សហគ្រិនDinh Quang Bao ពលរដ្ឋគំរូនៃរដ្ឋធានី

VOVWORLD_សហគ្រិនDinh Quang Baoនៅឃុំ Kieu Ky ស្រុកGia Lam
ក្រុង​ហា​ណូយ​ជាអ្នកដែលបានបង្កើតឡើងពាណិជ្ជសញ្ញា Ladodaដ៏ល្បីឈ្មោះនៅ
​ប្រទេស​វៀត​ណាមនោះទើបនឹងត្រូវបានប្រសិទ្ធិនាមជាពលរដ្ឋគំរូនៃរដ្ឋធានី
ឆ្នាំ២០១៦។នាបច្ចុប្បន្នលោកDinh Quang Baoជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនទទួលខុសត្រូវមាន​កំរិត​ផលិតទិញលក់ផលិផលអំពីស្បែកLadoda
និងជាប្រធានសមាគមស្បែកជើងស្បែកក្រុងហាណូយ។

        នាឆ្នាំ១៩៩២ លោកDinh Quang Baoបង្កើតក្រុមហ៊ុនLadodaជំនាញ​ផលិត​
ទំនិញ​ពីស្បែក។ក្រោមការដឹកនាំរបស់លោក ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅនេះ
ក្រុមហ៊ុនLadodaបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ក្រុមហ៊ុនបានបើកទូលាយ
ទីផ្សារក្នុងស្រុកជាពិសេសនៅភូមិភាគខាងជើងដែលនាសព្វថ្ងៃមានសាខាលក់
ផ្ដាច់មុខចំនួន៣០០កន្លែង។ក្នុងរយៈពេល២០ឆ្នាំជាបន្តបន្ទាប់ផលិផលនៃLado
daត្រូវបានអតិថិជនជ្រើសរើសជា”ទំនិញវៀតណាមគុណភាពខ្ពស់”។សហគ្រិនDinh
 Quang Baoបានឲ្យដឹងថា

“យើងខ្ញុំយល់ច្បាស់ថាគុណភាពទំនិញជាការស្លាប់រស់របស់សហគ្រាស។ខ្ញុំ
តែងតែប្រាប់បងប្អូនកម្មករដែលត្រូវបានជ្រើសនិងកំពុងបានបណ្ដុះបណ្ដាល
នៅក្រុមហ៊ុនគឺសិក្សារៀនសូត្រឲ្យបានល្អ។ទស្សនៈរបស់ខ្ញុំគឺកែច្នៃឲ្យបាននូវទំនិញ
មានគុណភាពខ្ពស់ដើម្បីអ្នកប្រើប្រាស់ផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន។ធ្វើអីចឹង
ទើបសហគ្រាសអភិវឌ្ឍន៍បាន”

សហគ្រិនDinh Quang Bao ពលរដ្ឋគំរូនៃរដ្ឋធានី - ảnh 1
ក្រុមហ៊ុនLadodaក្រោមការដឹកនាំរបស់លោកត្រូវបានជូនគ្រឿងឥស្សរយយសពលកម្មថ្នាក់ទីពីរនិងប័ណ្ណសរសើររបស់នាយករដ្ឋមន្តីជូរដ្ឋាភិបាល


        ដោយការយល់ថាជោគជ័យនៃក្រុមហ៊ុនLadodaគឺមានការរួមវិភាគទានដ៏
ធំធេងពីក្រុមកម្មករបានជាលោកប្រធានDinh Quang Baoជានិច្ចកាលយកចិត្ត
ទុកដាក់ថែ​ទាំ​ជីវភាពរស់នៅរបស់បងប្អូនកម្មករ។ក្រុមហ៊ុនមានកម្មករប្រមាណ
៥០០នាក់ហើយម្នាក់បានប្រាក់ចំនួន៦លានដុង(ស្មើនឹងជិត៣០០ដុល្លារអាមេរិក)
ក្នុងមួយខែ។ក្រៅពីការអនុវត្តគ្រប់របបតាមការកំណត់ ក្រុមហ៊ុនLadodaក៍មាន
បន្ថែមរបបលើកសរសើរជូនប្រាក់រង្វាន់ កសាងផ្ទះ ដាំដុះបន្លែ ចិញ្ចឹមសត្វធ្វើម្ហូប
អាហារស្អាតជូនកម្មករផងដែរ។ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនលៃទុកប្រាក់ចំនួន៥០០
លានដុងឯណោះសំរាប់ធ្វើការងារមនុស្សធម៌សង្គម។តាមអ្នកស្រី Dinh Thanh
Haនាយិកាប្រតិបតិ្ត និងជាប្រធានសហជីពក្រុមហ៊ុន​Ladodaបានថ្លែងថា

         “ ខ្ញុំបានផ្សាភ្ជាប់ជាមួយក្រុមហ៊ុនអស់រយៈពេល២៣ឆ្នាំកន្លងទៅនេះ។ក្រុម
អ្នក​ដឹក​នាំក្រុមហ៊ុនជានិច្ចកាលមានស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុង
ការងារក៍ដូច​ជាក្នុងជីវភាពរស់នៅ។ខ្ញុំវាយតំលៃខ្ពស់ចំពោះប្រធានក្រុមប្រឹក្សា
ភិបាលក្រុមហ៊ុនលោកDinh Quang Bao។លោកតែងតែថែទាំជីវភាពរស់នៅរបស់
ប្រជាពលករព្រមទាំង​សកម្ម​ចូលរួមការងារសុខុមាលភាពសង្គមទៀតផង”។

        កន្លងទៅនេះសហគ្រិនDinh Quang Baoនិងក្រុមសហការីបានដាក់
ចេញផែនការ​ផលិតផកម្មអាជីវកម្មថ្មីៗព្រមទាំងកែប្រែបចេ្ចកវិទ្យា នាំចូល
ម៉ាស៊ីនទំនើបៗពីតៃវ៉ាន់(ចិន)និងជប៉ុនដើម្បីបង្កើនទិន្នផលនិងគុណភាព
ទំនិញ។ដោយមានការរួមវិភាគទានរបស់ខ្លួន លោកDinh Quang Baoត្រូវបាន
ប្រធានរដ្ឋជូនគ្រឿងឥស្សរយយសពលកម្ម​ថ្នាក់​ទី​៣ ​និងប័ណ្ណសរសើរពីគណៈ
កម្មធិការប្រជាជនក្រុងហាណូយ។រីឯក្រុមហ៊ុន​Ladoda​ក្រោមការដឹកនាំរបស់
លោកត្រូវបានជូនគ្រឿងឥស្សរយយសពលកម្ម​ថ្នាក់ទីពីរនិង​ប័ណ្ណ​សរសើរ​របស់
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ