សន្តានចិត្តសម្បុរសធម៌របស់វេជ្ជបណ្ឌិតLuan Thanh Truong

Vovworld-Can Gioជាស្រុកក្រីក្រ១នៅជាយទីក្រុងហូជីមិញ។មជ្ឈមណ្ឌលរដ្ឋបាល
នៃស្រុកនេះឃ្លាតពីកណ្តាលទីក្រុងហូជីមិញដោយព្រៃកោងកាង១ដែលលាត
សណ្ឋឹងលើកំណាត់ផ្លូវមានដណ្តោយរាប់រយ​គីឡូម៉ែត្រ។ដើម្បីទៅកាន់ការិយាល័យ
ធ្វើការរបស់ខ្លួនវេជ្ជបណ្ឌិត Luan Thanh Truongប្រធានគិលានដ្ឋានឃុំThanh An ស្រុក
Can Gio ត្រូវឆ្លងកាត់កំណាត់ផ្លូវនេះក្នុងរយះពេលច្រើនឆ្នាំកន្លងមក។អ្នកតំបន់ហៅ
គិលានដ្ឋានជា”មន្ទីពេទ្យ “និងលើកសរសើរវេជ្ជបណ្ឌិត Luan Thanh Truong​។
លោកស្រី NguyenThi  Le អ្នកភូមិThanh Hoa ឃុំThanh Anចែករំលែកថា៖“ វេជ្ជបណ្ឌិត
 Truong បានព្យាបាលជំងឺសំរាប់អ្នកជំងឺជាច្រើននាក់។យើងខ្ញុំមិនបានបញ្ជូនទៅកាន់
ដីគោកដើម្បីថែទាំទេ។ វេជបណ្ឌិត  Truongមានទឹកចិត្តល្អនិងទទួលបានសេចក្តី
គោរពរាប់អានពីជនគ្រប់រូប។គាត់ពិនិត្យនិងព្យាបាលជំងឺភ្លាមសំរាប់យើងខ្ញុំក្នុងករណី
មានជំងឺស្កាត់។មាន វេជ្ជបណ្ឌិត Truongយើងខ្ញុំស្ងប់ចិត្តណាស់។   “


                            

សន្តានចិត្តសម្បុរសធម៌របស់វេជ្ជបណ្ឌិតLuan Thanh Truong - ảnh 1
វេជជ្ជណ្ឌិត  Truongខាងស្តាំពិនិត្យជំងឺសំរាប់យុវជន១នាក់(រូបថតVOV)

វេជជ្ជណ្ឌិត  Truongបានមកធ្វើការនៅទីនេះបានជាង១០ឆ្នាំហើយ។មុននេះ៤ឆ្នាំ
វេជ្ជបណ្ឌិត  Truongប្រកបការងារនៅគិលានដ្ឋានឃុំLy Nhonស្រុកCan Gio-ឃុំផ្សេង១
នៅស្រុក Can Gio។ពេលនោះគាត់មានឱកាសវិលត្រឡប់មកធ្វើការនៅទីក្រុងហូជី
មិញប៉ុន្តែគាត់បានសម្រេចស្នាក់ធ្វើការនៅឃុំThanh An។គាត់អោយដឹងថា៖“ ទោះបីជា
សមត្ថភាពរបស់បណ្តាវេជ្ជបណ្ឌិតនៅជនបទមានកំហិតក្តីប៉ុន្តែ    បណ្តាវេជ្ជបណ្ឌិត
អាចព្យាលជំងឺឲ្យបានល្អប្រសិនជាមានការជួយឧបត្ថម្ភពីសហគមន៍។ខ្ញុំឃើញពេញ
ចិត្តដោយបានធ្វើការនៅទីនេះនិងដើម្បីព្យាបាលបានជំងឺគប្បីរៀន​ប​ន្ថែមទៀត។ខ្ញុំមាន
បំណងបំរើមនុស្សជាច្រើននាក់ជាពិសេសគឺពលករក្រីក្រ។“
លើកោះនេះតែងតែមានករណីអ្នកជំងឺធ្ងន់។ហេតុដូច្នេះវត្តមានរបស់វេជ្ជបណ្ឌិត Truong
គឺចាំបាច់ណាស់។លោក Le Thanh Van អនុប្រធានគណះកម្មាធិការប្រជាជនឃុំThanh Anនិយាយថា៖“វេជ្ជបណ្ឌិត  Luan Thanh Truong ត្រូវបានវាយតំលៃខ្ពស់ទាំងខាងវិជ្ជាជីវះ
និងនិងសិលធម៌។នោះគឺជាវេជ្ជបណ្ឌិត២ដែលអស់ពីចិត្តពីថ្លើមដើម្បីប្រជាជន។អាស្រ័យ
ហេតុនេះការងារពិនិត្យនិងព្យា​បាលជំងឺនៅគិលានដ្ឋានបានកែលំអយ៉ាងច្រើន។     “
ទឹកចិត្តដើម្បីប្រជាជនរបស់ វេជ្ជបណ្ឌិត  Luan Thanh Truongសក្តិសមទៅនឹងជំនឿជាក់
និងសេចក្តីគោរពរាប់អានពីអ្នកឃុំកោះThanh An នៅភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ