អ្នកគ្រូបង្រៀននៅខេត្ត Gia Lai អស់ពីចិត្តជាមួយកូនសិស្សក្រីក្រជនជាតិ Jrai

(VOVWORLD) - ជាគ្រូបង្រៀននៅមូលដ្ឋានមួយចំណុះសាលាបឋមសិក្សា Nguyen Viet Xuan ដែលបានកសាងឡើងនៅភូមិ Nga Yo ស្ថិតនៅក្នុងឃុំលំបាកពិសេស Ia Bă ស្រុក Ia Grai ខេត្ត Gia Lai ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក អ្នកគ្រូ Phan Thi Khanh បាន ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកឧបសគ្គទាំងអស់ដើម្បីរក្សាចំនួនសិស្សានុសិស្ស ព្រម ទាំងថែទាំដោយអស់ពីចិត្តពីថ្លើមដល់ជីវភាពរស់នៅរបស់កូនសិស្សជនជាតិ Jrai ផង ដែរ។ គំរូនៃការលះបង់ក្នុងការងារ និងភាពអស់ពីចិត្តដើម្បីកូនសិស្សក្រីក្រ ត្រូវបាន អាជ្ញាធរនិងប្រជាជនប្រចាំមូលដ្ឋានកោតសរសើរយ៉ាងខ្លាំង។
អ្នកគ្រូបង្រៀននៅខេត្ត Gia Lai អស់ពីចិត្តជាមួយកូនសិស្សក្រីក្រជនជាតិ Jrai - ảnh 1អ្នកគ្រូ Phan Thi Khanh។ (រូបថត៖ VOV)
សិស្សានុសិស្សភាគច្រើននៅមូលដ្ឋានគឺជាជនជាតិ Jrai ដោយមានលក្ខណៈ គ្រួសារលំបាកលំបិន។ នៅរដូវប្រមូលផលកាហ្វេ ប្អូនៗតែងតែទៅវាលជាមួយឪពុក ម្ដាយដើម្បីប្រមូលផល បានជាបោះបង់ ចោលការសិក្សា។ ក្រៅពីនោះ សិស្សានុសិស្សជាជនជាតិភាគតិចនៅខេត្ត Gia Lai និយាយរួមនិងតំបន់ឆ្ងាយដាច់ ស្រយាលនានាដូចជា ភូមិ Nga Yo ឃុំ Ia Bă និងស្រុក Ia Grai និយាយដោយឡែក តែងខ្មាស់អៀនណាស់ ហើយមានកំហិតខាងភាសាវៀតណាមផងដែរ។
ប៉ុន្តែ នៅសាលារៀន ភូមិ Nga Yo ដែលអ្នកគ្រូ Phan Thi Khanh ទទួល បន្ទុកវិញ រឿងរ៉ាវខុសប្លែកគ្នាស្រឡះ។ ដោយសារតែភាពស្មោះស្ម័គ្រការខិតខំបញ្ចុះ បញ្ចូលរបស់អ្នកគ្រូ Phan Thi Khanh ប្អូនៗសិស្សានុសិស្សទៅរៀនយ៉ាងទៀងទាត់ សូម្បីតែក្នុងរដូវប្រមូលផលកាហ្វេក៏ដោយ។ លើសពីនេះទៅទៀត ប្អូនៗសុទ្ធតែចេះ និយាយភាសាវៀតណាមយ៉ាងល្អប្រពៃ ហើយមានទំនុកចិត្តក្នុងការទាក់ទងប្រាស្រ័យ ប្រចាំថ្ងៃផងដែរ។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយ ណាយ និងអស់ពីចិត្តពីថ្លើមដើម្បីកូនសិស្សរបស់អ្នកគ្រូ Phan Thi Khanh ក្នុងអំឡុងពេល ច្រើនឆ្នាំកន្លងមក។ អ្នកគ្រូបានសំណេះសំណាលថា៖ “នាងខ្ញុំឃោសនាជូនពួកគាត់អំពីផលប្រយោជន៍នៃការទៅរៀនយ៉ាងទៀងទាត់ ដើម្បី ពេលកូនៗធំដឹងក្ដី មានការងារធ្វើ មិនត្រូវធ្វើស្រែចម្ការដ៏លំបាកលំបិនទៀតទេ។ អាស្រ័យហេតុនោះ ពួកគាត់បានយល់ច្បាស់ហើយជូនកូនទៅរៀនយ៉ាងទៀងទាត់។ ចំពោះសិស្សា នុសិស្សជាជនជាតិភាគតិច យើងត្រូវសំណេះសំណាលជាមួយពួកគាត់ជារៀងរាល់ថ្ងៃ ដើម្បីមានភាជិតស្និទ្ធជាងទៀត។ ពីនោះ សិស្សនឹងខិតខំរៀនសូត្រ ហើយស្ដាប់អ្នកគ្រូ ជាង”។
អ្នកគ្រូបង្រៀននៅខេត្ត Gia Lai អស់ពីចិត្តជាមួយកូនសិស្សក្រីក្រជនជាតិ Jrai - ảnh 2ថ្នាក់បង្រៀនរបស់អ្នកគ្រូ Phan Thi Khanh នៅភូមិ Nga Yo ស្រុក Ia Grai ខេត្ត Gia Lai។ (រូបថត៖ VOV)
ទន្ទឹមនឹងការបង្ហាត់បង្រៀនជំនាញសម្រាប់សិស្សានុសិស្ស អ្នកគ្រូ Phan Thi Khanh ថែមទាំងយកចិត្តទុកដាក់ដល់ការថែទាំជីវភាពរស់នៅរបស់ប្អូនៗទៀតផង។ នៅពេលចូលឆ្នាំសិក្សាថ្មីឬដើមសិសិររដូវម្ដងៗ អ្នកគ្រូ Khanh តែងតែចលនាប្រជាជន ក្នុងតំបន់ ផ្ដល់សម្លៀកបំពាក់រដូវរងារ សៀវភៅ និងរបស់របររៀនសូត្រសម្រាប់សិស្សា នុសិស្ស។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគ្រូ Phan Thi Khanh ថែមទាំងជួយប្រជាជននៅ ទីនេះបង្កើតមនសិការគោរពការសិក្សារៀនសូត្ររបស់កូនៗទៀតផង។ លោក Ro Mah Hem ឪពុកម្នាក់នៅភូមិ Nga Yo បានចែករំលែកថា៖ “អ្នកគ្រូតែងតែរំលឹកយើងខ្ញុំថា ចាំបាច់ត្រូវដាស់តឿនកូនៗឲ្យសង្វាករៀនសូត្រឲ្យបានល្អ។ ដូចគ្រួសារខ្ញុំ មិនឲ្យកូនឈប់រៀនទេ ប៉ុន្តែខិតខំឲ្យកូនរៀនសូត្រចប់ចុងចប់ដើម”។
នាយិការសាលាបឋមសិក្សា Nguyen Viet Xuan លោកស្រី Nguyen Thi Hiep បាននិយាយអំពីការខិតខំប្រឹងប្រែង ការច្នៃប្រឌិតក្នុងជំនាញ ហើយជាពិសេសគឺ ភាពអស់ពីចិត្តពីថ្លើមដើម្បីសិស្សា នុសិស្សរបស់អ្នកគ្រូ Phan Thi Khanh យ៉ាងដូច្នេះថា៖ “ខ្ញុំធ្វើដំណើរតាមផ្លូវឃើញអ្នកគ្រូទោះជាថ្ងៃសៅរិ៍ក៏ដោយ ក៏នៅតែចុះទៅ សាលារហូត។ ខ្ញុំសួរថា អ្នកគ្រូចុះទៅសាលាមានការអី ហើយនាងថា ជិតប្រឡងហើយ ប៉ុន្តែមានប្អូនអានមិនបានស្ទាត់ទេ ខ្ញុំចុះទៅបង្រៀនបន្ថែមឲ្យគាត់។ លឺនាងនិយាយ អញ្ចឹង ខ្ញុំមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់”។
រាល់ការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ Phan Thi Khanh ត្រូវបានកត់សម្គាល់ ដោយប័ណ្ណសរសើរថ្នាក់មូលដ្ឋាននិងថ្នាក់ខេត្តជាច្រើន ហើយត្រូវបានគ្រួសារសិស្សា នុសិស្សស្រឡាញ់រាប់អានផងដែរ។ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានដ៏ ស្ងៀមស្ងាត់របស់អ្នកគ្រូ ក៏បានចូលរួមចំណែកដល់ជ័យជំនះរួមនៃផ្នែកអប់រំខេត្ត Gia Lai ក្នុងការលើកកំពស់គុណភាពការបង្ហាត់បង្រៀននៅតំបន់ជនជាតិ ភាគតិចនៅមូល ដ្ឋានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ