វេជ្ជបណ្ឌិតDang Catធ្វើតាមគំរូលោកប្រធានហូជិមិញ
NGOC NGA-DAO YEN -  
(VOVworld)-វេជ្ជបណ្ឌិតពេទ្យយោធាលោកDangCatនៅខណ្ឌTayHoក្រុងហាណូយ
ត្រូវបានអ្នកផងគេស្គាល់ដល់ដោយសារទឹកចិត្តស្រលាញ់រាប់អានមនុស្សខិតខំព្យា
យាមថែទាំសុខភាពជូនប្រជាជន។វេជ្ជបណ្ឌិតDang Cat ជានិជ្ជកាលរៀនសូតនិង
ធ្វើតាមគំរូលោកប្រធានហូជិមិញដោយការយកសិលធម៍ជាចម្បងសំរាបបំរើ
សង្គមក្នុងរយពេល២៥ឆ្នាំកន្លងទៅនេះវេជបណ្ឌិត DangCat បានពិនិត្យនិងព្យា
បាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋជាច្រើននាក់ដោយមិនដែលគិតគូរដល់ផល
ប្រយោជន៏ខ្លួនឡើយ។
|
វេជ្ជបណ្ឌិត Dang Cat (រូបថតៈ TH) |
វេជ្ជបណ្ឌិតពេទ្យយោធាលោក DangCat កើតនាឆ្នាំ១៩៣៨នៅខេត្ត Nam
Dinh ភាគខាងជើងវៀតណាម។គ្រួសារលោកមានប្រពៃណីអំពីជំនាញវេជ្ជសាស្រ្ត។នៅពេលចូលបបំរើកងទ័ពនាឆ្នាំ១៩៥២លោកត្រូវបានចាត់តាំងជាគិលានុប្បដ្ឋា
ក្នុងក្រុមព្យាបាលជំងឺលេខ២របស់ស្នងការពេទ្យយោធាដែលបំរើគ្រប់សមរភូមិពី
ប៉ែកពាយ័ព្យរហូតដល់តំបន់ឡាវលើនិងសមរភូមិ Dien Bien Phu ទៀតផង។ដើមឡើយលោកព្យាបាលជំងឺឲ្យកងទ័ពដោយប្រើថ្នាំបារាំង។ប៉ុន្តែយូរៗទៅវេជ្ជ
បណ្ឌិតរូបនេះបានរកឃើញប្រសិទ្ឋិភាពយ៉ាងល្អពីការប្រើឧថបុរាណទៅវិញ។លោករៀបរាប់ថានាឆ្នាំ១៩៦៩លោកត្រូវបានតែងតាំងជាប្រធាននាយកផ្នែក
ពេទ្យយោធារបស់នគរបាលប្រដាប់អាវុធខេត្ត Son La។
នៅតំបន់ពោពេញទៅដោយប្រពៃណីបដិវត្តន៏នេះលោកក្តាប់បាននូវឧសថ
បុរាណជាច្រើនប្រភេទដែលលោកប្រធានហូជិមិញតែងតែប្រើ។នោះគឺរបៀប
លោកប្រធានហូជិមិញប្រើស្លឹក Ngai Cuu ដើម្បីធ្វើសរសៃបន្ធូការឈឺសន្លាក់ដៃ
ជើងក្រោយពីការធ្វើដំណើរផ្លូវឆ្ងាយ។តាំងពីនោះមកលោកយកចិត្តទុកដាក់
ចំណាយពេលធ្វើការស្រាវជ្រាវអំពីឧសថបុរាណគួបផ្សំជាមួយថ្នាំបារាំងសំដៅ
បង្កើតវិធានការព្យាបាលជំងឺប្រកបដោយប្រសិទ្ឋិភាពជាទីបំផុត។ឃើញលោក
ចំណាយពេលច្រើនលើការស្រាវជ្រាវអំពីឧសថបុរាណរបស់ជនជាតិវៀតណាម
នោះអ្នកខ្លះគេសួរថាម៉េចក៏លោកមិនប្រើឧសថរបៀបចិនមានលក់ស្រាប់លើ
ផ្សារវាស្រួលជាង?លោកឆើ្លយថាឧសថបុរាណរបស់យើងវាសមស្របនឹងជន
ជាតិវៀតណាមជាង។ម៉្យាងទៀតការប្រើឧសថបុរាណវៀតណាមនៅជួយកាត់
បន្ថយប្រាក់ចំណាយហើយប្រជាពលរដ្ឋក៏អាចដាំដុះឧសថធម្មជាតិទាំងនេះ
ដោយខ្លួនឯងបានដែរ។វេជ្ជបណ្ឌិត Dang Cat សំណេះសំណាលថា"វិធីសាស្រ្ត
ព្យាបាលជំងឺរបស់ខ្ញុំគឺត្រូវតែរកឲ្យឃើញនូវមូលហេតុសំខាន់បណ្តាលជំងឺគឺ
មិនមែនព្យាបាលអាសន្នរោគរ៉ាំរ៉ៃឡើយ។ខ្ញុំចាប់អារម្មណ៏ជាទីបំផុតដល់
ការយកអស់កំលាំងកាយចិត្តដើម្បីជួយសង្គ្រោះមនុស្ស"។
វេជ្ជបណ្ឌិត Dang Cat គិតថាសុខភាពគឺជាទុនដ៏ថ្លៃថ្លារបស់មនុស្ស
ដែលប្រាក់មិនអាចទិញបានឡើយ។ដោយហេតុនោះលោកចង់យកចំណេះ
ដឹងរបស់ខ្លួនសំរាប់ជួយអ្នកជំងឺ។ក្រោយពីចូលនិវត្តវ៏មកលោកមិនឈប់សំរាក
ទំនេរជាមួយក្រុមគ្រួសារទេគឺលោកបានបើកគ្លីនិកពិនិត្យជំងឺដោយឥតគិតថ្លៃ
នៅនឹងផ្ទះខ្លួនទៅវិញ។នាគ្រាដំបូងលោកគ្រាន់តែពិនិត្យនិងព្យាបាលជំងឺ
អោយអ្នកជិតខាងតែប៉ុណ្ណោះ។ក្រោយមកដោយសារដឹងថាវេជ្ជបណ្ឌិត
Dang Cat ពូកែព្យាបាលជំងឺបានជាមានបន្ថែមមនុស្សនៅជិតឆ្ងាយជាច្រើន
កុះកររាប់ទាំងជនបរទេសទៀតផងបានមកសូមលោកជួយពិនិនិត្យនិងព្យា
បាលជំងឺ។
"ការឈឺចាប់របស់អ្នកជំងឺជាការឈឺចាប់របស់ខ្ញុំ។គេលំបាកតោកយ៉ាក
ប៉ុណ្ណាខ្ញុំលំបាកតោកយ៉ាកប៉ុណ្ណោះដែរ។ដូច្នេះខ្ញុំអាណិតគេហើយគ្រាន់តែគិត
ធ្វើយ៉ាងម៉េចព្យាបាលជំងឺឲ្យគេជាសះស្បើយផងនិងចំណាយប្រាក់យ៉ាងតិច
ផង។
ការពិនិ្យព្យាបាលជំងឺសំរាប់ប្រជាពលរដ្ឋនេះលោកវេជបណ្ឌិតDang Cat
មិនចេះនឿយណាយទេ។លោកជិះកង់ទៅមើលជំងឺនៅគ្រប់ទីកន្លែង។ចំពោះ
អ្នកជំងឺក្រីក្រពេលខ្លះលោកនៅទិញស្ករទឹកដោះគោនិងផ្លែឈើជូនគេសំដៅ
លើកទឹកចិត្តទៀតផង។ទឹកចិត្តសម្បុរសធម៏របស់វេជ្ជបណ្ឌិត Dang Cat ធ្វើឲ្យ
អ្នកផងគេរំជួលចិត្តនិងកោតសសើរយ៉ាងខ្លាំង។លោក Nguyen Van Vien ជា
អតីតយុទ្ឋជនមួយរូបបានមានប្រសាសន៏ថា៖ "វេជ្ជបណ្ឌិត Dang Cat ជា
មនុស្យល្អដោយបានចំណាយកំលាំងកាយចិត្តយ៉ាងច្រើនសំរាប់បុព្វហេតុថែ
ទាំសុខភាពប្រជាជនលោកជាគំរូដ៏ភ្លឺស្វាងអំពីការរៀនសូត្រនិងធ្វើតាមគំរូប្រ
ធានហូជីមិញដែលជានិជ្ជកាលធ្វើការងារល្អនាំមកនូវផលប្រយោជន៏ជូនមាតុ
ប្រទេសនិងសង្គម"។
នាពេលកន្លងទៅនេះទីក្រុងហាណូយបានជូនវេជ្ជបណ្ឌិត Dang Cat កិត្តិនាម មនុស្សល្អការងារល្អ។រីឯប្រជាពលរដ្ឋជាច្រើននាក់ហៅលោកថាវេជ្ជបណ្ឌិតរបស់
ប្រជាជន៕
NGOC NGA-DAO YEN