លោកគ្រូវ័យក្មេងស្វែងរកការងារធ្វើជូននិស្សិត
THY HAT – THU HANG -  
(VOVWORLD) - លោកគ្រូ Nguyen Van Minh កើតនាឆ្នាំ១៩៨៣ ហើយបង្រៀននៅដេប៉ាដឺម៉ង់ព្យាបាលសត្វវិទ្យាស្ថានកសិកម្ម វៀត ណាម។ ក្រៅពីការបង្រៀនលោកគ្រូ Minh នៅខិតខំប្រឹងប្រែងស្វែង រកការងារធ្វើជូននិស្សិតរាប់ពាន់នាក់ក្នុងសាលាព្រមទាំងចូលរួមសកម្មភាពស្ម័គ្រចិត្តទៅមូលដ្ឋានជួយប្រជាកសិករបង្ការរោគឲ្យសត្វចិញ្ចឹមទៀតផង។
លោកគ្រូ Nguyen Van Minh កើតនាឆ្នាំ១៩៨៣ហើយបង្រៀននៅដេប៉ាដឺម៉ង់ព្យាបាលសត្វវិទ្យាស្ថានកសិកម្មវៀតណាម។ ក្រៅពីការបង្រៀនលោកគ្រូ Minh នៅខិតខំប្រឹងប្រែងស្វែងរកការងារធ្វើជូននិស្សិតរាប់ពាន់នាក់ក្នុងសាលាព្រមទាំងចូលរួមសកម្មភាពស្ម័គ្រចិត្តទៅមូលដ្ឋានជួយប្រជាកសិករបង្ការរោគឲ្យសត្វចិញ្ចឹមទៀតផង។
ដោយសារយល់ច្បាស់ពីការលំបាកក្នុងការសិក្សារៀនសូត្រផ្នែកពេទ្យសត្វបានជាចាប់តាំងពីពេលចូលធ្វើគ្រូបង្រៀននៅវិទ្យាស្ថានកសិកម្មវៀតណាមនាឆ្នាំ២០០៨មកលោក Nguyen Van Minh ជានិច្ចកាលរិះរកវិធីសាស្រ្តបង្រៀនសមស្របដើម្បីផ្សព្វផ្សាយចំណេះវិជ្ជាដល់និស្សិត។ តាមរយៈនោះក៏ជួយនិស្សិតងាយយល់មេរៀននិងជក់ចិត្តជាមួយការរៀនសូត្រផងដែរ។ លោកគ្រូ Nguyen Van Minh បានថ្លែងថា
“ក្នុងមេរៀននីមួយៗខ្ញុំលើកយកឧទាហរណ៍ជាករណីឆ្លងជំងឺជាក់ស្ដែងនៅតាមកសិដ្ឋានជាក់ស្ដែងមកធ្វើការវិភាគឲ្យប្អូនៗដឹងថាជំងឺនេះវាមានរោគសញ្ញាយ៉ាងម៉េចរួមទាំងវិធីសាស្រ្តបង្ការនិងគ្រប់គ្រងមហន្តរាយទៀតផង។ បន្ទាប់មកខ្ញុំនឹងចាប់ផ្ដើមបង្រៀនមេរៀនក្នុងសៀវភៅដើម្បីធានាបរិមាណចំណេះវិជ្ជាជាសារវ័ន្តឲ្យនិស្សិត”។
លោក Nguyen Van Minh ជានិច្ចកាលរិះរកវិធីសាស្រ្តបង្រៀនសមស្របដើម្បីផ្សព្វផ្សាយចំណេះវិជ្ជាដល់និស្សិត |
នាឆ្នាំ២០០៩លោកគ្រូ Nguyen Van Minh បានធ្វើការសិក្សាស្រាវជ្រាវនិងបង្កើតឡើងក្លឹបជំនាញឯកទេសពេទ្យសត្វដើម្បីជួយនិស្សិតហាត់ពត់លត់ដំ។ ដល់ឆ្នាំ២០១១ក្លឹបនេះត្រូវបានលើកសរសើរជាសំណង់គំរូរបស់យុវជនថ្នាក់ជាតិ។ ស្ដីពីផលប្រយោជន៍នៃក្លឹបនេះចំពោះការរៀនសូត្ររបស់និស្សិត លោកគ្រូ Nguyen Phuong Nam ប្រកបការងារនៅវិទ្យាស្ថានកសិកម្មវៀតណាមបានឲ្យដឹងថា
“ក្លឹបនេះបានជួយដល់និស្សិតយ៉ាងច្រើនក្នុងការស្វែងយល់នូវការងារជាក់ស្ដែងពោរពេញទៅដោយការលំបាករបស់វេជ្ជបណ្ឌិតពេទ្យសត្វ។ នេះហើយជាស្នាដៃដ៏ជោគជ័យរបស់លោកគ្រូ Minh។ ទន្ទឹមនោះលោកក៏តែងតែរិះគិតធ្វើយ៉ាងណាដើម្បីជួយឧបត្ថម្ភដល់បងប្អូនកសិករ។ ផ្ដើមចេញពីនោះលោកបានទៅកាន់កសិដ្ឋាននិងគ្រួសារកសិករនានាដើម្បីបង្វឹកឲ្យគេនូវវិធីចិញ្ចឹមសត្វនិងការបង្ការព្យាបាលរោគឲ្យសត្វចិញ្ចឹមក្នុងគោលបំណងចៀសវាងពីហានិភ័យ”។
លោកបានទៅកាន់កសិដ្ឋាននិងគ្រួសារកសិករនានាដើម្បីបង្វឹកឲ្យគេនូវវិធីចិញ្ចឹមសត្វនិងការបង្ការព្យាបាលរោគឲ្យសត្វចិញ្ចឹម |
លោកគ្រូ Nguyen Van Minh ក៏ជាអ្នកផ្ដល់ដំណឹងសំដៅតភ្ជាប់និស្សិតជាមួយសហគ្រាសផងដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកតែងតែជូនដំណឹងពីតម្រូវការស្វែងរកការ ងារធ្វើរបស់និស្សិតទៅដល់សហគ្រាសនានា។ ដោយហេតុនេះក្រុមហ៊ុនជាច្រើន បានរកឃើញបេក្ខជនសមស្របហើយនិស្សិតរាប់ពាន់នាក់ក៏មានការងារធ្វើដែរ។ តាមកញ្ញា Pham Thi Thu Huyen និស្សិតឆ្នាំចុងក្រោយផ្នែកពេទ្យសត្វវិទ្យាស្ថានកសិកម្មវៀតណាមបានឲ្យដឹងថា
“លោកគ្រូគាត់បានបង្ហោះព័ត៌មានជាច្រើនស្ដីពីសហគ្រាសជ្រើសបុគ្គលិកលើគេហទំព័របណ្ដាញសង្គម។ តាមរយៈនោះយើងខ្ញុំអាចស្វែងយល់ពីក្រុមហ៊ុនណាដែលខ្លួនចង់បានការងារធ្វើ។ លោកគ្រូជានិច្ចកាលត្រៀមខ្លួនជាស្រេចធ្វើជាស្ពានជួយឲ្យសហគ្រាសនិងនិស្សិតរកបានការងារធ្វើ”។
ក្រៅពីការងារបង្រៀនលោកគ្រូ Nguyen Van Minh ក៏តែងតែបើកសកម្មភាពស្ម័គ្រចិត្តមានជាអាទិ៍ ជួយកសិករថែទាំគោក្របីក្នុងរដូវរងានៅខេត្ត Thanh Hoa Lao Cai និងខេត្ត Ha Giang។ ព្រមទាំងចលនាបណ្ដាសហគ្រាសជួយផ្ដល់ថ្នាំនិងជាតិគីមីជូនក្រុមគ្រួសារចិញ្ចឹមសត្វនៅតាមតំបន់ជួបការលំបាកនៅជាយក្រុងហាណូយដូចជាស្រុក Ba Vi Soc Son Gia Lam ទៀត៕
THY HAT – THU HANG