អ្នកជួយនិស្សិតរកការងារធ្វើ
Nguyen Hien - Thu Hang -  
(VOVWORLD) /  
VOVWORLD_នាបច្ចុប្បន្ននេះនៅប្រទេសវៀតណាមនិស្សិតដែលរៀនចប់នៅ
សាលាហើយនោះគឺពិបាករកការងារធ្វើ។ដើម្បីជួយនិស្សិតស្វែងរកការងារធ្វើដោយ
មិនត្រូវបង់សោហ៊ុយសេវាតាមរយៈបណ្ដាមជ្ឈមណ្ឌលពិគ្រោះយោបល់នោះលោក
Nguyen Dang Vu ជានិស្សិតមហាវិទ្យាល័យទំនាក់ទងការបរទេសក្រុងហាណូយបាន
បង្កើតឡើងក្លឹបអភិវឌ្ឈន៍ធនធានមនុស្ស។ក្នុងគោលបំណងស្វែងរកនិងតភ្ជាប់
បង្កើតការងារធ្វើ ក្លឹបនេះបានឧទ្ទេសនាមនិស្សិតប្រមាណ១៥០០នាក់ឲ្យមានការ
ងារធ្វើនៅក្រុមហ៊ុនចំនួន២០។
ជានិស្សិតឆ្នើមមួយរូបដែលសិក្សារៀនសូត្រផងធ្វើការផងនោះលោក Nguyen
Dang Vuបានស្វែងយល់និងក្ដាប់ជាប់នូវតម្រូវការដ៏ធំរបស់និស្សិតដែលចង់បាន
ការងារធ្វើ។តាមរយៈការសិក្សាស្រាវជ្រាវលោកសង្កេតឃើញថានិស្សិតជាច្រើននាក់
រកការងារធ្វើតែគេត្រូវចំណាយពេលវេលាជាច្រើនដើម្បីធ្វើការសាកល្បង សូម្បីតែ
ចំណាយប្រាក់ច្រើនក៏មិនរកបានការងារធ្វើដូចបំណងដែរ។ដោយហេតុនេះលោក
Nguyen Dang Vuបានតម្លើងគំរោងការបង្កើតការងារធ្វើឲ្យនិស្សិតហើយត្រូវបាន
ថ្នាក់ដឹកនាំសាលាយល់ព្រមនិងវាយតំលៃខ្ពស់។
ក្លឹបអភិវឌ្ឈន៍ធនធានមនុស្សរបស់វិទ្យាស្ថានកិច្ចការបរទេសដោយមានលោក
Nguyen Dang Vuជាប្រធាននោះត្រូវបានបង្កើតឡើងនាខែវិច្ឆកាឆ្នាំ២០១២។
ក្រោយយៈពេល៤ឆ្នាំធ្វើសកម្មភាពមកក្លឹបនេះបានជួយនិស្សិតប្រមាណ១៥០០
នាក់រកបានការងារធ្វើ។លោកVuឲ្យដឹងថា ជាជំហានដំបូង ក្លឹបធ្វើការអនឡាយ
បន្ទាប់មកបានរៀបចំឲ្យនិស្សិតទៅដល់ក្រុមហ៊ុននានាដើម្បីជួបប្រាស្រ័យជាមួយ
និយោជក។ជាបណ្ដើរៗក្រុមហ៊ុនទាំងឡាយបានទុកចិត្តលើក្លឹបនេះហើយម្ចាស់ការ
ទាក់ទងជាមួយលោកVuនាពេលមានតម្រូវការជ្រើសរើសបុគ្គលិក។គិតរហូតមក
ដល់សព្វថ្ងៃមានអង្គភាពអាជីវកម្មចំនួន២០បានចុះកិច្ចសន្យាជ្រើសរើសបុគ្គលិក
ជាមួយក្លឹបមានជាអាទិ៍ក្រុមហ៊ុនCoca Cola ក្រុមហ៊ុនកាត់ដេរលេខ១០ និងក្រុម
ហ៊ុនទេសចរណ៍មួយចំនួនទៀត។លោក Nguyen Dang Vuបានថ្លែងថា
“ ខ្ញុំទាក់ទងជាមួយក្រុមនិស្សិតចាប់ពីឆ្នាំទីមួយរហូតដល់ពេលរៀនចប់និង
ស្វែងរកការងារធ្វើ។ខ្ញុំគិតថាត្រូវតែមានកាណាល់តភ្ជាប់ឬកាណាល់ផ្ដល់ព័ត៌មាន
អំពីតម្រូវការស្វែងរកការងារធ្វើរបស់និស្សិតនិងលក្ខណ្ឌជ្រើសរើសបុគ្គលិករបស់
អង្គភាពអាជីវកម្មនានា។ខ្ញុំសប្បាយចិត្កណាស់ពេលដែលនិស្សិតរកបានការងារធ្វើ”។
|
ក្លឹបអភិវឌ្ឈន៍ធនធានមនុស្ស |
Nguyen Duc Anh ជានិស្សិតឆ្នាំចុងក្រោយវិទ្យាស្ថានកិច្ចការបរទេសហាណូយ
បានឲ្យដឹងថាតាមរយៈការឧទ្ទេសនាមរបស់មិត្តភ័ក្តលោកបានមកកាន់ក្លឹប
អភិវឌ្ឈន៍ធនធានមនុស្សរបស់សាលាដើម្បីចុះឈ្មោះស្វែងរកការងារធ្វើ។ក្រោយ
មួយរយៈពេលលោកបានរកបានការងារធ្វើដូចបំណងដោយមិនត្រូវចំណាយ
សោហ៊ុយ នោះគឺការងារមគ្គទេសទេសចរណ៍។ Nguyen Duc Anhបានចែករំលែកថា
“ ខ្ញុំមករកក្លឹបហើយត្រូវបានលោកVuនិងសហការីពិគ្រោះយោបល់ពីឱកាស
ការងារធ្វើ។គាត់ជួយខ្ញុំស្វែងរកព័ត៌មាននិងសំណូមពរការងារដែលខ្ញុំចង់បាន។
ចុងក្រោយខ្ញុំរកបានការងារធ្វើសមស្របហើយទៅធ្វើការនៅវិថីLieu Giai។
លោកVuនិងបងប្អូនក្នុងក្លឹបបានជួយខ្ញុំយ៉ាងស្មោះស្ម័គ្រ”។
នាសព្វថ្ងៃនេះNguyen Dang Vuនិងក្រុមសមាជិកក្នុងក្លឹបកំពុងបើកទូលាយ
សកម្មភាពដើម្បីស្វែងរកការងារធ្វើឲ្យបានច្រើនថែមទៀតជូននិស្សិតនៅក្រុង
ហាណូយព្រមទាំងលើកកំពស់នូវគុណភាពប្រភពធមធានមនុស្សសំដៅស្រូបយក
អង្គភាពអាជីវកម្មនានាមកជ្រើសរើសបុគ្គិកទៀតផង៕
Nguyen Hien - Thu Hang
-VOVWORLD