ម្តាយធម៌Mai និងបណ្តាកុមារអភ័ព្វនៅទីក្រុង Can Tho
LE HOA -  
(VOV) /  
Vovworld-ជាង១០ឆ្នាំកន្លងមកថ្ងៃណាក៍ដូចជាថ្ងៃណាដែរ លោកស្រីPhan Thi Tuyet
Maiតែងតែបើកម៉ូតូដោយខ្លួនឯងទៅគ្រប់ទិសទីក្នុងសង្កាត់ដើម្បីដោះស្រាយកិច្ចការ
សហគមន៍។ដោយមានទឹកចិត្តស្វាហាប់និងក្លៀវក្លា គាត់តែងតែសម្រេចល្អរាល់
ភារកិច្ចដែលបានប្រគល់ជូន។លោកNguyen ThanhSon ប្រធានគណះកម្មាធិការ
ប្រជាជនសង្កាត់Long Tuyen ខ័ណ្ឌBinh Thuyទីក្រុងCan Thoពិនិត្យថា៖“ក្រុមជនស្ម័គ្រ
ចិត្តសង្គមបានសកម្មចូលរួមក្នុងការរក្សាសណ្តាប់ធ្នាប់និងសន្តិសុខក្នុងសង្កាត់របស់
យើងខ្ញុំ។ លោកស្រីTuyet Mai តែងតែជួយឧបត្ថម្ភបណ្តាជនវ័យក្មេងជួបការលំបាក
ជានិច្ច។គាត់ឧបត្ថម្ភបពួកគេក្នុងគំរោងការណ៍ដែលពាក់ព័ន្ឋដល់កសិកម្មការចិញ្ចឹម
សត្វនិងផលិតកម្មនិងសម្របខ្លួនចូលក្នុងសហគមន៍ទៀតផង។នេះគឺជាមនុសស្ស
ដែលមានឥទ្ឋិពលនិងប្រិយភាពទៅលើប្រជាជន។គាត់នៅសកម្មចូលរួមសកម្មភាព
សង្គមដទៃទៀតជាច្រើន។ “
|
ម្តាយធម៌Mai និងបណ្តាកុមារអភ័ព្វនៅទីក្រុងCan Tho(រូបថតVOV)
|
នៅក្នុងសង្កាត់យុវជនជាច្រើននាក់ទទួលរងនូវគ្រោះថ្នាក់សង្គមនិងផ្ទុកមេរោគHIV។
ឪពុកម្តាយវ័យក្មេងជាច្រើននាក់បានស្លាប់បន្សល់ទុកមកនូវកូនតូចៗ។ លោកស្រី
Tuyet Maiបានជួបប្រាស្រ័យជាមួយបណ្តាគ្រួសារនោះនិងមុខសញ្ញាទទួលរងនូវ
គ្រោះថ្នាក់សង្គមដើម្បីជួយពួកគេសម្របខ្លួនក្នុងសហគមន៍។ការស្វិតស្វាញរបស់គាត់
បាននាំមកនូវលទ្ឋផលគួរឲ្យចាប់អារម្មណ៍។លោកស្រីTuyet Maiរៀបរាប់ថា៖“គ្មានពេល
ណាខ្ញុំបាក់ទឹកចិត្តទេ។ខ្ញុំស្នើរឲ្យពូមីញបង ប្រុសបងស្រីនិងសាច់ញាតិក្នុងគ្រួសារជួយ
ឧបត្ថម្ភជនវ័យក្មេងទាំងនេះ។ចំពោះខ្ញុំវិញដំបូងបង្អស់ខ្ញុំជួបប្រាស្រ័យជាមួយម្តាយ
របស់ពួកគេនិងបញ្ចុះបញ្ចូលឲ្យអ្នកម្តាយទាំងនេះផ្តល់ឱកាស១សំរាប់កូនចៅ ។ខ្ញុំនៅ
ស្នើពួកគេគួបផ្សំជាមួយកម្មាភិបាលនិងរដ្ឋអំណាចតំបន់ក្នុងការអប់រំកូនចៅ។“
|
លោកស្រីTuyet Maiជួយឧបត្ថម្ភអ្នគជំងឺ(រូបថតVOV) |
ហេតុដូច្នេះលោកស្រីTuyet Maiបានក្លាយទៅជាម្តាយធម៌របស់កុមារជាច្រើននាក់។
ក្រៅពីការជួយឧបត្ថម្ភជាទឹកប្រាក់គាត់នៅទៅកាន់គ្រប់ទីកន្លែងដើម្បីស្វែងរកការងារ
ធ្វើ ប្រមូលសំលៀកបំពាក់ម្ហូបអាហារសំរាប់កុមារកំព្រាគ្រួសារក្រីក្រអ្នកជំងឺនិងជនគ្មាន
ការងារធ្វើជាដើម។អាស្រ័យហេតុនេះជនជាច្រើននាក់បានផ្តាច់គ្រឿងញៀននិងវិល
ត្រឡប់ជាមួយគ្រួសារវិញ។
ជន១នាក់ដែលទទួលជោគជ័យក្នុងការផ្តាច់ការញៀនគ្រឿងញៀនចែករំលែកថា៖
“ ខ្ញុំសប្បាយរីករាយជាមួយនឹងជីវភាពរស់នៅថ្មី។ខ្ញុំអាចចិញ្ចឹមបីបាច់និងឲ្យពួកគេទៅ
សាលារៀនទៀតផង។ខ្ញុំត្រូវធ្វើជាគំរូដើម្បីកុំឲ្យកូនក្មេញមានកំហុសដូចខ្លួន។ “
ដោយការរួមវិភាគទានដ៍ស្ងៀមស្ងាត់របស់ខ្លួនលោកស្រីPhan Thi Tuyet Maiទទួលបាន
សេចក្តីគោរពរាប់អានពីប្រជាជនសង្កាត់ទាំងមូល។គាត់ទទួលបានប័ណ្ណសរសើរ
របស់រដ្ឋអំណាចតំបន់គ្រប់ជាន់ថ្នាក់ជាពិសេសគឺលិខិតសរសើររបស់ក្រសួងការងារ
យុទ្ឋជនពិការនិងសង្គមកិច្ចវៀតណាមដោយសារមានស្នាដៃពិសេសក្នុងការងារ
បង្ការប្រយុទ្ឋប្រឆាំងគ្រឿងញៀននិសពេស្យាចារនិងជំងឺHIV-AIDS៕
LE HOA
-VOV