វិចិត្រករពិការ Le Duy Ung យកឈ្នះលើជោគវាសនាដើម្បីក្តីស្រឡាញ់សិល្បៈ

(VOVworld)- មុននេះ មានវិចិត្រករមួយរូប  បានស្ម័គ្រចិត្តចេញទៅសមរភូមិ
Quang Tri ខណៈ ពេលដែលកំពុងជាសិស្សិតនៅមហាវិទ្យាល័យ។ យកទៅ
តាមខ្លួនប្រដាប់គូរូបនិងម៉ាស៊ីនថត លោកមានវត្តមាន នៅគ្រប់ទិសទីក្នុង
យុទ្ធនាការនានាដោយបានគូរូបភាពជាច្រើនផ្ទាំង ដែលឆ្លុះ​បញ្ជាំងអំពីជីវភាព
រស់នៅតស៊ូប្រយុទ្ធរបស់កងទ័ពនិងប្រជាជនភាគខាងត្បូងវៀតណាម ក្នុងការ
ប្រយុទ្ធប្រឆាំង នឹងពួកចក្រពត្តិអាមេរិក។​សូម្បីតែនៅពេលដែលភ្នែកទាំងគូមិន
បានឃើញពន្លឺព្រះអាទិត្សដូចគេឯកក្តី ប៉ុន្តែយុទ្ធជនពិការមួយរូបនេះ នៅតែ
ឧស្សាព្យាយាម គូរឡើងវណ្ណៈកម្មសិល្បៈជាច្រើនដែលបានមហាជនទួល
ស្គាល់និងមិត្តរួមអាជីពវាយតម្លៃខ្ពស់។ នោះគឺ វិចិត្រករពិការ Le Duy Ung អ្នកយកឈ្នះលើជោគវាសនារបស់ខ្លួនដោយទឹកចិត្តស្រឡាញ់សិល្បៈ។

        “លោកបានយកឈាមរបស់ខ្លួនដើម្បីគូរឡើងរូបគំនូរនេះ។ បើប្រៀបនឹងវត្ថុ
ទាំងអស់ នៅទីនេះ គឺវាមានលក្ខណៈល្អវិសេសវិសាលណាស់។ រូបគំនូនេះ ជាវត្ថុ
ដែលទទួលបានការ កោតសរសើរច្រើនបំផុតពីទស្សនិកជន។ ជាពិសេសការតាំង
ពិព័រណ៍នេះបានទទួល វិចិត្រ ករ Le Duy Ung ក៏បានមកចូលរយមផ្ទាល់ផងដែរ”។

វិចិត្រករពិការ Le Duy Ung យកឈ្នះលើជោគវាសនាដើម្បីក្តីស្រឡាញ់សិល្បៈ - ảnh 1
វិចិត្រករ Le Duy Ung ជាមួយនឹងវណៈកម្មរបស់ខ្លួន (រូបថតៈ Phuong Ha)

        នោះជាការចែករំលែករបស់កកញ្ញា Nguyen Thi Kim Thanh ជានិស្សិតមហា
វិទ្យាល័យ  វប្បធម៌ ពេលនិយាយអំពីឆាយាល័ក្ខលោកប្រធានហូជីមិញ ដោយ
វិចិត្ត្រករ Le Duy Ung គូរ ឡើងដោយឈាមរបស់ខ្លួន ពេលដែលបានតាំងបង្ហាញ
នៅសារមន្ទីរហូជីមិញ។ រូបគំនូនេះ​បាន វិចិត្រករ Le Duy Ung គូរនាថ្ងៃទី២៨មេ
សាឆ្នាំ១៩៧៥ នៅមូលដ្ឋាន Nuoc Trong ក្នុងគ្រាដែលលោករងរបូសខូចភ្នែក
ទាំងគូពិការ ដោយជក់ចិត្តនឹងសិល្បៈបានបង្កឲ្យលោក Le Duy Ung និពន្ធក្នុង
ខណៈពេល ដែលភ្នែកមិនអាចឃើញពន្លឺព្រះអាទិត្យ លោកផ្ទេប្តូរទៅកាន់សូន
រូបបដិមា ។ វណ្ណៈកម្មដំបូងរបស់លោកគឺរូបបដិមាលោកប្រធានហូជីមិញ។
វិចិត្រករ Le Duy Ung បានចែករំលែកថា៖

        “លោកប្រធានហូជីមិញជាឥន្ទប្បដិមារបស់ខ្ញុំ។ ខ្ញុំតែងតែសូនរូបលោកប្រ
ធាន ពេលអង្គុយធ្វើការ ពេលលេងជាមួយកុមារ ឬ ចូលទៅធ្វើយុទ្ធនាការ។ ត្រូវ
ចាប់យកបានរូប​រាង្គរបស់លោកជាមួយនឹងក្រសែភ្នែកភ្លឺ ពុកចង្ការវែង ជាពិសេសគឺ ថ្ងាសខ្ពស់និងធំទូលាយផង”

        វណ្ណៈកម្មរបស់លោក Le Duy Ung មិនត្រឹមតែស្មូនអំពីលោកប្រធានហូជី
មិញ នាយ ឧត្តមសេនីយ៍ Vo Nguyen Giap ប៉ុណ្ណោះទេ ថែមទាំងបង្ហាញបានឆាយា
ល័ក្ខរបស់យុទ្ធជន សាមញ្ញ​ ពិការមួយរូប យកឈ្នេះលើជោគវាសនារបស់ខ្លួន។
តាមជាងចម្លាក់ Van Thuyet ថា វណ្ណៈកម្មរបស់លោក Le Duy Ung ពោរពេញ
ទៅដោយដង្ហើមសម័យកាល។

        “លោកស្រឡាញ់សិល្បៈ និងជក់ចិត្តជាមួយប្រធានបទលើកសរសើរអគ្គ
មគ្គុទេ្ទស លោកបានប្រើឈាមរបស់ខ្លួនដើម្បីគូរឆាយាលក្ខលោកប្រធានហូជី
មិញ ហើយនេះជាវណ្ណ កម្មកំពូលរបស់លោក។ លោកបានចាត់ទុកលោកប្រធាន
ហូជីមិញជាឥន្ទប្បដិមាដ៏មហិមា។ លោកបានពិព័រនាស្ថានភាពជាក់ស្តែងដោយ
អារម្មណ៍តែប៉ុណ្ណោះ មិនមែនជាដោយភ្នែកនៅ ឡើយ។ លោកស្រឡាញ់សិល្បៈ
ដូច្នេះ លោកយកសិល្បៈដើម្បីសម្តែងនូវអារម្មណ៍របស់ខ្លួន”       

        ប្រការស្រួលចំណាំនៅបណ្តាវណ្ណៈកម្មរបស់វិចិត្ត្រករ Le Duy Ung គឺជាភាព
រស់រវើក របស់តួរអង្គក្នុងវណ្ណៈកម្ម។ ដោយសារវណ្ណកម្មជាច្រើនរបស់លោក មាន
ប្រភពពីកំណាព្យ និងតន្ត្រី។ មានថ្ងៃមួយ ពេលបានឮរឿងមួយស្តីអំពីអ្នកកាសែត
ជប៉ុន Takano ដែលពលី ជីវិតក្នុងពេលកំពុងបំពេញការងារនៅព្រំដែនវៀតណាម តាមរយៈសម្លេងវិទ្យុវៀតណាម វិចិត្រករ Le Duy Ung បានពឹងឲ្យប្រពន្ធពណ៌នា
អំពីឆាយាលក្ខរបស់លោក Takano និង អនុវត្តការសូនឆ្លាក់រូបបដិមាលោក Takano។ រូបបដិមានេះកំពុងបានបង្ហាញនៅជប៉ុន។ វិចិត្រករ Le Duy Ung បានចែករំលែកថា៖

        “វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ប្រធានបទអំពីការតស៊ូ យុទ្ធជន ឬវីរៈ
អ្នកម្តាយ គំរូទាំងអស់នេះ ស្ថិតជាប់ក្នុងអារម្មណ៍ដែលដាស់តឿនខ្ញុំឲ្យត្រូវធ្វើអស់
ពីកម្លាំងកាយចិត្ត។ យើងសំណាងជាងដែលយើងនៅរស់​ ដូច្នេះយើងគប្បីធ្វើអ្វីមួយ
ដើម្បីតបស្នងគុណឲ្យអ្នកដែល ពលីក្នុងការតស៊ូរំដោះជាតិ”។

        ទោះបីជាមានអាយុខ្ពស់ ហើយសុខភាពមានការថយចុះហើយក្តី ប៉ុន្តែវិចិត្រករ
Le Duy Ung នៅតែជក់ចិត្តនឹងការនិពន្ធរបស់ខ្លួនជានិច្ច។ មរតករបស់លោកមាន
រូបសំណាក៥០០ រូបភាពជាង ៣ពាន់ផ្ទាំង រួមជាមួយការតាំងពិព័ណ៌បុគ្គលក្នុង
និងក្រៅប្រទេសជាង៥០ទៀតផង។ ឆ្នាំ២០១៣  វិចិត្រករ Le Duy Ung មានកត្តិយស
បានប្រធារដ្ឋវៀតណមក្រគល់ជូនកិត្តិនាម វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន។ លោកជាគំរូបមួយរួបក្នុងមជ្ឈដ្ឋានសិក្បៈករ សិល្បៈ ការិនី និងជាយុទ្ធជនពិការមួយ
រូបយកឈ្នេះវាសនាលើខ្លួនដើម្បីវិស័យសិល្បៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ