទៅក្នុងការរក្សាសុខភាពសហគមន៍។
មុននេះអ្នកស្រី Tran Thu Hangធ្វើការនៅក្នុងស្ថាប័នរដ្ឋតែដល់ឆ្នាំ២០០៩
អ្នកស្រីបានសំរេចឈប់ធ្វើការនៅទីនោះដើម្បីបង្កើតឡើងក្រុមហ៊ុនអាជីវកម្ម
ម្ហូបអាហារអនាម័យ។នាគ្រាដំបូងគ្រុមហ៊ុននេះជំនាញខាងផ្គត់ផ្គង់បាយកញ្ចប់
សំរាប់បណ្ដាក្រុមហ៊ុនកាត់ដេរនៅក្នុងខណ្ឌHoang Maiប៉ុន្តែក្រោយមកបង្វែរទៅ
ការលក់ដូរម្ហូបអាហារអនាម័យ សុវតិ្ថភាពផ្គត់ផ្គង់ដល់ដៃអ្នកប្រើប្រាស់វិញ។
អ្នកស្រី Tran Thu Hangបានឲ្យដឹង
“ក្រុមហ៊ុនរបស់ខ្ញុំដាក់ចេញគោលការណ៍គ្រប់គ្រងហើយជ្រើសបុគ្គលិកជា
ប្រជាជននៅនឹងតំបន់ចូលធ្វើការឲ្យក្រុមហ៊ុន។ប្រជាកសិករផលិតបានកសិផល
អនាម័យហើយយកមកលក់ឲ្យក្រុមហ៊ុន។តាំងពីនោះការត្រិះរិះនិងរបៀបបង្ក
បង្កើនផលរបស់គេក៏មានការផ្លាស់ប្ដូរយ៉ាងសកម្មផងដែរ”។
|
ស្រែដំណាំបន្លែអនាម័យរបស់អ្នកស្រី Tran Thu Hang |
ដើម្បីបង្កើតបានកិត្យានុភាព ចាប់ពីពេលបង្កើតមកក្រុមហ៊ុនភាគហ៊ុន
អាហរ័ណនីហរ័ណកសិផលម្ហូបអាហារវៀតណាមបានយកចិត្តទុកដាក់លើការ
វិនិយោគកសាងតំបន់ដាំដុះដំណាំស្អាតដែលមានប្រភពដើមច្បាស់លាស់។
អតិថិជនរបស់ក្រុមហ៊ុនគឺបុគ្គលិកស្ថាប័ន ផ្សារទំនើប គ្រូនិងសិស្សនៃសាលា
រៀននានា។ក្រុមហ៊ុនបានបង្កើតឡើងកសិដ្ឋានដាំដុះនិងផ្គត់ផ្គង់បន្លែអនាម័យ
។តាមអ្នកស្រី Do Thi Cucនៅស្រុក Yen Lac ខេត្តVinh Phucជាបុគ្គលិកធ្វើការ
ក្នុងកសិដ្ឋានផលិតបន្លែស្អាតនៃក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណកសិផល
ម្ហូបអាហារវៀតណាមបានចែករំលែកថា
“មុននេះគ្រួសារខ្ញុំក៏ដាំបន្លែស្អាតដើម្បីលក់រាយដែរតែជួបការលំបាកជា
ច្រើន។ពេលប្រមូលផលគ្រាន់តែលក់ឲ្យបងប្អូនមិត្តភក្តិប៉ុណ្ណោះដោយសារការ
លក់ចេញទីផ្សារពិបាកណាស់។ឥឡូវចូលធ្វើការឲ្យក្រុមហ៊ុនគឺជីវភាពរស់នៅបាន
លើកស្ទួយនិងស្ថិរភាពដោយសារបានបា្រក់ខែទៀងទាត់”។
ក្រៅពីការផលិតនិងធ្វើអាជីវកម្មកសិផលម្ហូបអាហារអនាម័យ អ្នកស្រី
Tran Thu Hang នៅសហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃសម្ព័ន្ធ
សមាគមនារីវៀតណាមបើកវគ្គបណ្ដុះបណ្ដាលលើកកំពស់សមត្ថភាពជំនាញ
សំរាប់ចុងភៅរបស់សមូហភាពនិងសាលារៀនសំដៅធានាគុណភាពម្ហូបអាហារ
ថែរក្សាសុខភាពប្រជាជនទៀតផង។ជាពិសេសក្រុមហ៊ុនបានសហការជាមួយ
សហគ្រាសផ្សេងៗបង្កើតឡើងរោងចក្រផលិតនំប៉ាវនិងម្ហូបពីបន្លែនិងដើម្បី
ផ្គត់ផ្គង់សំរាប់បណ្ដាផ្សារទំនើប សាលារៀន ដេប៉ូម្ហូបអាហារនៅហាណូយនិង
ខេត្តជុំវិញដោយបង្កើតការងារធ្វើជាច្រើនជូនពលការិនីជាច្រើននាក់នៅ
ជនបទ។
រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណកសិផល
ម្ហូបអាហារវៀតណាមបានបង្កើតឡើងសង្វាក់ផ្សាភ្ជាប់ពីការដាំដំណាំដល់ជាមួ
យការកែច្នៃម្ហូបអាហារប្រកបដោយគុណភាពខ្ពស់។ក្នុងនោះក្រុមហ៊ុនសន្យា
ទិញកសិផលរបស់កសិករហើយក៏ស្នើឲ្យភាគីដៃគូក៏ត្រូវធានាគុណភាពនិងតំលៃ
ផងដែរ។នាសព្វថ្ងៃក្រុមហ៊ុនជាស្ពានតភ្ជាប់រវាងសហករណ៍ផលិតបន្លែអនាម័យ
ជាមួយសាលារៀនចំនួន២០នៅខណ្ឌ Hoang Mai ដោយផ្គត់ផ្គង់បាយចំនួន២
សែនកញ្ចប់ជារៀងរាល់ថ្ងៃ៕
Le Thom - Thu Hang
-VOVWORLD