អ្នកគ្រូតន្រ្តីការិនីពីយ៉ាណូ Thai Thi Lien
NGOC NGA – TO TUAN -  
(VOVWORLD) - នៅប្រទេសវៀតណាមមានសិល្បការិនីមួយរូបដែលបានផ្សាភ្ជាប់ជាមួយពីយ៉ាណូអស់រយៈពេលជិតមួយសតវត្សកន្លងទៅនោះគឺអ្នកគ្រូប្រជាជន សិល្បការិនីប្រជាជន Thai Thi Lien។ លោកយាយជាជនមួយរូបក្នុងចំណោមមនុស្ស៧រូបដែលមានសគុណបង្កើតឡើងវិទ្យាស្ថានតូរ្យតន្រ្តីហាណូយ សព្វថ្ងៃជាវិទ្យាស្ថាន តូរ្យតន្រ្តីជាតិវៀតណាម។ លោកយាយ Thai Thi Lien ក៏ជាអ្នកគ្រូដែលបានជួយបណ្ដុះបណ្ដាលនិស្សិតជាច្រើនជំនាន់ផងដែរ។
នៅប្រទេសវៀតណាមមានសិល្បការិនីមួយរូបដែលបានផ្សាភ្ជាប់ជាមួយពីយ៉ាណូអស់រយៈពេលជិតមួយសតវត្សកន្លងទៅនោះគឺអ្នកគ្រូប្រជាជន សិល្បការិនីប្រជាជន Thai Thi Lien។ លោកយាយជាជនមួយរូបក្នុងចំណោមមនុស្ស៧រូបដែលមានសគុណបង្កើតឡើងវិទ្យាស្ថានតូរ្យតន្រ្តីហាណូយ សព្វថ្ងៃជាវិទ្យាស្ថានតូរ្យតន្រ្តីជាតិវៀតណាម។ លោកយាយ Thai Thi Lien ក៏ជាអ្នកគ្រូដែលបានជួយបណ្ដុះបណ្ដាលនិស្សិតជាច្រើនជំនាន់ផងដែរ។
តន្រ្តីការិនី Thai Thi Lien ចាប់ផ្ដើមរៀនលេងពីយ៉ាណូនាពេលមានអាយុ៤ឆ្នាំ។ ឥឡូវនេះទោះបីជានៅវ័យ១០០ឆ្នាំហើយក្ដីតែអ្នកគ្រូប្រជាជន សិល្បការិនីប្រជាជន រូបនេះនៅលេង ពីយ៉ាណូជារៀងរាល់ថ្ងៃ។
តន្រ្តីការិនី Thai Thi Lien កើតក្នុងគ្រួសារបញ្ញាវ័ន្តមួយនៅទីក្រុង Sai Gon។ នាឆ្នាំ ១៩៤៥ លោកស្រីទៅសិក្សាតូរ្យតន្រ្តីនៅប្រទេសបារាំងក្រោយមកក៏ផ្លាស់ទៅរស់នៅក្រុង Praha ប្រទេស Szech ហើយជាជនជាតិវៀតណាមមុនគេបង្អស់ដែលមានសញ្ញាបត្រឧត្តមនៅវិទ្យាស្ថានតូរ្យតន្រ្តី Praha។ នាឆ្នាំ១៩៥១លោកស្រីត្រឡប់មកវៀតណាមចូលរួមការតស៊ូប្រឆាំងអាណានិគមនិយមបារាំង។ លុះដល់ឆ្នាំ១៩៥៦លោកស្រីរួមជាមួយតន្រ្តីករមួយចំនួនទៀតបានបង្កើតឡើងវិទ្យាស្ថានតូរ្យតន្រ្តីហាណូយ ជាអង្គការដើមនៃវិទ្យាស្ថានតូរ្យតន្រ្តីជាតិវៀតណាម នាបច្ចុប្បន្ន។ លោកស្រីកាន់តំណែងប្រធានដេប៉ាតឺម៉ង់ពីយ៉ាណូរហូតដល់ពេលចូលនិវត្តនាឆ្នាំ ១៩៧៧។ ស្ដីពីរឿងនេះ បណ្ឌិត Le Anh Tuan នាយកវិទ្យាស្ថានតូរ្យតន្រ្តីជាតិវៀតណាមបានឲ្យដឹងថា
“នាពេលបង្កើតវិទ្យាស្ថានតូរ្យតន្រ្តីហាណូយគឺសាលាពុំមានអ្វីសោះ។ មានតែលោកស្រីបញ្ចប់ការសិក្សារៀនសូត្រនៅប្រទេស Szech ហើយដោយសារការជក់ចិត្តនឹងតូរ្យតន្រ្តីគាត់បានរៀបរៀងដោយខ្លួនឯងនូវសៀវភៅបង្រៀនពីយ៉ាណូ។ សៀវភៅនេះមានចំណុចពិសេសគឺមានមេរៀនចំនួន៦០%ជាចំរៀងប្រជាប្រិយវៀតណាមដែលលោកស្រីបានទាញយកលក្ខណជាតិដើម្បីបញ្ចូលទៅក្នុងការបង្រៀនពីយ៉ាណូជំនាញ”។
នៅក្នុងសម័យាសង្គ្រាមសាលាតន្រ្តីត្រូវជម្លៀសទៅកន្លែងផ្សេងហើយការងារសិក្សារៀនសូត្ររបស់និស្សិតជួបការលំបាកយ៉ាងខ្លាំង។ មានពេលខ្លះ តន្រ្តីការិនី Thai Thi Lien បានបង្រៀនឲ្យសិស្សនៅ ក្រោម ពន្លឺព្រះចន្ទ។ ទោះបីរស់នៅនិងធ្វើការក្នុងស្ថានភាពលំបាកយ៉ាងណាក្ដីតែលោកស្រីនៅតែខិតខំប្រឹងប្រែងសាបព្រោះនូវការស្រលាញ់ចូលចិត្តសិល្បៈតូរ្យតន្រ្តីជូននិស្សិតនិងកូនៗរបស់ខ្លួន។ តាមសាស្រ្តាចារ្យ Tran Thu Ha ជាកូនស្រីច្បងរបស់តន្រ្តីការិនី Thai Thi Lien បានរៀបរាប់ថា
“នៅក្នុងសង្គ្រាម ការស្លាប់រស់គឺមិនដឹងជាមុនបានទេ។ តែនៅក្នុងស្ថានភាពនោះសំលេង ពីយ៉ាណូដែលលេងបទភ្លេងរបស់ មហាតន្រ្តីករ Chopin, Beethoven នៅតែលាន់លឺក្នុងតំបន់ស្រុកស្រែ Xuan Phu ខេត្ត Bac Giang។ នាគ្រានោះដោយសារខ្លាចយន្តហោះខ្មាំងសត្រូវមកទំលាក់គ្រាប់បែកបានជាការសិក្សារៀនសូត្រតែងតែបានអនុវត្តនាពេលយប់ ”។
អ្នកគ្រូប្រជាជន សិល្បការិនីប្រជាជន Thai Thi Lien |
លោកយាយ Thai Thi Lien ជាមាតានិងអ្នកគ្រូដើមដំបូងបង្រៀន ឲ្យកូនពីរនាក់របស់ខ្លួនគឺ សិល្បការិនីប្រជាជន Tran Thu Ha និងសិល្បករប្រជាជន Dang Thai Son ដែលល្បីឈ្មោះទាំងនៅវៀតណាមនិងលើពិពភលោក។ ជាពិសេស លោក Dang Thai Son ជាសិល្បករជនជាតិអាស៊ីមុនគេបង្អស់ដែលទទួលបានរង្វាន់លេខមួយក្នុងការប្រលងពីយ៉ាណូ Chopin ឆ្នាំ១៩៨០នៅប្រទេសប៉ូឡូញ។ រីឯអ្នកស្រី Tran Thu Ha បានក្លាយទៅជានាយិកាវិទ្យាស្ថានតូរ្យតន្រ្តីជាតិវៀតណាម។
ស្ដីពីជីវិតរបស់ខ្លួន លោកយាយ Thai Thi Lien មានប្រសាសន៍ថាខ្លួនជាអ្នកម្ដាយសុភមង្គលជាងគេដោយមានកូនៗដើរតាមគន្លងតូរ្យតន្រ្តី ហើយជាអ្នកគ្រូសុភមង្គលបំផុតព្រោះបានបណ្ដុះបណ្ដាលសិស្សជាច្រើនជំនាន់ដែលបានក្លាយទៅជាសិល្បករសិល្បការិនីជួរមុខក្នុង ខឿនតូរ្យតន្រ្តីជាតិ។ ជាពិសេសចំពោះកូនៗ លោកយាយជានិច្ចកាលជាអ្នកគ្រូហ្មត់ចត់។ តន្រ្តីការិនីប្រជាជន Thai Thi Lien បានថ្លែងយ៉ាងដូច្នេះថា
“នាគ្រានោះដោយឃើញថាកូនប្រុស Son មានទេពកោសល្យបានជាខ្ញុំយកសៀវភៅទាំង ២បង្រៀនឲ្យគាត់។ សៀវភៅរៀនពីយ៉ាណូទាំងនេះគឺសុត្ធតែជាបទពិបាកលេង។ ដោយ ហេតុនេះ Son មានបទពិសោធន៍ហើយមានការរីកចំរៀនជាជំហានៗ”។
អ្នកគ្រូប្រជាជន សិល្បការិនីប្រជាជន Thai Thi Lien សប្បាយចិត្តណាស់ដោយសង្កេតឃើញថាសាលាតូរ្យតន្រ្តីរបស់វៀតណាមនាបច្ចុប្បន្នបានអភិវឌ្ឍយ៉ាងខ្លាំងហើយក៏ជឿជាក់ថា វៀតណាមនឹងមាន សិល្បករសិល្បការិនីឆ្នើមជាច្រើនរូបទៀតទៅអនាគត៕
NGOC NGA – TO TUAN