Vovworld-ទូកតូច១គ្រឿង រត់កាត់ លើផ្ទៃទឹកទន្លេ Thu Bon ដើម្បីនាំបណ្តាភ្ញៀវទេសចរ
មកដល់ ភូមិ Triem Tayនៅពេលល្ងាចនារដូវក្តៅ១។ ស្ថាបត្យករ Bui KienQuocបានចង្អុល
ដៃទៅខាងមុខដោយឧទ្ទេសនាមថាៈ“ នោះជា ភូមិ TriemTayជាកន្លែងដែលខ្ញុំបានកើត
ឡើង។ទីនេះស្អាតណាស់ដោយសារមានគុម្ពឬស្សីនិងដើមឈើធំ។បរិយាកាសស្រុក
កំណើតខ្ញុំ គឺសុខសាន្តត្រាណណាស់ជាពិសេសពេលដែលគយគុន ពន្លឺចុងក្រោយ
នៃព្រះអាទិត្យរៀបអស្តង្គត ។“
មុននេះ៤ឆ្នាំ ភ្លៀងនិងទឹកជំនន់ បានធ្វើឲ្យតំបន់ដី១ចំណែកនៃភូមិ Triem Tayបាក់ស្រុត។ប៉ុន្តែថ្ងៃនេះលើដំបន់ដីនេះ អ្នកផងសង្កេតឃើញចម្ការ១ខៀវស្រងាត់និងផ្ទះដំបូលចំបើង
ស្នានា។នេះជាគំរោងការណ៍របស់ស្ថាបត្យករBuiKienQuocដែលបានបណ្តុះបណ្តាលនៅ
មហាវិទ្យាល័យវិចិត្រសិល្បប៉ារីសនិងជាសមាជិកវិទ្យាស្ថានស្ថាបត្យករបារាំង។លោកចែក
រំលែកថា៖“ ភូមិ Triem Tay នាគ្រានោះ កំពុងលើផ្លូវបាត់ បង់ទៅដោយសារះអ្នកភូមិត្រូវ
រុះរើរលំនៅដ្ឋានសំដៅចៀសវាងការបាក់ដីដ៍ធ្ងន់ធ្ងរ១។នាឆ្នាំ២០០៩ភូមិបានបាត់ផ្ទៃដី១/៣។
ជនជាច្រើននាក់និយាយថា៖ពិតជាលោកQuocមិនអាចអនុវត្តគំរោងការណ៍នេះ បានទេ ។“
|
ភូមិ Triem Tay ឃុំ Dien Phuong ស្រុក Dien Ban ខែត្រ Quang Nam ភាគកណ្តាលវៀតណាម។
(រូបថត VOV)
|
ការដែលលោកBui Kien Quocទិញតំបន់ដីតាមមាត់ទន្លេ ភូមិ TriemTayជាប្រការចៃដន្យ១
ចំពោះអ្នកភូមិដែលប៉ុន្មានតំណរនេះស់នៅតែក្រោយគុម្ភឫស្សីភូមិប៉ុណ្ណោះ។ពួកគេមន្ទិល
សង្ស័យអំពីការទទួលជោគជ័យរបស់លោក។លោកស្រី Duong Thi Khungជាអ្នកភូមិ១រូប
រៀបរាប់ថា៖“ នាគ្រាដំបូងអ្នកភូមិងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើរបស់លោក Quocពី
ព្រោះថាតំបន់ដីនេះងាយបាក់ស្រុតណាស់ហើយលោកហានកសាងគំរោងការណ៍។ប៉ុន្តែ
ថ្ងៃនេះទឹកចិត្តក្លាហានរបស់លោកបានផ្តល់នូវផ្លែ។អ្នកភូមិចែកក្តីសប្បាយ ជាមួយលោក។“
ក្រោយរយះពេល៣ឆ្នាំធ្វើការដោយចិត្តអត់ធ្មត់ មណ្ដលផ្ទះចម្ការ Triem Tayនៅតាមមាត់
ទន្លេ Thu Bon បានពេញរូបពេញរាង។សព្វថ្ងៃនេះគ្មាននរណារំពឹងគិតថា៖ភូមិTriem Tay ជាភូមិគំរូរបស់ជនបទវៀតណាមបែជាមានមណ្ឌលទេសចរណ៍ស្អាតដល់ប៉ុណ្ណឹង។ក្រោយ
រយះពេលជិត២០ឆ្នាំវិលត្រឡប់ស្រុកកំណើតវិញ លោក Bui Kien Quoc បានឃើញថា៖
ដំបន់ដី QuangNam ជាកន្លែង១ពោរពេញទៅដោយធនធានសំរាប់អភិវឌ្ឍន៍ទេសចរណ៍។
ហើយលោកបានជ្រើសរើ ភូមិTriem Tayដើម្បីធ្វើថ្មីនិងចៀសវាងបានការបាក់ដី។លោក
ចែករំលែកថា៖“ នាឆ្នាំ២០១២ខ្ញុំធ្វើបានប្រការ១នោះរក្សាបានដីសំរាប់អ្នកភូមិ។ប្រសិនបើ
មិនរក្សាដីបានប្រជាជននឹងត្រូវទៅជំលៀសចេញពេលរក្សាបានដីប្រជាជនស្នាក់នៅភូមិ។ “
|
ស្ថាបត្យករ Bui Kien Quoc(រូបថត VOV) |
ឥឡូវនេះដោយមានផ្ទៃដីជាង១៣ពាន់មែត្រក្រឡា មណ្ឌលផ្ទះចម្ការ Triem Tayដូចជា
គំនូរសុក្រិដ១ជាមួយគុម្ពឫស្សីនិងផ្ទះដំបូលចំបើងបង្កបខ្លួននៅក្បែរទន្លេ Thu Bon។
ស្ថាបត្យករ Bui Kien Quocទទួលបានជោគជ័យក្នុងការរក្សានិងធ្វើឲ្យស្រុកកំណើតស្អាត
ពី១ថ្ងៃទៅ១ថ្ងៃ។មិនយូរទៀតទេ Triem Tayនឹងក្លាយទៅជាទីកន្លងមកដល់គួរឲ្យទាក់
ទាញចំពោះភ្ញៀវទេសចរពេលមកដល់មណ្ឌលវិថីបុរាណHoi An របស់វៀតណាមម្តងៗ៕