(VOVWORLD) -សាស្រ្តាចារ្យបណ្ឌិតសិល្បករប្រជាជន Le Ngoc Canhជាសាស្រ្តាចារ្យមុនគេបង្អស់លើផ្នែកនាដកម្មនៅប្រទេសវៀតណាម។អស់រយៈពេលជាង៧០ឆ្នាំធ្វើសកម្មភាពសិល្បៈ លោកមានសំណង់ស្រាវជ្រាវជាច្រើនអំពីរបាំប្រជាប្រិយរបស់បណ្ដាជនជាតិក្នុងទូទាំងប្រទេសវៀតណាម។
សាស្រ្តាចារ្យបណ្ឌិតសិល្បករប្រជាជន Le Ngoc Canhជាសាស្រ្តាចារ្យមុនគេបង្អស់លើផ្នែកនាដកម្មនៅប្រទេសវៀតណាម។អស់រយៈពេលជាង៧០ឆ្នាំធ្វើសកម្មភាពសិល្បៈ លោកមានសំណង់ស្រាវជ្រាវជាច្រើនអំពីរបាំប្រជាប្រិយរបស់បណ្ដាជនជាតិក្នុងទូទាំងប្រទេសវៀតណាម។
ឆ្នាំនេះ សាស្រ្តាចារ្យបណ្ឌិតសិល្បករប្រជាជន Le Ngoc Canhមានអាយុ៨៥ឆ្នាំតែបានផ្សាភ្ជាប់ជាមួយសិល្បៈនាដកម្មអស់រយៈពេល៧០ឆ្នាំមកហើយ។លោកធ្លាប់កាន់តំណែង នាយករងវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ និងអនុប្រធានសមាគមសិល្បករនាដកម្មវៀតណាម។លោកចាប់ផ្ដើមហាត់រាំនៅពេលចូលបំរើកងទ័ពនាឆ្នាំ១៩៤៦ហើយបន្តរបរនេះរហូតមកដល់សព្វថ្ងៃ។សាស្រ្តាចារ្យ Le Ngoc Canhបានរៀបរាប់ថា
“នាឆ្នាំ១៩៤៧ខ្ញុំបានទៅកាន់តំបន់តស៊ូ Viet Bacហើយរស់នៅអស់រយៈពេល៩ឆ្នាំជាមួយជនរួមជាតិជនជាតិភាគតិចនៅទីនោះ។ ខ្ញុំនិយមចូលចិត្តទស្សនាការសំដែងរបាំប្រជាប្រិយនៃបណ្ដាជនជាតិនៅតំបន់ពាយព្យណាស់។ក្នុងអំឡុងពេលឆ្នាំ១៩៤៨ - ១៩៤៩ខ្ញុំចាប់ផ្ដើមតែងរបាំមួយចំនួនហើយសំដែងដោយខ្លួនឯង។ដោយមានការជួយឧបត្ថម្ភពីបងៗធ្វើឲ្យខ្ញុំមានការរីកចំរើនជាបណ្ដើរៗ”។
ក្រោយមក យុវជនLe Ngoc Canhត្រូវបានចាត់បញ្ជូនឲ្យទៅរៀនរបាំនៅក្នុងនិងក្រៅប្រទេស។ក្នុងបុព្វហេតុរបស់ខ្លួនលោកមានស្នាដៃរបាំចំនួន១៧០ដែលត្រូវបានបង្កើតឡើងនិងសំដែងបំរើទស្សនិកជន។ក្នុងនោះមានស្នាដៃជាច្រើនត្រូវបានទទួលពានរង្វាន់ខ្ពស់ៗក្នុងមហោស្រពនិងការប្រលងសិល្បៈជំនាញនៅក្នុងស្រុកនិងអន្តរជាតិ។សិល្បករប្រជាជន Le Ngoc Canhបានឲ្យដឹងទៀតថា
“នាឆ្នាំ១៩៧២ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតហើយតាំងពីនោះមកខ្ញុំប្រមូលផ្ដុំមលើការសិក្សាស្រាវជ្រាវពីនាដកម្ម។រៀននៅអឺរ៉ុបខាងកើតតែខ្ញុំបែរជាសិក្សាស្រាវជ្រាវនិងបង្កើតរបាំវៀតណាមទៅវិញ។ទិសដៅនេះត្រូវបានរក្សាខ្ជាប់ហើយខ្ញុំបានទៅកាន់គ្រប់តំបន់ព្រៃភ្នំដើម្បីស្រាវជ្រាវរបាំរបស់ជនជាតិនានា”។
សិល្បករប្រជាជន Le Ngoc Canh |
|
ក្នុងបុព្វហេតុរបស់ខ្លួន សិល្បករប្រជាជន Le Ngoc Canhមានស្នាដៃជាច្រើនដែលត្រូវបានទទួលរង្វាន់ជាអាទិ៍ សៀវភៅសិល្បៈនាដកម្មពិភពលោក របាំជំនឿសាសនាវៀតណាម គំនិតទូទៅអំពីសិល្បៈនាដកម្ម សិល្បៈរបាំ Cheo និងសិល្បៈនាដកម្មនៃជនជាតិ Ma ជាដើម។តាមសាស្រ្តាចារ្យHoang Chuongអគ្គនាយកមជ្ឈមណ្ឌលសា្រវជ្រាវអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ជាតិជាអ្នកដែលមានរយៈពេលជាច្រើនឆ្នាំធ្វើការជាមួយសិល្បករប្រជាជន Le Ngoc Canhបានឲ្យដឹងថា
“Le Ngoc Canhជាមនុស្សលេខមួយលើវិស័យនាដកម្មនៅវៀតណាមទាំងអំពីការបង្កើតនិងសំដែងរបាំ ជាពិសេសគឺលើការសិក្សាស្រាវជ្រាវ។លោកមានសំណង់ស្រាវជ្រាវរបាំជាច្រើនដែលមានលក្ខណៈវិទ្យាសាស្រ្តយ៉ាងខ្ពស់។ក្រៅពីទ្រឹស្ដី លោកនៅបង្កើតឡើងឈុតរបាំប្រជាប្រិយដែលមានប្រធានបទនិងខ្លឹមសារថ្មីថ្មោងទៀតផង”។
ចំពោះសិស្សនុសិស្សគ្រប់ជំនាន់ សាស្រ្តាចារ្យបណ្ឌិត Le Ngoc Canhជាគ្រូមួយរូបខ្នះខ្នែងរិះរកគ្រប់វិធីបង្ហាត់បង្រៀនឲ្យជំនាន់ក្រោយនូវចំណេះវិជ្ជានិងបទពិសោធន៍ល្អនានា។សិល្បករប្រជាជនUng Duy Thinh អនុប្រធានអចិន្រ្តៃយ៍សមាគមនាដកម្មវៀតណាមដែលជាសិស្សជំនាន់ដំបូងរបស់សាស្រ្តាចារ្យLe Ngoc Canhបានឲ្យដឹងថា
“សាស្រ្តាចារ្យLe Ngoc Canhបានបង្កើតឡើងស្នាដៃជាច្រើនដែលផ្សាភ្ជាប់នឹងការតស៊ូប្រឆាំងបារាំងនិងអាមេរិក។ទន្ទឹមនឹងប្រធានបទសង្គ្រាមលោកក៏បង្កើតស្នាដៃមានប្រើបាស់របាំប្រជាប្រិយនៃគ្រប់ជនជាតិនៅវៀតណាមផងដែរ។ស្នាដៃរបស់លោកមានទ្រង់ទ្រាយធំនិងខ្លឹមសារជ្រាលជ្រៅណាស់”។
ដោយមានស្នាដៃល្អប្រសើរលើវិស័យនាដកម្ម នាពេលថ្មីៗនេះសាស្រ្តាចារ្យបណ្ឌិតសិល្បករប្រជាជន Le Ngoc Canhត្រូវបានរដ្ឋប្រគល់ជូនរង្វាន់ហូជីមិញអំពីអក្សរសាស្រ្ត សិល្បៈ៕