ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៦

ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៦ - ảnh 1
ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៦

(VOV)_ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី៤មករា បាន
រៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ ២០១។ថ្លែងមតិនៅ
សន្និសីទលោក Le Hong Anh សមាជិកការិយាល័យនយោបាយ ​អចិន្ត្រៃយ៍​គណ
លេខាបក្ស បានស្នើអោយខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀត​ណាម​ត្រូវតែ
សម្រេចគ្រប់ភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ បន្ត​កសាងស្ថាប័ន
 អង្គការទាក់ទិននានា ធ្វើល្អថែមទៀតនូវការងារសេនាធិការសំរាប់​គណៈកម្មាធិការ
មជ្ឈឺមបក្ស ការិយាល័យនយោបាយ បំពេញល្អការងារត្រៀម​រៀបចំអោយមហា
សន្និបាតលើកទី១២ របស់បក្សកម្មុយនីស្តវៀតណាមប្រកប​ដោយជោគជ័យ។ 
បន្ទាប់នោះ ខុទ្ទកាល័យមជ្ឈឹមបក្សរួមសហការជាមួយស្ថាប័នផ្សេងៗទៀតធ្វើ
សេនាធិការ ផ្តល់មតិ ជួយឧបត្ថម្ភគណៈកម្មាធិការមជ្ឈឹមកសាង​កម្មវិធីធ្វើការក្នុង
អាណត្តិទាំងមូល រៀបចំបោះឆ្នោតសភា នីតិកាលទី១៤ និងក្រុមប្រឹក្សារប្រជាជន
គ្រប់ជាន់ថ្នាក់ ២០១៦-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ