សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ

VOVWORLD_នាថ្ងៃទី២០មិថុនាកន្លងទៅនេះអ្នកស្រាវជ្រាវតូរ្យតន្ត្រីប្រពៃណីជាតិ
សាស្រ្តាចារTran Van Khe បានចាកលោកក្នុងជន្មាយុ៩៤ឆ្នាំ។​ គេ​ប្រៀប​លោកដូចជា
​អ្នកឡើងភ្នំចុះសមុទ្រជីករ៉ែរកមាស​ដើម្បី​នាំ​តំលៃ​តូរ្យតន្ត្រីប្រពៃណី​ជាតិ​វៀត​ណាម
​ឧទេ្ទសនាមជាមួយពិភពលោក។​ សាស្រ្តាចារ Tran Van Khe ត្រូវបានចាត់​ទុក​ជាដើម
ឈើធំ១​នៃខឿន​តូរ្យតន្ត្រីវៀតណាមនិងពិភពលោក។​ លោកជា​សមាជិក​កិតិ្តយសនៃ
​ក្រុម​ប្រឹក្សាតូរ្យតន្ត្រីអន្តរជាតិចំណុះអង្គការអំប់រំ​វិទ្យាសាស្រ្ត​វប្បធម៍​អ.ស.​ប(UNESCO)
និងជាជនវៀតណាមតែមួយគត់ដែល​ត្រូវ​បាន​លើក​កិតិ្តយសកត់ឈ្មោះក្នុងវចនានុ
ក្រមពហុតូរ្យតន្ត្រីពិភពលោក។ សាស្រ្តាចារTran Van Khe បានលៃទុកអស់មួយជីវិត
ខ្លួនដើម្បីបំរើ​បុព្វហេតុ​ស្រាវ​ជ្រាវ​តូរ្យ​តន្ត្រីជាតិ។​

សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ - ảnh 1
សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ(រូបថតnews.zing.vn)

        រួមជាមួយសាស្រ្តាចារ២នាក់ទៀតគឺសាស្រ្តាចារTo Vu និង​ To Ngoc Thanh
 លោក Tran Van Khe បានធ្វើការស្រាវជ្រាវ​យ៉ាង​ជ្រាល​ជ្រៅនូវតំលៃ​នៃលំហវប្បធម៍
គងឃ្មោះTay Nguyen ដោយរួម​ចំ​ណែក​នាំគងឃ្មោះឧទេ្ទសនាម​ជាមួយ UNESCO
ដើម្បីកេរ្ត៏តំណែលដ៏​វិសែសវិសាលនេះត្រូវបានទទួលស្គាល់​ជា​កេរ្ត៏តំណែលអរូបី
របស់មនុស្សលោក។ តាមអ្នកកាសែត Nguyen Luu​ ថាពេល​រស់​នៅ​ប្រទេស​​បារាំង
សាស្រ្តាចារ Tran Van Khe បានស្រាវជ្រាវយ៉ាងច្រើន​អំពី​តូរ្យតន្ត្រី​​ប្រពៃណីជាតិវៀត
ណាមក្នុងនោះមានគងឃ្មោះ Tay Nguyen​ ផង។​ មិនត្រឹមតែអញ្ជើញជាអធិបតីក្នុង
បណ្តាសំណង់ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ដ៏មាន​តំលៃ​ប៉ុណ្ណោះលោកនៅលើកទឹកចិត្ត
ប្រជាពលរដ្ឋ​ឲ្យកាន់តែស្រលាញ់និងមោទនៈ​អំពីប្រពៃណីវប្បអម៍ជាតិខ្លួនទៀត
ផង។
ពេលត្រឡប់មកប្រទេសវិញពីបារាំងលោកបានអញ្ជើញទៅកាន់ស្រុកឆ្ងាយ
ដាច់ស្រយ៉ាល១នៃខេត្ត Dac Lac ដើម្បីមើលឃ្មោះ១វង់រួម​ជាមួយ​អ្នកស្រាវជ្រាវ​
មូយក្រុម។កាលនោះលោកឈរក្បែរអ្នក​ជំនាញការមួយ​អ្នកជំនាញការ​ជនជាតិ​
ហ្វីលីពីន​ឈ្មោះ Maseda។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពេលលោកចង្អុល​ទៅលើ​
ឃ្មោះធំបំផុតក្នុងវង់ឃ្មោះ Ede ហើយនិយាយភាសាបារាំងជាមួយ​អ្នកជំនាញការ
​នោះ​ថានេះជាចាប៉ី Contrebasse នៃវង់ឃ្មោះEde។ ខ្ញុំសង្កេតឃើញថានេះជាការ​
ប្រៀប​ធៀបយ៉ាងត្រឹមត្រូវរបស់សាស្រ្តាចារTran Van Khe។

សាស្រ្តាចារ Tran Van Khe ជាអ្នកមានគុណដំបូងគេក្នុងការ​ឧទេ្ទសនាមអំពី​ចំណុច
ល្អថ្លៃថ្លានៃតូរ្យតន្ត្រីព្រះរាជទ្រព្យហ្វេ ចំរៀង​ប្រជាប្រិយ Quan ho Bac Ninh និងចំរៀង
 Ca Tru ជាមួយ UNESCO ដើម្បីបានទទួលស្គាល់ជាកេរ្ត៏មរតក​វប្បធម៍​អរូបីរបស់
មនុស្សលោក។​ចំពោះមជ្ឈដ្ឋានអ្នកស្រាវជ្រាវតូរ្យតន្ត្រី​សាស្រ្តាចារ​​ Tran Van Khe ជា
គំរូធ្វើការមិនចេះនឿយណាយ។ លោកចាត់ទុកជំនាន់យុវជន​ជា​មិត្តរួមវិជ្ជាជិវៈជាកូន
សិស្សដោយជួយ​គេបង្កើនសមត្ថភាពជំ​នាញ។

សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ - ảnh 2
មិនត្រឹមតែអញ្ជើញជាអធិបតីក្នុងបណ្តាសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តដ៏មានតំលៃប៉ុណ្ណោះលោកនៅលើកទឹកចិត្តប្រជាពលរដ្ឋឲ្យកាន់តែស្រលាញ់និងមោទនៈអំពីប្រពៃណីវប្បអម៍ជាតិខ្លួនទៀតផង(រូបថតvnanet.vn)


ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះទោះបីចាស់ទុំហើយក្តីតែលោកនៅចូលរួមបណ្តាការ
សន្ទនាពំពីតូរ្យតន្ត្រីជាតិ។ទន្ទឹមនឹងនោះសាស្រ្តាចារ Tran Van Khe ក៏ប្រឹង​ប្រែងធ្វើការ
សុក្រិតនូវប្រព័ន្ឋឯកសារ​តូរ្យតន្ត្រី​ជាតិផងដែរ។ នាយិការង​វិទ្យាស្ថាន​តូរ្យតន្ត្រីទីក្រុង
ហូជីមីញអ្នកស្រី Nguyen Thi My Liem បានរៀបរាប់ថាក្នុងបុព្វហេតុស្រាវជ្រាវ
តូរ្យតន្ត្រីនាងខ្ញុំត្រូវបានលោកសាស្រ្តាចារលើកទឹកចិត្តយ៉ាងខ្លាំង។ មិនត្រឹមតែនាងខ្ញុំ
ប៉ុណ្ណោះទេថែមទាំងយុវជន​ជាច្រើននាក់ទៀត​ក៏​ត្រូវបានទទួលនូវសុភមង្គលនោះ
ផងដែរ។ លោកសាស្រ្តាចារជានិច្ចកាល​លើក​ទឹកចិត្តជំ

នាន់វ័យក្មេងបង្កើនការងារស្រាវជ្រាវវិទ្យាសាស្រ្តនិងតូរ្យតន្ត្រីជាតិ។

រីឯអ្នកស្រី Nguyen Thao Nguyen នៅកាណាល់ទូរទស្សVOV ចរាចរណ៍​បានចែករំ
លែកថាលោកសាស្រ្តាចារជាអ្នកស្លូតណាស់។នាងខ្ញុំធ្លាប់មានឱកាសធ្វើការជាមួយ
លោកនិងរៀនពីលោកនូវចំណោះដឹងអំពីចំរៀងមិនជំនាញរួមជាមួយមេរៀនក្នុងជីវិត
ទៀតផង។ទោះបីជាលោកសាស្រ្តាចារបានចាកលោកទៅហើយក៏ដោយ​ប៉ុនែ្តបណ្តា
មេរៀននិងអ្វីៗដែលលោកបន្សល់ទុកមកនោះសុទ្ធតែជាចំណេះវិជ្ជា​សំរាប់ជំនាន់កូន

ចៅបន្តវេន។

សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ - ảnh 3
ចំពោះមជ្ឈដ្ឋានអ្នកស្រាវជ្រាវតូរ្យតន្ត្រីសាស្រ្តាចារ Tran Van Khe ជាគំរូធ្វើការមិនចេះនឿយណាយ(រូបថតbaodoi.com)

ដោយសារការជក់ចិត្តតូរ្យតន្រ្តីប្រពៃណីជាតិតាំងពីកុមារភាពមកបានជាសាស្រ្តាចារ
Tran Van Khe បានខំរៀនផ្នែកពេទ្យផងនិង​តូរតន្រ្តី​​នៅ​ប្រទេស​បារាំង​ផងហើយបាន
ក្លាយទៅ​ជាបណ្ឌិតតូរតន្រ្តីវិទ្យា​ដើមដំបូងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ