ផ្លាស់ប្តូរយន្តការសេដ្ឋកិច្ចជាសំណូមពរចាំបាច់

(VOVworld)-ក្នុងសម័យពិភាគ្សាអំពីសេចក្តីព្រាងឯកសារនៅមហាសន្និបាតលើក
ទី១២របស់បក្ស រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang
Vinh បានមានបទសន្ទរកថា ស្តីពី “កសាងប្រទេសវៀតណាមមួយសម្បូរុងរឿង”
។ នៅក្នុងបទសន្ទរកថានេះ លោក Bui Quang Vinh បានសង្កត់ធ្ងន់ថា ការផ្លាស់ ប្តូរថ្មីយន្តការសេដ្ឋកិច្ចជាសំណូមពរចាំបាច់នាពេលខាងមុខ ហើយនេះជាបញ្ហា ទាក់ទាញការយកចិត្តទុកដាក់របស់អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនកុះករ។

ផ្លាស់ប្តូរយន្តការសេដ្ឋកិច្ចជាសំណូមពរចាំបាច់ - ảnh 1
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang  Vinh បានថ្លែងបទសន្ទរកថានៅមហសន្និបាតបក្សលើកទី១២

        តាមអ្នកជំនាញការសេដ្ឋកិច្ច Nguyen Tri Hieu ថា ក្នុងកាលៈទេសៈដែល វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ច
សកល គឺត្រូវផ្លាស់ប្តូរថ្មីយន្តការសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយគោលការណ៍ សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។

        រីឯបណ្ឌិត Luu Bich Ho អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃក្រ
សួងផែន ការនិងវិនិយោគវៀតណាមបានពិនិត្យថា៖

        “ប្រការសំខាន់បំផុតគឺត្រូវបង្កើតឡើងគ្រឹះស្ថានសេដ្ឋកិច្ចទីផ្សារ ដែលក្នុង នោះសង្កត់ធ្ងន់ទៅលើកម្មសិទ្ធិទ្រពសម្បត្តិ រួមជាមួយគ្នានោះត្រូវផ្តោតការយក ចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចឯកជន។ ក្នុងវិស័យសេដ្ឋកិច្ចទីផ្សារបញ្ហាដើរតួនាទី
ជា គ្រឹះស្ថានគឺបញ្ហាកម្មសិទ្ធិបញ្ហា”។

        យោងតាមរាល់ការវិភាគពោលខាងលើ អ្នកជំនាញការនានាសុទ្ធតែមាន
បំណងថា មហាសន្នបាតមជ្ឈឹមបក្សលើកទី១២ នឹងនាំចេញគោលនយោបាយ ទិសដៅសម្រាប់ការផ្លាស់ប្តូរថ្មីយន្តការសេដ្ឋកិច្ចទីផ្សារតាមទិសទំនើបនិងសមា ហរណកម្មអន្តរជាតិសំដៅបំរើផលប្រយោជន៍របស់ប្រជាជន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ