បក្សកុម្មុយនីស្តវៀតណាមមានតួនាទីសំខាន់ក្នុងជោគជ័យរបស់ប្រទេសជាតិ

បក្សកុម្មុយនីស្តវៀតណាមមានតួនាទីសំខាន់ក្នុងជោគជ័យរបស់ប្រទេសជាតិ - ảnh 1
ប្រជាជនជាច្រើនមកទស្សនាពិព័រណ៍ (រូបថត៖VOV)

(VOVworld) - នៅបណ្ណាល័យជាតិក្រុងហាណូយកំពុងប្រព្រឹត្តទៅពិព័រណ៍សៀវភៅ
 ឯកសារក្រោមប្រធានបទ “បក្សកុម្មុយនីស្តវៀតណាម-ពីមហាសន្និបាតដល់មហា
សន្និបាត” ក្នុងឱកាសមហាសន្និបាតបក្សតំណាងទូទាំងប្រទេសលើកទី១២របស់
បក្សកុម្មុយនីស្តវៀតណាម។សៀវភៅ កាសែត រូបថត ខ្សែ ភាពយន្តដែលត្រូវបាន
តាំងបង្ហាញនៅពិព័រណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងរស់រវើក នូវប្រវត្តិសាស្ត្រ៨៦ឆ្នាំ
ចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្តវៀតណាម។កញ្ញា Duong Phuong Anh និស្សិតមហាវិទ្យាល័យច្បាប់ហាណូយបានចែក រំលែកថា៖
“ឯកសារដែលត្រូវបានតាំងបង្ហាញនៅទីនេះមានតំលៃខាងប្រវត្តិសាស្ត្រខ្ពស់
ណាស់ដោយសារបានឧទ្ទេសនាមជាមួយទស្សនិកជនអំពីដំណាក់កាលដំបូងនៅ
ពេលបក្សទើបនឹងបានបង្កើតឡើង ក៏ដូចជាតួនាទីរបស់លោកប្រធានហូជីមិញ
ចំពោះការចាប់បដិសន្ធិរបស់បក្សនាថ្ងៃទី៣ កុម្ភៈឆ្នាំ១៩៣០ទៀតផង។តាមរយៈ
ឯកសារនានាស្ដីអំពីបក្សកុម្មុយនីស្តវៀតណាមជាមួយបុព្វហេតុតស៊ូរំដោះប្រជា
ជាតិ ឯកភាពប្រទេសជាតិ យើងអាចឃើញនូវតួនាទីសំខាន់របស់បក្សក្នុងការ
ដឹកនាំប្រជាជនទាំងមូល កងទ័ពទាំងមូល អនុវត្តបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យ
សេរីភាពដូចនាបច្ចុប្បន្ន។”

ប្រតិកម្មទៅវិញ

ផ្សេងៗ