លោក Po Dan Xinh - គំរូភ្លឺនៅភូមិ Sin Thau

(VOVWORLD) - លោក Po Dan Xinh ជនជាតិ Ha Nhi ជាអតីតលេខាគណៈកម្មាធិការ បក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sin Thau ស្រុក Muong Nhe ខេត្ត Dien Bien។ លោកត្រូវបានប្រជាជនគោរពរាប់អាននិងដឹងគុណជានិច្ច ដោយសារ លោកធ្លាប់ជាកម្មាភិបាលគំរូ ដែលមានការត្រិះរិះថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយតែងតែជួយគាំទ្រដល់ប្រជាជនដើម្បីប្រកបរបររកស៊ី រួចផុតពីភាព ក្រីក្រប្រកបដោយប្រសិទ្ធភាព។
លោក Po Dan Xinh - គំរូភ្លឺនៅភូមិ Sin Thau - ảnh 1លោក Po Dan Xinh។ (រូបថត៖ VOV5) 

ត្រូកូល Po នៃជនជាតិ Ha Nhi នៅឃុំ Sin Thau មានភាពល្បីល្បាញ មិនត្រឹមតែបានដើរតាមមាគ៌ាបដិវត្តន៍ចាប់ពីគ្រាដំបូងប៉ុណ្ណោះទេ ថែម ទាំងដោយសារកូនចៅជាច្រើននៅក្នុងត្រកូលនេះបានក្លាយទៅជាកម្មាភិបាលដ៏ស្មោះត្រង់និងពូកែទៀតផង។ ដោយពង្រីកប្រពៃណីរបស់ជីដូនជីតាលោក Po Dan Xinh បានឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួនហើយបានក្លាយទៅជាបក្ខជនតាំងពីនៅក្មេងម្លេះ។ លោកធ្លាប់បានកាន់តំណែងសំខាន់ៗ ជាច្រើនក្នុងអាជ្ញាធរឃុំ Sin Thau។ លោក Po Dan Xinh បានរៀបរាប់ថា៖

“ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេក្នុងភូមិដែលត្រូវបានទៅ រៀននៅសាលាវិទ្យាល័យ ហើយប្រឡងជាប់មហាវិទ្យាល័យ។ ក្រោយពី បញ្ចប់ការសិក្សាមក ខ្ញុំវិលត្រឡប់មកស្រុកកំណើតវិញ រួមជាមួយអ្នកបដិវត្តន៍ ជើងចាស់ ជាពិសេសគឺកម្លាំងការពារព្រំដែន ធ្វើការឃោសនាពីគោល នយោបាយរបស់បក្សនិងរដ្ឋទៅកាន់ប្រជាជន។ ខ្ញុំក៏ជាមនុស្សម្នាក់ក្នុង ចំណោមមនុស្សដំបូងគេដែលទិញម៉ាស៊ីនកិនស្រូវ និងកសាងគំរូកសិដ្ឋាន នៃចម្ការនិងបឹងចិញ្ចឹមត្រី ហើយខ្ញុំក៏ជាមនុស្ស ដំដូងគេក្នុងឃុំដែលមានម៉ូតូជិះផង ដែរ។ នាបច្ចុប្បន្ន ខ្ញុំចិញ្ចឹមត្រី ធ្វើចម្ការ ដាំព្រៃឈើ ធ្វើអាជីវកម្មផ្ទះសំណាក់ ដោយទទួលបានប្រាក់ចំណេញចំនួន២០០លានដុងក្នុងមួយឆ្នាំ។ ជាកម្មា ភិបាល ជាបក្ខជនម្នាក់ គឺខ្ញុំត្រូវឈានមុខគេ ធ្វើគំរូដើម្បីឲ្យប្រជាជនរៀនសូត្រ”។

ក្នុងអំឡុងពេលជាង២០ឆ្នាំកាន់តំណែងជាប្រធានគណៈកម្មាធិការ ប្រជាជន ហើយលេខាគណៈ កម្មាធិការបក្សឃុំ Sin Thau លោក Po Dan Xinh បានដឹកនាំប្រជាពលរដ្ឋលុបបំបាត់ចោលទម្លាប់ចាស់គំរិល អបាយ មុខគ្រឿងញៀន។ ធ្លាប់ជាតំបន់ក្រីក្រនិង ចាស់គំរិលមួយ ប៉ុន្តែអាជ្ញាធរឃុំបានណែនាំប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច រុញថយក្រោយគ្រោះអត់ឃ្លាន គ្រោះអវិជ្ជា ធ្វើឲ្យមុខមាត់ភូមិឃុំនៅទីនេះ មានការរីកចម្រើន ហើយជីវភាពរស់នៅកាន់តែសម្បូរធូធារពីមួយថ្ងៃទៅ មួយថ្ងៃ។ ជាកម្មាភិបាលគំរូមួយរូបដោយមានរបៀបរស់នៅសាមញ្ញ ឧស្សា ហ៍ព្យាយាមនិងច្នៃប្រឌិត អញ្ចឹងហើយទើបលោក Po Dan Xinh មានកិត្យានុភាព ខ្ពស់ក្នុងសហគមន៍។ គូស្វាមីភរិយាណាក្នុងឃុំឈ្លោះប្រកែកគ្នា ប្រសិនបើ មានលោក Xinh សម្រុះសម្រួលគឺបានចុះសម្រុងគ្នាភ្លាម។ គំរូសេដ្ឋកិច្ចចម្ការ-បឹង-ទ្រុងរបស់គ្រួសារលោកត្រូវបានប្រជាពលរដ្ឋយ៉ាងច្រើនកុះករសិក្សា ធ្វើត្រាប់តាម។ លោក Ly Kim Khai ជនជាតិ Ha Nhi ម្នាក់នៅឃុំ Sin Thau បានឲ្យដឹងថា៖

“លោក Po Dan Xinh ជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ Ha Nhi។ ជាជនបដិវត្តន៍ជើងចាស់ម្នាក់ លោកមានការរួមចំណែកជាច្រើន សម្រាប់សហគមន៍ក្នុងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់ហើយលើកទឹកចិត្ត ជួយឧបត្ថម្ភប្រជាជនក្នុងការបង្កបង្កើនផល”។

លោក Po Dan Xinh - គំរូភ្លឺនៅភូមិ Sin Thau - ảnh 2 បឹងចិញ្ចឹមត្រីរបស់គ្រួសារលោក Po Dan Xinh។(រូបថត៖ VOV5)

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច លោក Po Dan Xinh ក៏បានចូលរួម ចំណែកយ៉ាងសកម្មក្នុងការថែរក្សាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ ជនជាតិ Ha Nhi ដើម្បីបន្សល់ទុកមកជំនាន់កូនចៅទៀតផង។ លោកបាន ប្រមែប្រមូលរឿងដំណាលតៗគ្នារបស់ជនជាតិ Ha Nhi (ជនជាតិ Ha Nhi មាន សម្លេងនិយាយដោយឡែកប៉ុន្តែមិនមានអក្សរ) ទំនៀមទំលាប់ដ៏ល្អប្រសើរ និងបទចម្រៀងប្រជាប្រិយ ជាដើម។ ភូមិណាមានមនុស្សដែលយល់ដឹង យ៉ាងជ្រាលជ្រៅពីលក្ខណៈវប្បធម៌ណាមួយរបស់ជនជាតិ Ha Nhi គឺលោក Xinh នឹងមកផ្ទៀងស្ដាប់ជាក់ជាពុំខាន ហើយសរសេរឡើងវិញក្នុងសៀវភៅ កត់ត្រាតូចមួយ។ លោក Po Dan Xinh បានឲ្យដឹងថា៖

“ខ្ញុំជាសិប្បករឆ្នើមក្នុងវិស័យវប្បធម៌ប្រជាប្រិយ។ ខ្ញុំរួមជាមួយព្រឹទ្ធា ចារ្យនានា បានទៅស្វែងរកសិប្បករផ្សេងៗទៀតក្នុងបំណងស្ដារអត្ត សញ្ញាណវប្បធម៌ជនជាតិ Ha Nhi ឡើងវិញ ដូចជារបាំ xoe មុខរបរឬពិធីការ ប្រពៃណី។ ជាកម្មាភិបាលម្នាក់ដែលធ្លាប់បានឆ្លងកាត់សម័យកាលដ៏លំបាក បំផុត អញ្ចឹងហើយពេលចូលនិវត្តន៍ ខ្លួនខ្ញុំត្រូវយល់ដឹងច្បាស់អំពីគោល នយោបាយរបស់បក្ស រដ្ឋ ដើម្បីលើកទឹកចិត្តជំនាន់វ័យក្មេងសិក្សាធ្វើតម្រាប់ តាមជំនាន់មុនៗ កសាងក្រុមគ្រួសារ ភូមិឃុំប្រកបដោយសាមគ្គីភាព គោរព តាមគោលនយោបាយ ច្បាប់របស់រដ្ឋ រួមគ្នាអភិវឌ្ឍ”។

ទោះបីជាបានចូលនិវត្តន៍រួចហើយក៏ដោយ ប៉ុន្តែ លោក Po Dan Xinh នៅតែជាព្រឹទ្ធាចារ្យមួយរូបដែលមានកិត្យានុភាពខ្ពស់បំផុតនៅឃុំ Sin Thau។ មនុស្សដូចរូបលោកផ្ទាល់គឺជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាពល រដ្ឋសិក្សារៀនសូត្រធ្វើតម្រាប់តាមក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ច៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ