ទីក្រុងហាណូយអំណរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១២របស់បក្ស
|
ទិដ្ឋភាពនៅទីក្រុងហាណូួអបអរសាទរមហាសន្និបាតបក្ស
ទូទាំងប្រទេសលើកទី១២ |
(VOVworld)-នាប៉ុន្មានថ្ងៃនេះ វិថីនានានៅទីក្រុងហាណូយបានតុបតែងលំអ សំដៅ អបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយ និស្តវៀត
ណាម។ វិថីជាច្រើនពោរពេញទៅដោយទង់បក្ស ទង់ជាតិ រួមទាំងបដារ ស្ងើចសរ
សើរបក្ស ស្ងើចសរសើរលោកប្រធានហូជីមិញ។ លោក Dang Van Ho នៅវិថី Pham
Van Dong បានឲ្យដឹងថា៖
“នៅមហាសន្និបាតណាក៏ដោយ គឺប្រជាជនបានរស់នៅក្នុងបរិយាកាស ត្រៀមរៀបចំយ៉ាងផុលផុស។ មនុស្សគ្រប់រូបបានរំពឹងទុកលើការជោគជ័យរបស់ម
ហាសន្និបាត តាមនោះដាក់ចេញទិសដៅថ្មី សម្រាប់ប្រទេសជាតិរឹងមាំ ប្រជាជន
សម្បូធូធារនិងជីវភាពរស់នៅត្រូវបានកែលំអរ”។
ក្នុងបរិយាកាសអំណរសាទរនូវព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់នេះ ប្រជាជននៅរដ្ឋធានីនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួមបាន ទន្ទឹងរង់ចាំនិងប៉ងប្រាថ្នាថាមហាសន្និបាតទូទាំងប្រទេសលើកទី១២របស់បក្ស នឹងទទួលបានជោគជ័យ ព្រមទាំងដាក់ចេញគោលនយោបាយល្អសម្រាប់ការ អភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ៕