VOVWORLD_ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះប្រជាជននៅឃុំ
Ngoc Thuan ស្រុក Giong Rieng ខេត្ត Kien Giangបានគោរពរាប់អានលោក
Le Hoang My យ៉ាងខ្លាំងដោយសារលោកជាអ្នកធ្វើការងារសង្គមយ៉ាង
សកម្ម។ ក្រៅពីនោះលោក My នៅចលនាអ្នកភូមិកសាងផ្លូវ ស្ពានរួម
ចំណែកផ្លាស់ប្ដូរថ្មីនូវមុខមាត់ជនបទទៀតផង។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះលោក Le Hoang My អាយុ៦២ឆ្នាំ ចលនា
ប្រជាពលរដ្ឋនិងសម្បុរសជនកសាងបាននូវផ្លូវគមនាគមន៍ជនបទរាប់ពាន់
ម៉ែត្រ ស្ពានបេតុងរាប់សិបកន្លែងដែលមានតំលៃជាង១ពាន់លានដុង។ ទន្ទឹម
នឹងនោះលោកក៏ចលនាឲ្យសាងសង់បានផ្ទះកុសលទានចំនួន២០ខ្នង ជួយ
ឧបត្ថម្ភដល់ជនក្រីក្រដែលមានជំងឺឈឺថ្កាត់។ ជាពិសេស គិតមកដល់សព្វ
ថ្ចៃលោកបានផ្ដល់អំណោយជាអង្ករចំនួនជាង១តោនជូនផ្ទះបាយ
សម្បុរសធម៌នៃមន្ទីរពេទ្យស្រុក Giong Rieng និងរួមវិភាគទានជាប្រាក់ចំនួន
រាប់សិបលានដុងសំរាប់សំណង់ផ្លូវថ្នល់នៅតំបន់ទៀតផង។
|
លោក Le Hoang My បានចូលរួមការងារមនុស្សធម៌តាំងពីច្រើនឆ្នាំកន្លងមកនេះ |
ទង្វើពោលខាងលើរបស់លោកLe Hoang My មុនបង្អស់គឺផ្ដើមចេញពីទឹក
ចិត្តរាប់អានជនរួមជាតិហើយបន្ទាប់មកគឺដោយសារការយោគយល់ជាមួយ
ស្ថានភាពលំបាកលំបិនដែលរូបលោកនិងក្រុមគ្រួសារធ្លាប់ឆ្លងកាត់ក្នុងអតីត
កាល។ លោកបានសំណោះសំណាលថា
“ខ្ញុំសង្កេតឃើញថានៅក្នុងសង្គមមានជនក្រីក្រជាច្រើនហេតុនេះហើយខ្ញុំ
ចង់ជួយគេដោយទង្វើជាក់ស្ដែងដូចជាចលនាក្រុមសម្បុរសជនមកកសាង
ស្ពានដើម្បីជួយបងប្អូននិងកូនចៅយើងដើរហើរបានងាយស្រួល។ក្រៅពី
នោះអ្នកចាស់ជរាឈឺថ្កាត់និងគ្រួសារក្រីក្រក៏ត្ឬូវបានខ្ញុំជួយឧបត្ថម្ភឲ្យមាន
ជីវភាពរស់នៅស្ថិរភាពដែរ។ ខ្ញុំនឹងបន្តធ្វើការងារសង្គមនេះតហូតដល់ពេល
ណាខ្លួនចុះខ្សោយលែងធ្វើបានទៀត”។
ទង្វើល្អប្រសើររបស់លោកត្រូវបានប្រជាជនទុកចិត្តនិងគោរពរាប់អានយ៉ាង
ខ្លាំង។ នាឆ្នាំ២០១១លោកត្រូវបានប្រជាពលរដ្ឋជ្រើសតាំងជាសមាជិកក្រុម
ប្រឹក្សាប្រជាជនឃុំ។ ក្នុងឋានៈនេះលោកតែងតែប្រមូលផ្ដុំនិងលើកឡើង
យោបល់របស់អ្នកបោះឆ្នោតនៅសម័យប្រជុំក្រុមប្រឹក្សាឃុំ។ ស្ដីពីបញ្ហានេះ
លោក Ha Van Quang ជាពលរដ្ឋនៅឃុំ Ngoc thuan ស្រុក Giong Rieng ចេត្ត
Kien Giang បានឲ្យដឹងថា
“លោក Le Hoang My បានចូលរួមការងារមនុស្សធម៌តាំងពីច្រើនឆ្នាំកន្លង
មកនេះ។ ពេលមានអ្នកឈឺថ្កាត់លោកមកជួយភ្លាមៗ។ ក្នុងឋានៈដំណាង
ប្រជាជនលោកតែងតែផ្ទៀងស្ដាប់មតិរបស់ប្រជាជននិងឆ្លុះបញ្ចាំងជាបន្ទាន់
នៅកិច្ចប្រជុំក្រុមប្រឹក្សាឃុំដើម្បីដោះស្រាយ”។
ជាដំណាងប្រជាជនមួយរូបលោក Le Hoang My បានសកម្មចូលរួមឃ្លាំ
មើលសំណង់គមនាគមន៍នៅតំបន់ជនបទក្នុងគោលបំណងលើកកំពស់នូវ
គុណភាពសំណង់បំរើជីវភាពរស់នៅរបស់ប្រជាជន។ ក្រៅពីការងារសហគម
វ៍ដែលមានលក្ខណមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅនោះអ្នកភូមិនៅកោត
សសើរលោក Le Hoang My អំពីស្នាដៃរបស់លោកក្នុងផលិតកម្មនិងអាជីវកម្ម
ទៀតផង។ លោកធ្លាប់បានប្រសិទ្ធិនាមជាកសិករបង្កបង្កើនផលពូកែនិង
ទទួលបានប័ណ្ណសសើរជាច្រើនផ្សេងៗទៀតសំរាប់ស្នាដៃនានា។ ដោយ
ហេតុនេះពីស្ថានភាពក្រីក្រឥឡូវគ្រួសារលោក Le Hoang My បានឈានឡើង
ក្លាយទៅជាគ្រួសារអ្នកមានជាមួយទ្រព្យសម្បតិ្តមានដំលៃរាប់ពាន់លានដុង
ព្រមទាំងជាគំរូលេចធ្លោសំរាប់ប្រចាពលរដ្ឋតំបន់រៀនសូត្រនិងធ្វើតាម។
លោក Phan Thanh Hai ប្រធានសមាគមកសិករឃុំ Ngoc thuan ស្រុក
Giong Rieng ចេត្ត Kien Giang បានឲ្យដឹងថា
“លោក My បានចូលរួមការងារមនុស្សធម៌សង្គមដូចជាសាងសង់ផ្លូវផ្ទះនៅ
ចលនាជួយឧបត្ថម្ភដល់គ្រួសារក្រីក្រនៅឃុំនិងស្រុក។ នេះជាសកម្មភាព
លេចធ្លោក្នុងចលនាកសាងផ្លូវគមនាគមន៍ជនបទក៏ដូចជាបញ្ហាសាមគ្គី
ភូមិឃុំដែលត្រូវបានប្រជាជនជួយគាំទ្រយ៉ាងខ្លាំងក្លា។ ដោយសារបាន
ប្រជាពលរដ្ឋក្នុងឃុំទុកចិត្ត នាឆ្នាំ២០១១លោក My មានកិត្តិយសបាន
ប្រជាជនជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាឃុំអាណតិ្ត២០១១-២០១៦”។
លោក Le Hoang My បានសំណេះសំណាលថាទៅអនាគតពេលលោកមាន
អាយុវែងតែបើនៅមានកំលាំងមាំមួនគឺលោកនឹងបន្តចូលរួមការងារសង្គម។
ព្រោះលោកចង់ឲ្យមានបន្ថែមនូវផ្លូវក្រាលកៅស៊ូដើម្បីតភា្ជប់ជាមួយចំណេះ
វិជ្ជាតភា្ជប់ជាមួយជីវភាពរស់នៅអរិយធម៌ទំនើបហើយមានបន្ថែមស្ពានថ្មី
សំរាប់ប្រជាជនធ្វើដំណើរងាយស្រួលនិងជិតស្និទ្ធជាមួយគ្នាថែមទៀត៕