លោកលេខាគណៈកម្មាធិការបក្ស Kim Ngoc - កម្មាភិបាលហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ
(VOVWORLD) - បុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិនិងបក្សកុម្មុយនិស្តវៀតណាមជានិច្ចកាល ផ្សាភ្ជាប់នឹងការច្នៃប្រឌិតដោយឥតឈប់ឈររបស់កម្មាភិបាល បក្ខជននិងប្រជាជន។ ប្រវត្តិសាស្ត្ររបស់បក្សនិងប្រទេសជាតិជានិច្ចកាលចងចាំគុណូបការៈរបស់ បក្ខជនដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវដើម្បីជីវភាពរស់នៅសុភមង្គលរបស់ ប្រជាជន។ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងដូច្នេះ គឺលោក Kim Ngoc អតីត លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc ដោយគោលជំហរ “ប្រគល់ដោយផ្ទាល់ ឲ្យគ្រួសារធ្វើ” ក្នុងរយៈពេលចន្លោះពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៦៨ ដែលក្នុងនោះលោក បានផ្សាភ្ជាប់ផលប្រយោជន៍របស់ប្រជាកសិករជាមួយនឹងលទ្ធផលធ្វើពលកម្ម។
លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc
លោក Kim Ngoc។ (រូបថត៖ vov.vn) |
ទោះបីជាមានអាយុ ៨០ ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោក Nguyen Ngoc Hung នៅឃុំ Tan Lap ស្រុក Song Lo ខេត្ត Vinh Phuc នៅតែចងចាំច្បាស់លើកដំបូងដែល លោកបានជួបជុំជាមួយលោកលេខាគណៈកម្មាធិការបក្ស Kim Ngoc កាលពីឆ្នាំ១៩៦៨ ដែលពេលនោះលោកជាលេខាគណៈកម្មាធិការបក្សឃុំ Tan Lap។ លោក Hung ត្រូវ បានប្រគល់កិច្ចការឲ្យធ្វើផ្ទះ៥ល្វែងយ៉ាងឆាប់រហ័ស ដើម្បីឲ្យគណៈប្រតិបត្តិបក្សភាគ ជួបប្រជុំ អំពីការរួមបញ្ចូលខេត្ត Vinh Phuc និងខេត្ត Phu Tho ទៅជាខេត្ត Vinh Phu។ ក៏នៅ ជំនួបលើកដំបូងនោះដែរ លោក Nguyen Ngoc Hung បានស្គាល់ដល់គំនិត “ប្រគល់ ដោយផ្ទាល់ឲ្យគ្រួសារធ្វើ” ដែលមានន័យថា “ការងារអ្វីដែលពិបាក គឺប្រគល់ដោយ ផ្ទាល់ឲ្យបណ្ដាគ្រួសារធ្វើ” សំដៅដោះស្រាយភាពជាប់គាំងផ្នែកផលិតផលដែលមូល ដ្ឋានកំពុងជួបប្រទះ។
លោក Nguyen Ngoc Hung បានរំលឹកឡើងវិញថា នៅពេល នោះ លោកលេខា Kim Ngoc បានអះអាងនូវគោលជំហររបស់ខ្លួន គឺត្រូវទុកឲ្យប្រជា កសិករធ្វើម្ចាស់លើស្រែចម្ការរបស់ខ្លួន។ លោក Hung បានបន្ថែមទៀតថា៖ “លោកលេខា Kim Ngoc សាកសួរពីស្ថានភាពសហករណ៍យ៉ាងដូចម្ដេច? យើង ខ្ញុំឆ្លើយស្មោះត្រង់ថា ការគ្រប់គ្រងពលករនិងមនុស្សរបស់យើងខ្ញុំនៅតែអន់ខ្សោយ ណាស់។ ហេតុដូច្នេះ នៅតែមានស្ថានភាពធ្វើការដោយធ្វេសប្រហែស ខ្ជីខ្ជា ដែល បណ្ដាលឲ្យផលិតកម្មមិនអាចអភិវឌ្ឍ ជីវភាពរស់នៅរបស់សមាជិកសហករណ៍ជួបការ លំបាកជាច្រើន។ បន្ទាប់មក សមមិត្ត Kim Ngoc បាននិយាយថា៖ ឥឡូវនេះ ការងារ ណាដែលងាយស្រួល ទុកឲ្យសមាជិកសហករណ៍ធ្វើ។ ចំណែកឯការងារណាដែល ពិបាក គឺប្រគល់ដោយផ្ទាល់ឲ្យគ្រួសារធ្វើ អញ្ចឹងពង្រីកបានភាពម្ចាស់ការ ធ្វើឲ្យផលិត ភាពខ្ពស់ជាងដែរ”។
លោកលេខា Kim Ngoc មានកង្វល់អស់រយៈពេលច្រើនយប់ថា ធ្វើយ៉ាងណា កសាងបាននូវគោលនយោបាយដែលជួយប្រជាកសិករធ្វើជាម្ចាស់លើដីធ្លីរបស់ខ្លួន? ជំនះពុះពារលើភាពអន់ខ្សោយនេះយ៉ាងម៉េច? នរណាជាអ្នកអនុវត្ត? តើការផ្លាស់ ប្ដូរថ្មីខុសឆ្គងនឹងគោលជំហររបស់បក្សដែរឬទេ?.... ដោយមានស្មារតីហ៊ានគិតហ៊ានធ្វើ លោកបានសិក្សាស្រាវជ្រាវហើយសាកល្បងការប្រគល់ការងារដោយផ្ទាល់ជូនគ្រួសារសមាជិកសហករណ៍។ សេចក្ដីសម្រេចចិត្តលេខ៦៨ស្ដីពី “បញ្ហាមួយចំនួនក្នុងការគ្រប់ គ្រងពលករកសិកម្មក្នុងសហករណ៍នាបច្ចុប្បន្ន” ត្រូវបានធ្វើឡើងសំដៅ “លុបបំបាត់ របាំង ដោះចំណង” សម្រាប់វិស័យផលិតកម្មកសិកម្ម។ ប៉ុន្តែ នាគ្រានោះ គំនិត “ប្រគល់ ដោយផ្ទាល់ឲ្យគ្រួសារធ្វើ” ត្រូវបានគេចាត់ទុកថាមិនសមស្របនឹងកាលៈទសៈទូទៅ របស់ប្រទេសជាតិនោះឡើយ។
រហូតដល់១៣ឆ្នាំក្រោយនោះ ទើបគំនិតរបស់លោក Kim Ngoc ត្រូវបានវាយតម្លៃ ឡើងវិញ។ នៅខែមេសា ឆ្នាំ១៩៨៨ ការិយាល័យនយោបាយបានចេញសេចក្ដី សម្រេចចិត្តស្ដីពី “ការផ្លាស់ប្ដូរថ្មីការគ្រប់គ្រងសេដ្ឋកិច្ចកសិកម្ម” ដែលក្នុងនោះ ប្រជា កសិករត្រូវបានប្រគល់សិទ្ធិជាម្ចាស់ធ្វើផលិតកម្ម ប្រើប្រាស់វាលស្រែយូរអង្វែង និង ជួញដូរផលិតផលដោយសេរីភាព។ ដូចដែលគំនិតរបស់លោកលេខា Kim Ngoc ក្រោយរយៈពេលតែមួយឆ្នាំអនុវត្តគោលជំហរនេះរបស់បក្សប៉ុណ្ណោះ វៀតណាមមិន ត្រឹមតែរួចផុតពីស្ថានភាពខ្វះខាតស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងនាំចេញអង្ករ ហើយក្លាយទៅជាប្រទេសនាំចេញអង្ករច្រើនបំផុតលើពិភពលោកជាបណ្ដើរៗទៀតផង។ ជោគជ័យនោះមានការចូលរួមរបស់របស់លោកលេខា Kim Ngoc។
លោក Le Thanh Y សមាជិកសមាគមន៍វិទ្យាសាស្ត្រអភិវឌ្ឍជនបទ វៀតណាម ដែលជាមិត្តរួម ការងារម្នាក់របស់លោកលេខា Kim Ngoc បានវាយតម្លៃថា លោក Kim Ngoc ជា កម្មាភិបាលដ៏ក្លាហានម្នាក់ ដែលហ៊ានការពារផលប្រយោជន៍របស់ប្រជាជន។ ដោយ ប្រាជ្ញានិងលក្ខណៈសម្បត្តិរបស់ខ្លួន លោក Kim Ngoc បានហ៊ានគិត ហ៊ានធ្វើដើម្បី ផលប្រយោជន៍របស់ប្រជាកសិករ។ លោក Le Thanh Y បានបន្តទៀតថា៖ “គំនិត “ប្រគល់ដោយផ្ទាល់ឲ្យគ្រួសារធ្វើ” របស់លោក Kim Ngoc នោះ តាមខ្ញុំគិត ថា គឺជាគំនិតក្លាហានណាស់។ អាស្រ័យដោយមានកម្មាភិបាលហ៊ានគិតហ៊ានធ្វើដូច សមមិត្ត Kim Ngoc ទើបកសិកម្មរបស់យើងមានការរីកចម្រើនដូចសព្វថ្ងៃ”។
ជីវភាពជាក់ស្ដែងជារង្វាស់ដ៏សុក្រិតបំផុតដើម្បីវាយតម្លៃភាពត្រូវ-ខុស ភាពល្អ-អាក្រក់នៃគោលនយោបាយនិងគំនិតថ្មីៗ។ បង់បានគោលនយោបាយត្រឹមត្រូវ អ្នក ដឹកនាំត្រូវមានការយោគយល់គ្នាជាមួយជីវភាពរស់នៅរបស់ប្រជាជន ចែករំលែក ទាំងក្ដីសប្បាយរីករាយនិងការទុក្ខព្រួយជាមួយប្រជាជន ព្រមទាំងត្រូវមានភាពក្លា ហានដើម្បីអនុវត្តអ្វីៗដ៏ថ្មីថ្មោងនិងជឿនលឿនចូលក្នុងជីវភាពផងដែរ។ លេខាគណៈ កម្មាធិការបក្ស លោក Kim Ngoc បក្ខជននៃបក្សកុម្មុយនិស្តវៀតណាមពិតគឺជាមនុស្ស យ៉ាងដូច្នេះដែរ៕