វាលស្មៅខ្ចីលែងមានស្នាមជើងវីរជន Ho Giao ទៀតហើយ

            VOVWORLD_ថ្មីៗនេះលោក Ho Giao ជាជនមួយរូបគត់ក្នុងផ្នែកចិញ្ចឹមសត្វ
 វៀត ណាមដែលត្រូវបាន​ប្រសិទ្ធិនាម​វីរៈពលករចំនួន២លើកនោះបានលាចាក
លោក ដោយ បន្សល់ទុកមក​នូវ​ការ​អាឡោះ​អាល័យនិងការរួមវិភាគទាននានាគួរ
ជាទីមោទនៈ។ 

        លោក Ho Giao កើតនៅក្នុងគ្រួសារក្រីក្រមួយនៅឃុំ Tinh Son ស្រុក Son Tinh
 ខេត្ត ​Quang​​​ Ngai​ ភាគកណ្ដាលវៀតណាម។ ពេលមានអាយុ១២ឆ្នាំ ​លោកដើរស៊ី
ឈ្នួលឃ្វាល​គោ​ក្របីឲ្យថៅកែម្ចាស់ដី។ ពេលមានអាយុ១៨ឆ្នាំលោកចូលព្រៃតាម
បដិវត្តន៍។ នាគ្រាប្រទេសជាតិត្រូវអារកាត់ជាពីរភាគ លោកទៅកាន់ភូមិភាគខាង
ជើងហើយធ្វើជាកម្មករចិញ្ចឹមគោនៅកសិដ្ឋានចិញ្ចឹមគោ Ba Vi ខេត្ត Ha Tay។ ពីការ
មិនចេះអក្សរ លោក Ho Giao​ បានខិតខំប្រឹងប្រែង​ធ្វើកា​រផង​រៀនផងរហូតដល់ពេល
លោកអាចអានបានឯកសារណែនាំបច្ចេកទេសចិញ្ចឹម​សត្វ​។  ​ដោយ​​​សារការ
ឧស្សាហ៍ព្យាយាមធ្វើពលកម្ម សិក្សាស្រាវជ្រាវ​ និងភាពអំណត់លោក​ Ho Giao ​បាន
បង្កើតស្នាដៃសំខាន់ៗជាច្រើនដោយរួមចំណែកជួយកសិដ្ឋានចិញ្ចឹមគោ Ba Vi ក្លាយ​
ទៅជា​រូប​សណ្ឋានគំរូនៃផ្នែកចិញ្ចឹមសត្វភូមិភាគខាងជើង។​ នាឆ្នាំ១៩៦៦លោក​ត្រូ​វ​
បាន​ប្រសិទ្ធិនាម​ជា​វីរៈពលករ។

        នៅពេលប្រទេសជាតិមានសន្តិភាពឡើងវិញ លោកដូរកន្លែងធ្វើការពីកសិដ្ឋាន
ចិញ្ចឹមគោ Ba Vi ទៅកសិដ្ឋាន Song Be ដើម្បីចិញ្ចឹមហ្វូងក្របី Mura មានចំនួនជាង
៥០០ក្បាល​ដែល​ជា​អំ​ណោ​យ​ពីរដ្ឋាភិបាលឥណ្ឌាជូនវៀតណាមសំរាប់ទាញរទេះដឹក​
ទំនិញនិង​យកទឹកដោះ។ ​ជាថ្មី​ម្ដងទៀត លោក Ho Giao បានបង្កើតឡើងស្នាដៃដ៏
ត្រចះត្រចង់ដោយចិញ្ចឹម​បានក្របីខ្លះ​ដែល​មានទំងន់ដល់ទៅ​មួយតោន។ លោកត្រូវ
បានរដ្ឋប្រសិទ្ធិនាមវីរៈពលករ​លើកទីពីរ​នាឆ្នាំ​១៩៨៦។​

វាលស្មៅខ្ចីលែងមានស្នាមជើងវីរជន Ho Giao ទៀតហើយ - ảnh 1
លោក Ho Giao ជាជនមួយរូបគត់ក្នុងផ្នែកចិញ្ចឹមសត្វ វៀត ណាមដែលត្រូវបានប្រសិទ្ធិនាមវីរៈពលករចំនួន២លើក


        ក្រោយពីចូលនិវត្ត លោកវិលត្រឡប់ទៅស្រុកកំណើតវិញហើយក៏ទទួលការ
ប្រគល់ភារកិច្ចពីនាយករដ្ឋមន្រ្តី Pham Van Dong នាគ្រានោះគឺយកតាមក្របី Mura ចំនួន ១៥ក្បាលមក​ជួយ​បងប្អូនកសិករនៅទីនោះរួចផុតពីភាពក្រីក្រ។ អីចឹង
ហើយលោកបានបន្តការចិញ្ចឹមក្របី​របស់​ខ្លួន។ រយៈពេលជាច្រើនឆ្នាំបានកន្លងផុត
ទៅហើយតែឥឡូវនេះប្រជាពលរដ្ឋជាច្រើន​នាក់​នៅតែចងចាំរូបភាពលោកតាមួយ
រូបជារៀងរាល់ថ្ងៃដើរថ្មើជើងពីក្រុង Quang Ngai ទៅ​កាន់​​​​កសិដ្ឋាន​​​ចិញ្ចឹមក្របី Hanh
Thuan ស្រុក​ Nghia  Hanh ដើម្បីចិញ្ចឹមថែទាំហ្វូងក្របី។ ​លោក​ស្រី​ Hoang​​ Thai Nhi 
ជាពលរដ្ឋម្នាក់ក្នុងតំបន់បានរលឹកឡើងវិញថា

 “នៅទីនេះអ្នកណាក៏ស្គាល់លោកដែរ។ លោកជាមនុស្សមានទឹកចិត្ត
សម្បុរសធម៏ដោយត្រៀមខ្លួនជានិច្ចជួយឧបត្ថម្ភអ្នកដទៃ។ លោកឧស្សាហ៍ព្យាយាម
ធ្វើការចិញ្ចឹមហ្វូងក្របីដោយអ៊ុំ Pham Van Dong ជូនប្រជាជនក្នុងគោលបំណងរួចពី
ភាពក្រីក្រ”។

            ទេពកោសលពិសេសរបស់លោក  Ho Giao ​គឺការផ្សាំងគោក្របី។ គេនិយាយ
ថាលោក​អាចស្ដាប់បានភាសារបស់សត្វ។ មិនដឹងថាកាពិតយ៉ាងមេចទេក៏ប៉ុន្តែមាន
សត្វគោជាច្រើនក្បាល​នៅកសិដ្ឋានចិញ្ចឹមគោ Ba Vi និងក្របី Mura ឥណ្ឌាមួយចំនួន
ដែលមិនព្រមចូលហ្វូង​ជា​មួយគោក្របីក្នុងស្រុកតែក្រោយពីបានលោកផ្សាំងមកពួក
វាបានក្លាយទៅជាស្លូតដោយស៊ីស្មៅ​ខ្លាំងនិងឆាប់ធំធាត់។ ពីកសិដ្ឋានចិញ្ចឹមគោ Ba
Vi រហូតដល់កសិដ្ឋាន Song Be និងចុង​ក្រោយ​គឺកសិដ្ឋាន​​​ចិញ្ចឹមក្របី Hanh Thuan​​ 
នេះលោកបានជួយប្រជាកសិករបង្កាត់​ពូជក្របី​ជា​ច្រើនក្បាល។ លោកចង់ជួយបង
ប្អូនកសិកររកបានចំណូលខ្ពស់តាមរយៈការលើកកំពស់នូវគុណភាពនៃហ្វូគោក្របី
ក្នុងស្រុក។ តាមលោក Nguyen Huu Hai លេខាបក្សឃុំ Hanh Thuan ​ស្រុក​ ​Nghia
Hanh ខេត្ត ​Quang​​ Ngai​ ជាកន្លែងដាក់កសិដ្ឋាន​​​ចិញ្ចឹមក្របី Mura ដែលវីរៈពលករ Ho
 Giao ​ធ្លាប់ធ្វើការនោះបានឲ្យដឹងថា

 ‘’ មានតែមនុស្សដូចលោកអ៊ុំ Ho Giao  ទើបធ្វើបានការងារនេះ។ ទោះបីចាស់
ទុំអស់​វ័យពលកម្មហើយក្ដីតែដោយមានការហាត់ពត់លត់ដំនិងការយល់ដឹងអំពី
វណ្ណៈពលករបានជាលោកយកអស់ពីកំលាំងកាយចិត្តបំរើការងារ“

        ពេលមានអាយុ៨០ឆ្នាំវីរៈពលករ Ho Giao​ ឈប់សំរាក់ជាផ្លូវការក្រោយពីបាន​
ផ្ទេរប្រគល់​មុខរបរជូនចៅរបស់ខ្លួន។​ តែដល់ចុងសប្ដាំហ៍កូនប្រសារប្រុសរបស់
លោកតែង​តែដឹកលោក​ទៅ​កាន់កសិដ្ឋាន​​​ចិញ្ចឹមក្របី Hanh Thuan ដើម្បីមើលហ្វូង
ក្របីឲ្យបន្ធូរស្រាលការនឹកនា។ 

        លោក Ho Giao បានចែកឋាននៅអាយុ៨៦ឆ្នាំ។ ​វាលស្មៅពោរពេញទៅដោយ
​ក្លិនក្រអូប​នៃរុក្ខជាតិលែងមានស្នាមជើងនិងរូបភាពវីរជនរូបនេះទៀតហើយ។ តែ 
តំលៃនៃការធ្វើពលកម្ម ទឹកចិត្តទៀងត្រង់ គោរពខ្លួនឯងរបស់លោកនៅររស់ជា
និច្ចក្នុងអារម្មណ៍ប្រជាពលរដ្ឋជាច្រើននាក់៕

           

             

        

ប្រតិកម្មទៅវិញ

ផ្សេងៗ