យុវជន Mau Van Phi-មោទនភាពរបស់ជនរួមជាតិ Raglay
THANH TAM -  
(VOV) /  
|
វេជ្ជបណ្ឌិត Phiពិនិត្យជំងឺ សំរាប់ជនរួមជាតិRaglay
(រូបថតInternet) |
VOV-ជនចាស់ជរានៅ នៅស្រុក Khanh Vinhរៀបរាប់ថា៖ Mau Van Phiកើតចេញ
ក្នុងគ្រួសារក្រីក្រ១មានបងប្អូនទាំង៥នាក់។បងជាកូនប្រុសច្បងក្នុងភូមិPhiជាកុមារ
១នាក់ដែលឧស្សាហ៍ព្យាយាមរៀនសូត្រ។លទ្ឋផលគឺពីថ្នាក់បថមសិក្សាដល់ថ្នាក់
មធ្យមទុតិយភូមិMau Van Phiសុទ្ឋតែទទួលប្រសិទ្ឋិនាមជាសិស្សពូកែបន្ទាប់នោះ
បងប្រឡងជាប់មហាវិទ្យាល័យ Tay Nguyen។ក្តីសោមនស្សរីករាយរបស់ យុវជន
Mau Van Phiគ្មានអ្វីប្រៀបបាន។បងបានសឹក្សាពេញយប់ពេញថ្ងៃ។បងចែករំលែក
ថា៖កាន់តែសឹក្សាច្រើនបងកាន់តែចូលចិត្តនិងឃើញស្រឡាញ់ប្រជាជននៅស្រុក
កំណើត។បងចែករំលែកថា៖” នៅពេលម្តងម្កាលវិលត្រឡប់មកគ្រួសារវិញខ្ញុំ
សង្ករតឃើញស្ថានភាពក្នុងភូមិគួរឲ្យអាណតិណាស់។ឧទាហណ៍ករណីចុះរាក
នោះកុមារនិងមិនស្លាប់ទេប្រសិនបើមានការសង្រ្គោះឲ្យទាន់ពេលវេលា“។
សិក្សាចប់៧ឆ្នាំនៅមហវិទ្យាល័យ Tay Nguyen យុវជន Mau Van Phi បន្តរៀនផ្នែក
ជំនាញឯបរទេសបេះដូងសសៃឈាមនៅមហាវិទ្យាល័យឧសថសាស្រ្តវេជសាស្រ្ត
Hue។នាឆ្នាំ២០០១បងមកធ្វើការនៅមជ្ឈមណ្ឌលសុខាភិបាលស្រុក Khanh Vinh និងចាប់ផ្តើមការងារថែទាំសុខភាពសំរាប់ជនរួមជាតិស្រុកកំណើត។ក្រៅពីការពិនិត្យ
ព្យាលជំងឺ សំរាប់ជនរួមជាតិនៅ មជ្ឈមណ្ឌលសុខាភិបាលវេជ្ជបណ្ឌិត Phiនៅបាន
ចុះទៅភូមិសាស្រ្តពិនិត្យព្យាលជំងឺ សំរាប់ជនចាស់ជរានិងកុមារទៀតផង។
|
វេជ្ជបណ្ឌិត Phi(រូបថតInternet) |
នាខែសីហាឆ្នាំ២០០៥វេជ្ជបណ្ឌិត Phiត្រូវបានតែងតាំងធ្វើជានាយករងមជ្ឈមណ្ឌល
សុខាភិបាលស្រុក Khanh Vinh។នាឆ្នាំនេះដែរបងត្រូវបានជ្រើសតាំងធ្វើជា អនុប្រធាន
គណះកម្មាធិការប្រជាជនស្រុក Khanh Vinh។ស្តីពីអនុប្រធានMau Van Phi លោកតា
ម្ចាស់ភូមិ Cao Sungនៅភូមិ Hon Du ឃុំKhanh Nam បានអោយដឹងថា៖”ពេលណាក៍ដូច
ជាពេលណាដែរ អនុប្រធានMau Van Phi ថែទាំសុខភាពសំរាប់ជនរួមជាតិយើងខ្ញុំអស់
ពីចិត្តពីថ្លើម។បងនៅជួយយើងខ្ញុំយល់ច្រើនប្រការដូចជាហូនយ៉ាងម៉េចរស់នៅយ៉ាង
ម៉េចនិងរក្សាអនាម័យយ៉ាងម៉េចដើម្បីមានសុខភាពល្អបរិបូ“។
ជនរួមជាតិធ្លាប់បានស្គាល់ជាមួយរូបភាពរបស់អនុប្រធាន Mau Van Phi ដែលចុះទៅ
ភូមោសាស្រ្តនានាជារៀងរាល់ថ្ងៃ។ជនរួមជាតិភូមិឃុំជិតឆ្ងាយជានិច្ចកាលរៀបរាប់អំពី
អនុប្រធាន Mau Van Phi ដោយក្តីមោទភាពគោរពរាប់អាន។ឆន្ទះកំលាំងពលំរបស់
បងបានជួយយុវជនជាជនជាតិ Raglay នៅ Khanh Vinhមានជំនឿជាក់ទៅលើខ្លួនឯង។បងជានិច្ចកាលដាស់តឿនមិត្តវ័យក្មេងថា៖” មុនពេលចូលសាលារៀនណា១ខ្លួនត្រូវ
កំណត់ឲ្យបាននូវប្រការចំនួន៣។ទី១គឺរៀនដើម្បីអ្នកណា។ទី២គឺ រៀនដើម្បីធ្វើអ្វីៗ។ទី៣គឺរៀនដើម្បីបំរើអ្នកណា“។
ក្នុងថាណះជា អនុប្រធានគណះកម្មធិការប្រជាជនបង Mau Van Phi កំពុងគិតទុក
ជាមួយគំរោងការណ៍ជាច្រើនក្នុងបំណងលើកកំពស់ជីវភាពរស់នៅសំរាប់ជន
រួមជាតិភាគតិចនៅដំបន់ព្រៃភ្នំKhanh Vinh៕
THANH TAM
-VOV