ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់សម្តែងនូវការជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២

(VOVworld)-សន្និបាតលើកទី១៤នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បាន បិទបញ្ចប់ប្រកបដោយជោគជ័យនារសៀលថ្ងៃទី១៣មករា។ សន្និបាតនេះ នៅតែ បន្តទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនទូទាំងប្រទេស។ លោក Nguyen
Thanh Ly នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានវ័យតម្លៃខ្ពស់នូវជោគជ័យ
នៃសន្និបាតនេះ៖

        “តាមការសន្និដ្ឋានរបស់លោកអគ្គលេខា ខ្ញុំសង្កេតឃើញថាមានបញ្ហា សំ
ខាន់ៗចំនួនពីរ។ បញ្ហាទីមួយគឺបញ្ហាធ្វើសមាហរណកម្មដោយកិច្ចព្រមព្រៀង TPP នាំមកនិងបញ្ហាទីពីរ គឺសេចក្តីសន្និដ្ឋានរបស់សន្និបាតលើកទី១៤នៃនីតិកាលទី
១១។ ខ្ញុំបានឃើញថា បញ្ហាទាំងអស់ត្រូវបានលើកមកពិភាគ្សាដោយប្រជាធិប តេយ្យនិងជាសាធារណៈ”។

ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់សម្តែងនូវការជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ - ảnh 1
ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់សម្តែងនូវការជឿជាក់
ទៅលើជោគជ័យនៃមហា សន្និបាតបក្សទូទាំងប្រទេសលើកទី១២

        ប្រជាជននៅទីក្រុងហូជីមិញជាច្រើនសប្បាយរីករាយនិងវាយតម្លៃ ខ្ពស់នូវ
កិច្ចការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេស លើក
ទី១២គឺល្អឥតខ្ចោះ។លោក Pham Ba Lu នៅទីក្រុងហូជីមិញបាន​ចាត់ទុកថា​៖

        “យើងខ្ញុំមានក្តីសោមនាស្សរីករាយណាស់នៅពេលឃើញថា សន្និបាតមាន ការត្រៀមរៀបចំយ៉ាងមត់ចត់អំពីកម្មាភិបាលជាពិសេស ការត្រៀមរៀបចំកម្មាភិ បាលលើកនេះគឺសម្រាប់មុខដំណែងជាថ្នាក់ដឹកនាំសំខាន់ៗរបស់បក្សនិងរដ្ឋ។ ការស្រុះចិត្តគំនិតនៅសន្និបាតនេះ គឺបង្ហាញច្បាស់នូវសាមគ្គីភាពរបស់មជ្ឈឹម និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ដើម្បីមហាសន្និបាតបក្សលើកទី១២នា ពេលខាងមុខទទួលបានជោគជ័យ”។

        រួមជាមួយគ្នានោះ ប្រជាជនគ្រប់ស្រទាប់នៅទីក្រុង Da Nang ក៏បានសម្តែង នូវការសប្បាយរីករាយចំពោះមហាសន្និបាតលើកទី១៤របស់គណៈកម្មាធិការ មជ្ឈឹមនិតិកាលទី១១នេះ។ លោក Le Duc Tho នៅទីក្រុង Da Nang បានឲ្យ​ដឹងថា៖

        “សន្និបាតលើកទី១៤នេះ ពិភាគ្សាអំពីបញ្ហាកម្មាភិបាលយ៉ាងលំអិតលំអន់
ណាស់។ យោងតាមការពិភាគ្សានិងយកសន្លឹកឆ្នោតទំនុកទុកចិត្ត ខ្ញុំជឿជាក់ យ៉ាងមុតមាំថាមហាសន្និបាតបក្សលើកទី១២នឹងទទួលបានជោគជ័យល្អ ហើយ ជ្រើសរើសបានកម្មាភិបាលមានសមត្ថភាព បញ្ញា និងសុខភាពគ្រប់គ្រាន់ សម្រាប់ដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ